វេជ្ជបណ្ឌិត Leigh Tooth អ្នកជំនាញសុខភាពកុមារ និងជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានអំពាវនាវ កុំឲ្យម៉ាក់ប៉ាទាំងអស់ ទុកឲ្យក្មេងតូចៗចំណាយពេលប្រហែលជិត ១ម៉ោង ពីមុខអេក្រង់ឌីជីថលឡើយ ព្រោះអំឡុងពេលអភិវឌ្ឍខួរក្បាល និងសុខភាព ក្មេងមិនត្រូវមើលអេក្រង់ឌីជីថល រយៈពេលយូរបែបនេះទេ។
វេជ្ជបណ្ឌិតរូបនេះ បង្ហាញទៀតថា ក្មេងតូចៗ ជាវ័យត្រូវការបំផុតសម្រាប់ការអភិវឌ្ឍន៍ខួរក្បាល ទទួលបានពីពិភពខាងក្រៅ ដើម្បីស្វែងយល់ពីបរិស្ថានជុំវិញពួកគេ ក៏ដូចជាការអភិវឌ្ឍន៍សកម្មភាពប្រចាំថ្ងៃ តួយ៉ាងការដើរ លោត សុទ្ធសឹងជាតម្រូវការចាំបាច់តូចៗ មិនគួរបង្កើតទម្លាប់ឲ្យកូន នៅតែមួយកន្លែង និងសម្លឹងអេក្រង់ឌីជីថលទេ។