– កុំចាប់ពកូន៖ រាងកាយក្មេងនៅខ្ចី សាច់ដុំកក៏ខ្សោយខ្លាំង មិនអាចទ្រទ្រង់ក្បាលក្មេងបានទេ ប្រសិនយើងចាប់ពកូន នៅពេលកមិនទាន់រឹង អាចប៉ះពាល់ដល់ខួរក្បាល។ ផ្ទុយទៅវិញ បើកូនយើងនៅតូច មិនទាន់រឹងក ត្រូវលើបីកូនថ្នមៗ ដោយដៃទាំងពីរទ្រក្បាល និងដងខ្លួនកូន។
– ដាក់កូនឲ្យគេងផ្ងារ៖ ម៉ាក់ប៉ាត្រូវប្រាកដថា រាល់ពេលកូនយើងដេក ត្រូវតែដេកផ្ងារ មិនមែនដេកផ្អៀង ឬផ្អាប់មុខទេ កាលណាកូនរើមិនរួចអាចនឹងថប់ដង្ហើមស្លាប់។
– កុំឲ្យអ្នកជក់បារីមកជិតកូន៖ ផ្សែងបារីមិនត្រឹមតែប៉ះពាល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ អ្នកនៅក្បែរ ឬអ្នកបឺតស្រូបផ្សែងបារីពីគេក៏ប៉ះពាល់ដូចគ្នា។ មិនថា នៅក្នុងផ្ទះ ឬទីសាធារណៈ ដាច់ខាតកុំនាំកូនទៅក្បែរអ្នកជក់បារី បើក្នុងផ្ទះវិញ ត្រូវដាក់បម្រាមសមាជិកគ្រួសារកុំឲ្យជក់បារី។