ធ្លាប់គិតអត់ ខ្លួនយើងមានជំងឺអូទីស្សឹម? បើសង្ស័យខ្លួនយើងមានជំងឺនេះ តេស្តតាមប្រព័ន្ធអនឡាញជាច្រើន អាចបកស្រាយមន្ទិលសង្ស័យយើងបាន ប៉ុន្តែលទ្ធផលតេស្តទាំងនោះ មិនអាចត្រឹមត្រូវទាំងស្រុងទេ។ យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីដឹងពីជំងឺនេះកាន់តែច្បាស់។
ការធ្វើរោគវិនិច្ឆ័យ អាចជួយយើងយល់ច្បាស់ពីបទពិសោធលំបាកផ្សេងៗយើងធ្លាប់ឆ្លងកាត់ និងតើអាចដោះស្រាយដោយវិធីណា? តើយើងអាចទទួលបានជំនួយ និងថែទាំត្រឹមត្រូវម៉េចខ្លះ? ខណៈវិធីធ្វើរោគវិនិច្ឆ័យយើងចាំបាច់ត្រូវធ្វើ មានដូចជា៖
– និយាយជាមួយគ្រូពេទ្យ៖ បើសង្ស័យយើងខ្លួនឯង ឬសមាជិកគ្រួសារ មិត្តភក្តិ កើតជំងឺអូទីស្សឹម ត្រូវស្វែងរកការពិគ្រោះជាមួយពេទ្យមានបទពិសោធ និងអាចទុកចិត្តបាន ពិសេសធ្លាប់ព្យាបាលជំងឺប្រភេទនេះ។ យើង អាចនឹងមានការសម្ភាសន៍ខ្លីមួយជាមួយគ្រូពេទ្យ អំឡុងពេលនោះ ត្រូវពន្យល់ពេទ្យ ហេតុអីបានជាយើងគិតថាខ្លួនឯង ឬនរណាម្នាក់ មានជំងឺអូទីស្សឹម។ សាកស្រមៃថា យើងមានផលវិបាកក្នុងការបង្ហាញអារម្មណ៍ និងការគិត ពិបាកទំនាក់ទំនងជាមួយអ្នកដទៃ ឬអត់។