ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានបាត់បង់ជីវិតក្រោយពេលប្រតិកម្មទៅនឹងថ្នាំដុសធ្មេញ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានបាត់បង់ជីវិតក្រោយពេលប្រតិកម្មទៅនឹងថ្នាំដុសធ្មេញ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ក្មេងស្រីឈ្មោះ Denise Saldate ធ្លាប់ធ្វើរោគវិនិច្ឆ័យឃើញថា នាងមានប្រតិកម្មទៅនឹងផលិតផលធ្វើពីទឹកដោះគោតាំងពីនៅវ័យ១ឆ្នាំ។ ចាប់ពីពេលនោះ ឪពុកម្តាយ របស់ Denise ប្រុងប្រយ័ត្នមែនទែនចំពោះចំណីអាហាររបស់កូន រាប់តាំងពីការពិនិត្យមើលរបបអាហារនៅសាលា។
យ៉ាងណាមិញ Denise បានជួបរឿងហេតុអាក្រក់នៅពេលនាងពិនិត្យឃើញថានាងមានបញ្ហាធ្មេញ និងត្រូវទិញថ្នាំដុសធ្មេញជំនួយដល់ធ្មេញ។ នៅល្ងាច ដែល Denise ប្រើថ្នាំដុសធ្មេញនោះ ក្មេងស្រីបានយំរត់ទៅប្រាប់ម្តាយដោយអាការៈស្លេកស្លាំង ក្អួត និងពិបាកដកដង្ហើម។
ក្រោយពេលបញ្ចូនកូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ម្តាយរបស់ Denise រកឃើញថា ថ្នាំដុសធ្មេញរបស់កូនស្រី មានសារធាតុ Recaldent ជាជាតិប្រូតេអ៊ីនទឹកដោះគោ ហើយលោកស្រីពុំបានដឹងពីមុននោះឡើយ។ ទោះជាយ៉ាងណា អ្វីៗបានយឺតពេល ដោយ Denise អាការៈនាងមិនបានធូរស្រាល ហើយបានបាត់បង់ជីវិតនៅពីរថ្ងៃបន្ទាប់នៅមន្ទីរពេទ្យ។
ជាមួយករណីនេះ ម្តាយរបស់ក្មេងស្រីខាងលើ ក៏បានអំពាវនាវប្រាប់ឪពុកម្តាយទាំងអស់ឲ្យប្រុងប្រយ័ត្នបំផុតចំពោះក្មេងៗដែលមានបញ្ហាប្រតិកម្ម ឬអាលែកហ្ស៊ី ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត