តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

តើ​កុមារ​អាច​កើត​​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់​?

    តើ​កុមារ​អាច​កើត​​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់​?

    ​ក្រួស​ក្នុង​តម្រង​នោម​កើត​មាន​ជា​ទូទៅ​លើ​មនុស្ស​ពេញ​វ័យ​ ​ទារក​ និង​កុមារ ​ក៏​អាច​កើត​មាន​​ជំងឺ​នេះ​ដែរ​។​ ​ក្រួស​ក្នុង​តម្រង​នោម​កើត​ឡើង​​​ជា​ញឹកញាប់​​ ហើយ​ភាគ​ច្រើន​ក្មេង​ប្រុស​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​កើត​មាន​ក្រួស​ក្នុង​តម្រង​នោម​ច្រើន​ជាង​ក្មេង​ស្រី​។

    អ្វី​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម​?

    ក្រួស​នៅ​ក្នុង​​បំពង់​ទឹក​នោម​កកើត​ឡើង​នៅ​ក្នុង​តម្រង់​នោម​ នៅ​ពេល​ដែល​ភាគ​ល្អិត​តូច​ៗ​​រំលាយ​នៅ​ក្នុង​ទឹក​នោម ក្លាយ​ជា​ឆ្អែត​ជ្រុល​ និង​កកើត​ឡើង​ជា​គ្រីស្តាល់​តូច​ៗ។​ គ្រីស្តាល់​តូច​ៗ​ទាំង​នេះ​នឹង​បន្ត​លូតលាស់​ទៅ​ជា​គ្រីស្តាល់​រឹង​ធំ​ ដែល​ស្រដៀង​ទៅ​នឹង​ខ្សាច់​ ក្រួស​ ឬ​ដុំ​ថ្ម​តូច​ៗ​។ ជាមួយ​គ្នា​នេះ​ដែរ​ ​ក្រួស​ទាំង​នេះ​នឹង​រីក​លូតលាស់​ដូច​ជា​គ្រាប់​គុជ​គ្រើម​ដែល​នៅ​ក្នុង​អ័យ​ស្ទ័រ​ និង​អាច​បម្លាស់ទី​ជាមួយ​នឹង​លំហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​ក្នុង​បង្ហួរ​នោម​ ដែល​ជា​បំពង់​តូច​សម្រាប់​នាំ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។​ នៅ​ពេល​ដែល​ក្រួស​ជាប់​គាំង​នៅ​ក្នុង​បំពង់​នេះ វា​អាច​បណ្ដាល​ឲ្យ​ទឹក​នោម​ត្រលប់​មក​នៅ​ខាង​ក្រោយ​ ដែល​បង្ក​ទៅ​​ជា​ហើម​​បំពង់​ និង​​តម្រង​នោម​។

    ក្រួស​តម្រង​នោម​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​​ត្រង់​ពោះ​ ឬ​នៅ​ចំហៀង​។​ រោគ​សញ្ញា​ទូទៅ​ផ្សេង​ទៀត​នៃ​ក្រួស​តម្រង​នោម​ រួម​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ ក្អួត​ចង្អោរ ពិបាក​​ក្នុង​ការ​នោម​ ឬ​នោម​ញឹកញាប់​។​ ក្រួស​មួយ​ចំនួន​ពុំ​មាន​រោគ​សញ្ញា​​អ្វី​ឡើយ​ ដែល​អាច​រក​ឃើញ​​តាម​​​រយៈ​ការ​​ថត​កាំ​រស្មី​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ក្រួស​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​គ្នា​ ហើយ​មូលហេតុ​ទូទៅ​មួយ​ចំនួន​មាន​ដូចជា៖

    • កង្វះ​ជាតិ​ទឹក​
    • ញ៉ាំ​កម្រិត​ជាតិ​ប្រៃ​ខ្ពស់​ ឬ​កត្តា​របប​អាហារ​ផ្សេង​ទៀត​
    • ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​រ៉ាំ​រ៉ៃ​
    • ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​
    • កាយ​វិភាគសាស្រ្ត​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ខុស​ប្រក្រតី​​

    ​​​​​​ការ​វាយ​តម្លៃ​មេតាប៉ូលីស​នៅ​ក្នុង​ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​ឈាម​អាច​បញ្ជាក់​អំពី​វត្តមាន​​ក្រួស​តម្រង​នោម​ ជា​ពិសេស​ចំពោះ​កុមារ​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ក្រួស​តម្រង​នោម​។​ ការ​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ក្រួស​នេះ​ អាច​ជួយ​ដល់​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ និង​ការពារ​កុំ​ឲ្យ​ក្រួស​វិល​ត្រលប់​មកវិញ​ម្ដង​ទៀត​។

    ក្រួសតម្រងនោម២

    តើ​ក្រួស​តម្រង​នោម​​ដែល​កើត​ឡើង​ចំពោះ​កុមារ ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច​?

    ចំពោះ​ក្រួស​តូច​​ៗ​នៅ​ក្នុង​តម្រង​នោម​ និង​​បំពង់​ទឹក​នោម​ អាច​ឆ្លងកាត់​ទៅ​តាម​ទឹក​នោម​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​។​ ប៉ុន្តែ​ក្រួស​ខ្លះ​ទៀត​ គឺ​តម្រូវ​ឲ្យ​​ធ្វើ​ការ​បំបែក​ ឬ​យក​ចេញ​ដោយ​ការ​វះ​កាត់​។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.nationwidechildrens.org/en/family%20resources%20education/700childrens/2014/12/can%20kids%20get%20kidney%20stones

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 15/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត