backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បើចង់ឲ្យកូនៗមានសុខភាពល្អ ដាច់ខាតកុំប្រើថ្នាំផ្សះផ្ដេសផ្ដាសឲ្យសោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 10, 2020

បើចង់ឲ្យកូនៗមានសុខភាពល្អ ដាច់ខាតកុំប្រើថ្នាំផ្សះផ្ដេសផ្ដាសឲ្យសោះ

យើងប្រហែល​ជាធ្លាប់​បាន​ឮ​ពី​​ការ​បារម្ភច្រើន​ អំពី​បញ្ហា​បាក់​តេរី​ស៊ាំ​ជាមួយនឹង​​ថ្នាំ​ផ្សះ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​យូរ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បាក់​តេរី​ល្អ​ៗ​ក្នុង​ខ្លួន​វិញ​ទេ ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភនោះ។ ចំណែក​​ក្នុង​អត្ថ​បទនេះ​ Hello គ្រូពេទ្យ នឹង​រៀប​រាប់​ថា​តើ​ថ្នាំ​ផ្សះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​ក្មេង​យ៉ាង​ដូច​ម្ដេច។

តើ​យើង​ទាំងអស់​គ្នា​​មាន​ដឹង​ទេ​ថា ពេល​កូនចាប់​ផ្ដើម​ដើរ ឬ​និយាយក្នុង​ខ្លួន​របស់ក្មេង​ ក៏​កំពុង​តែ​មាន​ការ​លូត​លាស់​ដែរ។ អ្វី​ដែល​កំពុង​លូត​លាស់​នេះ​​ជា​ពត៌​មាន​របស់​សរីរាង្គ​តូច​ៗ ដែល​កំពុង​រស់​នៅ​ក្នុង​ពោះ​វៀន​របស់ក្មេង​។ ​សរីរាង្គ​តូច​ៗនេះ​​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រំលាយ​អាហារ បង្កើន​ប្រព័ន្ធ​ការ​ពារ​ទប់​ទល់​ជាមួយ​មេរោគ និង​ពេល​ខ្លះ​វា​ក៏​មាន​ពាក់​ព័ន្ធ​ជាមួយ​ផ្លូវ​អារម្មណ៍​​របស់​ក្មេង​ដែរ។​

ក្មេង​មាន​ម៉ាយ​ក្រូផ្លរ៉ា (microflora) ខ្សោយ​ក្នុង​ពោះ​វៀន​ងាយ​នឹង​កើត​អាលែកហ្ស៊ី​ លើស​ទម្ងន់ រលាក​ពោះ​វៀន និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប់ុន្តែ​ដើម្បី​ឲ្យ​ពពួក​ម៉ាយ​ក្រូផ្លរ៉ា​ក្នុង​ជញ្ជាំង​ពោះ​វៀន មាន​សុខភាព​ល្អ ក្មេង​ៗ​ចាំ​បាច់​ត្រូវ​​ប៉ះ​ជាមួយ​បាក់​តេរី​ជា​ច្រើន​ប្រភេទ​​សិន​។

អត្ថបទពាក់ព័ន្ធ៖ 

  • នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល
  • ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?
  • កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​
  • គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត
  • តើថ្នាំផ្សះ​ប៉ះពាល់​ដល់​​ក្មេងៗ​យ៉ាង​ដូច​ម្ដេង​?

    ថ្មី​ៗ​នេះ មាន​អត្ថបទ​វិទ្យាសាស្ត្រ​ធំ​ៗ​ចំនួន​ពីរ បាន​ចុះ​ផ្សាយ​ក្នុង Science Translational Medicine បាន​បង្ហាញ​​អំពី​ទំនាក់​ទំនង​របស់​សរីរាង្គ​តូច​ៗ​ក្នុង​ពោះ​វៀន ជាមួយ​ការ​លូត​លាស់​របស់​ក្មេង។ អ្នក​វិទ្យាសាស្រ្ត​មក​ពី Langone Medical Center New York University  Broad Institute, MIT និង Harvard University បាន​រក​ឃើញ​ថា​ការ​ចាប់​កំណើត​របស់​ទារក ចំណី​អាហារ និង​ការ​លេប​ថ្នាំ​ផ្សះ គឺ​ពិត​ជា​ប៉ះ​ពាល់​ដល់​សរីរាង្គ​តូច​ៗ​ក្នុង​ពោះ​វៀន​ពិត​មែន។

    បើ​យោង​តាម​ការ​សិក្សា​នេះ បើ​ទារក​បាន​ប៉ះ​ពាល់​ជាមួយ​ម៉ាយក្រូ​សរីរាង្គ​តូច​ៗ​ចម្លង​ពី​ម្ដាយ ពី​ក្នុង​ពោះ ឬ​ពេល​បំបៅ​ដោះ នោះ​ធ្វើ​ឲ្យ​ម៉ាក្រូផ្លរ៉ា​ក្នុង​ជញ្ជាំង​ពោះ​វៀន​របស់​ក្មេង កាន់​តែ​មាន​សុខភាព​ល្អ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ម៉ាយ​ក្រូផ្លរ៉ារបស់​ក្មេង។ ដូច​នេះ​ការ​លេប​ថ្នាំ​ផ្សះ​មិន​ចាំ​បាច់ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រភេទ​តុល្យភាព និងចំនួន​នៃ​ម៉ាយ​ក្រូផ្លរ៉ា​ល្អ​ៗ​ក្នុង​ពោះ​វៀន​របស់​ក្មេង​បាន។

    អត្ថ​បទ​វិទ្យាសាស្រ្ត​ខាង​លើ​ ក៏​បាន​ប្រាប់​អំពី​វិធី​នៃ​ការ​ប្រមូល​ទិន្នន័យ​ផង​ដែរ។ គេ​បាន​ប្រមូល​សំណាក​លាមក​របស់​ក្មេង​ ៤០​នាក់ ចាប់​តាំង​ពី​ពេល​កើត​រហូត​ដល់​អាយុ ២​ទៅ ៣​ឆ្នាំ។ គេ​តាម​ដាន​សុខភាព​របស់​ក្មេង និង​ម្ដាយ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។

    ផល​រំខាន​ភ្លាម​ៗ​ក៏​កើត​ឡើង ក្រោយ​ការ​ព្យាបាល ដែល​គេ​ឃើញ​ពពួក​ម៉ាយក្រូ​សរីរាង្គ​ស៊ាំ​ជាមួយ​ថ្នាំ​ផ្សះ ចាប់​ផ្ដើម​កើន​ឡើងច្រើន ហើយវា​ត្រូវ​ការ​ពេល​យូរ ទម្រាំ​ពួក​វា​អាច​ត្រឡប់​ទៅ​ដូច​ដើម​វិញ​បាន។ ពពួក​ម៉ាយក្រូសរីរាង្គ​ដែល​ស៊ាំ​ជាមួយ​ថ្នាំ​ផ្សះ​ទាំង​នោះ មិន​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ភ្លាម​ៗ​ទេ ប៉ុន្តែ​វា​នឹង​សម្ងំ​នៅ​ក្នុង​ខ្លួន​ និង​រង​ចាំ​ឱកាស​រហូត។ ពេល​ដែល​វា​ផ្ទុះ​ឡើង និង​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ ពេល​នោះ​ការ​ព្យាបាល គឺ​ពិបាក​ខ្លាំង​ណាស់។

    ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្មេង​ៗ​ពេល​ខ្លះ​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ ដើម្បី​ជួយ​ដល់​សុខភាព​ក្មេង​ពេល​មាន​ការ​ចម្លង​រោគ​​ក្នុង​​ខ្លួន និង​នៅ​ពេល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ មិន​អាច​ទៅ​ទប់​ទល់​ជាមួយ​មេរោគ​ទាំង​អស់​នោះ​ដោយ​ខ្លួន​ឯង​បាន។

    ដើម្បី​ប្រាកដ​ថា ពពួក​សរីរាង្គ​តូច​ៗ​ក្នុង​ខ្លួន​ក្មេង​ មាន​សុខភាព​ល្អ​ អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ​តែ​នៅ​ពេល​ចាំ​បាច់ និង​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ ការ​ប្រើ​ប្រាស់​សាប៊ូ​សម្លាប់​មេរោគ និង​ក្រែម​បន្ទន់​ស្បែក ក៏​ត្រូវ​ប្រើ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី បាក់​តេរី​ក្នុង​ពោះ​វៀន​របស់​ក្មេង មិន​មែន​កំណត់​អំពី​សុខ​ភាព​របស់​ក្មេង​បាន​ទាំង​ស្រុង​នោះ​ទេ។ ​

    ថ្នាំ​ផ្សះ​មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ទេ តែអាច​ទៅ​បំផ្លាញ​បាក់​តេរី​ល្អ​ៗ ដែល​ជួយ​ដល់​ប្រព័ន្ធ​ការ​ពារ និងសុខ​ភាព​​ប្រព័ន្ធ​អាហារ​របស់​ក្មេង​​បាន​ថែម​ទៀត​ផង។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​រក​បាក់​តេរី​ចម្លង​រោគ​ ក្នុង​ខ្លួន​របស់​ក្មេង​បាន​យ៉ាង​ងាយ។ ដូច​នេះយើង​ជា​ប៉ាម៉ាក់​​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ ទាំង​ប្រថុយ​ទៀត​នោះ​ទេ។ ដើម្បី​ការពារ​សុខភាព​របស់​កូន​ៗ សូម​កុំ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ផ្ដេស​ផ្ដាស​ឲ្យ​សោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 10, 2020

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម