តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ក្មេង​មាន​IQទាប ឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

    ក្មេង​មាន​IQទាប ឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

    ជា​ទូទៅ​ ​IQ​ជា​មធ្យម​គឺ​នៅ​ចន្លោះ​ពី​៨៥​ ដល់​១១៥​ នេះ​បើ​យោង​តាម​គេហទំព័រ​Extreme Intellect។​ យ៉ាង​ណា​មិញ ​​ខណៈ​ពេល​ដែល​មាន​ការ​ចង្អុល​បង្ហាញ​មួយ​ចំនួន​ ​អាច​បញ្ជាក់​ថា​​ក្មេង​មាន​កម្រិត​IQ​ខ្ពស់​ ឬ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មាន​ភាព​ច្បាស់លាស់​ទាំង​ស្រុង​ឡើយ​។​ ​ការ​កំណត់​នៃ​បញ្ញា​ស្មារតី​ ឬ​អំណោយ​ទាន​ពី​ធម្មជាតិ​ ​ក៏​អាច​​​ជះ​​ឥទ្ធិពល​ទៅ​លើ​កត្តា​ដទៃ​ទៀត​ដូចជា​​អារម្មណ៍​ ការ​ប្រាស្រ័យ​ទាក់​ទង​ ជំនាញ​សង្គម​ រួម​ជាមួយ​នឹង​អសមត្ថភាព​ក្នុង​ការរៀនសូត្រ​ផង​ដែរ​។​

    សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ទាប

    ជាក់​ស្ដែង​ នៅ​ពេល​ដែល​ក្មេង​មាន​កម្រិត​​IQ​​ទាប​ជាង​មធ្យម​ ពួក​គេ​នឹង​ចាប់ផ្ដើម​​ការ​ដើរ​ ឬ​និយាយ​យឺត​ជាង​ក្មេង​ស្រករ​គ្នា​។​ លើស​ពី​នេះ​ ពួក​គេ​អាច​មាន​ជំនាញ​សង្គម​ខ្សោយ​​នៅ​ពេល​​លេង​ ឬ​រៀន​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​។​ ជា​ពិសេស​ ពួក​គេ​អាច​ចេះ​ថែទាំ​ខ្លួន អនាម័យ​ ស្លៀកពាក់​ និង​ញ៉ាំ​អាហារ​យឺតយ៉ាវ​ជាង​ក្មេង​ធម្មតា​។​ នៅ​ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ​​ឡើង​ៗ​ ក្មេង​ដែល​មាន​កម្រិត​​IQ​​​ទាប​​អាច​មាន​ការ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​​ ក៏​ដូច​ជា​ខ្សោយ​ជំនាញ​ធ្វើ​ការងារ​ថែម​ទៀត​ផង​។

    ​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ខ្ពស់​

    ចំពោះ​ក្មេង​ដែល​មាន​​IQ​​​ខ្ពស់​ជាង​ធម្មតា​ ពួក​គេ​តែងតែ​ឆាប់​ចេះ​ដើរ​ និង​និយាយ​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ជំនាញ​សង្គម​ជា​ដើម​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពួក​គេ​មាន​កម្រិត​ថាមពល​ខ្ពស់​ ចាប់​អារម្មណ៍​នៅ​ក្នុង​សកម្មភាព​សិល្បៈ ក៏​ដូចជា​បង្ហាញ​ពី​ការ​យល់​ចិត្ត​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​ ព្រម​ទាំង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​។

    IQ2

    ​​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​លាយ​បញ្ចូល​គ្នា​

    លក្ខណៈ​នៃ​កម្រិត​​IQ​លាយ​​បញ្ចូល​គ្នា​ គឺ​ក្មេង​មាន​​​IQ​ខ្ពស់​ ប៉ុន្តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រៀន​សូត្រ​។​ ជា​​ធម្មតា​ ក្មេង​ដែល​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ គឺ​ច្រើន​តែ​មាន​កម្រិត IQ​ធម្មតា​ ទៅ​ខ្ពស់​។​ ពួក​គេ​អាច​នឹង​ពូកែ​ក្នុង​ការ​លេង​ហ្គេម​កុំព្យូទ័រ ស្ដាប់​ការ​សន្ទនា​​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​សកម្ម​នៅ​ក្នុង​ការ​លេង​ ប៉ុន្តែ​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​ និង​ទទួល​បាន​ពិន្ទុ​ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ប្រលង​នានា​។​​​​​

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/29064-signs-low-high-iq/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 01/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត