រង់ចាំពេលដែលពួកគេត្រៀមខ្លួនរួចរាល់
គ្មានការកំណត់អាយុណាមួយដែលកូនអ្នកត្រូវតែរៀនប្រើកន្ថោរពេលបន្ទោរបង់នោះទេ។ ដោយសារក្មេងភាគច្រើនរៀននៅអាយុពី១៨ខែ ដល់២៤ខែ ក្មេងខ្លះទៀតរៀននៅអាយុបី ឬបួនឆ្នាំឯណោះ។ អ៊ីចឹងអ្នកត្រូវសង្កេតមើលសញ្ញានៃការលូតលាស់ផ្នែករាងកាយ បញ្ញា និងអត្តចរិតរបស់ពួកគេជាមុនសិនមុនចាប់ផ្តើមបង្រៀន។
សញ្ញាដែលកូនអ្នកចង់បត់ជើងតូច(ឬធំ)
សូមសង្កេតមើលថាកូនអ្នកចេះឲ្យសញ្ញាថាគេចង់បត់ជើងឬនៅ។ ជាធម្មតាក្មេងអាយុពីរឆ្នាំចេះពង្រឹងខ្លួនអង្គុយដោយខ្លួនឯងហើយ។ ដូច្នេះពេលដែលគេចេះឲ្យសញ្ញា អ្នកអាចដាក់កន្ថោរមួយក្នុងបន្ទប់ទឹកហើយឲ្យគេរៀនប្រើវាទៅ។ វិធីនេះអាចជួយកូនអ្នកកុំឲ្យមានភាពរញ៉េរញ៉ៃខ្លាំង តែក៏មានន័យថាកូនអ្នកអាចនឹងពាក់ខោទឹកនោមយូរជាងធម្មតាដែរ។