home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ

កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ

ក្មេង​តូច​ឧស្សាហ៍​មាន​ជំងឺ​រលាក​បំពង់​ក​ណាស់ ជំងឺ​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​កុមារ​នោះ​ទេ តែ​កាលណា​ម៉ាក់ប៉ា​មិន​​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ អាច​វិវត្ត​ទៅ​កើត​ជំងឺ​ប្រឹស​បេះដូង។

បើ​តាម​​ការឲ្យដឹង​ពី​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា លោ​កសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ជំងឺ​ចំហ​ប្រឹស​បេះដូង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ច្រើន​ជាង​នៅ​កម្ពុជា ពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ការ​យល់​ដឹង​ទាក់ទង​នឹង​​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មាន​​កម្រិត។

ចំពោះ​មូលហេតុ​វិញ​លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​រលាក​បំពង់​ករ៉ាំរ៉ៃ​របស់​កុមារ ដែលមិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ ដែល​យូរ​ទៅ​មេរោគស្ត្រឹប​តូកូស​ ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រើស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត សុខ ជួរ
សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា

“ចំហ​ប្រឹស​បេះដូង​នេះ​ជា​ជំងឺ​ជួប​ច្រើន​នៅ​កម្ពុជា ក្មេង​កើត​ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ ថ្ងៃ​ក្រោយ​ក្មេង​អាច​កើត​ជំងឺ​ប្រើស​បេះដូង”។ លោក​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។

កុមារ​ដែល​មាន​ជំងឺ​ប្រឹសបេះដូង មិន​អាច​លូត​លាស់​ដូច​កុមារ​ធម្មតា​នោះ​ទេ តែង​ឆាប់​ហត់ ឬ​ដង្ហក់ ពេល​ធ្វើ​សកម្មភាព​អ្វីមួយ មិន​ឡើង​ទម្ងន់ កម្ពស់​មិន​លូត​ជា​ដើម។ ម៉ាក់ប៉ា​ដែល​សង្កេត​ឃើញ​កូន​មាន​អាការៈ​ខាងលើ ត្រូវ​ឆាប់​នាំ​កូន​ទៅ​អេកូបេះដូង និង​ស្វែង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត