backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនឧស្សាហ៍គេងមិនលក់មែនអត់? សាកវិធីងាយៗទាំងនេះមើល៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2023

កូនឧស្សាហ៍គេងមិនលក់មែនអត់? សាកវិធីងាយៗទាំងនេះមើល៍

ការ​គេង​បាន​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ជា​ពិសេស​ចំពោះ​កុមារ​តែ​ម្តង ដោយ​អាច​ជួយ​​បង្កើន​សមត្ថភាព​រៀន​សូត្រ​ ជួយ​ពង្រឹង​ការ​ចងចាំ និង​ជំរុញ​សុខុមាលភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ យ៉ាង​ណា​មិញ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​កុមារ​ចំនួន​២៥​%​ប្រឈម​នឹង​បញ្ហា​ដំណេក ដូចជា​ពិបាក​គេង ឬ​ភ្ញាក់​ពី​គេង​លឿន​ជាង​ធម្មតា​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​គេង​របស់​កូន​ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាង​ក្រោម។

កុមារ​ត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ ដើម្បី​ជួយ​ឲ្យ​មុខងារ​រាងកាយ​ប្រសើរ​ឡើង?

ចំនួន​ម៉ោង​គេង​ដែល​ស័ក្តិសម​សម្រាប់​ក្មេង មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ។ ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ គឺ​ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​១២ ទៅ​១៦​ម៉ោង។ ចំណែក​ក្មេង​ចាប់​ពី​១ឆ្នាំ ទៅ​២ឆ្នាំ ត្រូវការ​គេង​​ពី​១១ ទៅ​១៤​ម៉ោង ខណៈ​ពេល​ដែល​ក្មេង​អាយុ​ពី​៣ ទៅ​៥​ឆ្នាំ ត្រូវ​ការ​គេង​ពី​១០ ទៅ​១៣​ម៉ោង ហើយ​ក្មេង​ដែល​មាន​អាយុ​ពី​៦ ទៅ​១២​ឆ្នាំ ត្រូវ​ការ​គេង​ប្រហែល​ពី​៩​ម៉ោង ទៅ​១២​ម៉ោង។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

មូលហេតុ​នៃ​ការ​គេង​មិន​លក់

បញ្ហា​គេង​មិន​លក់​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​លក្ខខណ្ឌ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ដែល​រួម​មាន​ការ​ថប់​បារម្ភ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន បរិយាកាសបន្ទប់​គេង ការ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​ច្រើន ប្រើប្រាស់​ថ្នាំ ឬ​មាន​បញ្ហា​ផ្លូវ​ចិត្ត។

គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​កើត​លើ​កុមារ

  • ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ និង​ត្រូវ​កម្តៅ​ថ្ងៃ​គ្រប់គ្រាន់
  • ហាត់ប្រាណ​ជា​ទៀងទាត់
  • គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ទៀង​ម៉ោង
  • ជៀសវាង​ឲ្យ​កូន​មើល​ទូរស័ព្ទ ស្តាប់​តន្ត្រី​លឺ​ខ្លាំង​ៗ ឬ​អាន​រឿង​រន្ធត់​ រយៈពេល​២​ម៉ោង​មុន​ចូល​​គេង
  • ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ មុន​ពេល​ចូល​គេង ដើម្បី​ជំនួយ​ដល់​ការ​គេង
  • បើ​កូន​មាន​អាការៈ​ថប់​បារម្ភ ឬ​សម្ពាធ​ផ្លូវ​ចិត្ត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ស្តាប់​តន្រ្តី​ ធ្វើ​សមាធិ ឬ​ហាត់​យូហ្គា​ជា​ដើម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម