តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

    កូនក្មេងក៏អាចលើសឈាមដែរ ដោយសារតែផលវិបាកពីជំងឺទាំងនេះ

    លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ តម្រូវ​ឲ្យ​ព្យាបាល​មួយ​ជីវិត ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្ស​ ដែល​មាន​វ័យ​ចា​ប់​ពី ៣០ឆ្នាំ​ឡើង​ទៅ។ ចំពោះ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​​លើស​​ឈាម​ដែរ ប៉ុន្តែ​កូន​ក្មេង​កើត​ជំងឺ​លើស​ឈាម មិន​ដូច​គ្នា​នឹង​មនុស្ស​ចាស់​កើត​ជំងឺ​លើស​ឈាម​នោះ​ទេ នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។

    វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​រូប​នេះ បន្ត​ថា “មនុស្ស​ចាស់​ភាគ​ច្រើន​កើត Primary essential ដោយសារ​សម្ពាធ​លើស​របស់​មនុស្ស​ចាស់ ៩៥% essential តែ​កូន​ក្មេង​ផ្ទុយ​ពី​នេះ”។ សម្ពាធ​ឈាម​ក្មេង​លើស ដោយសារ​តែ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូចជា​ក្មេង​មាន​ជំងឺ​ពកក ខ្សោយ​តម្រងនោម មាន​ជំងឺ​ទឹកនោម​ផ្អែម ទឹក​នោម​ប្រៃ ជាដើម ដែល​ធ្វើ​ឲ្យ​ក្មេង​វិវត្ត​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម។

    រោគ​សញ្ញា​ជំងឺ​លើស​ឈាម​លើ​កុមារ

    ដំបូង​ឡើយ ជំងឺ​លើស​ឈាម​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ តែ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​វា​នឹង​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – ឈឺក្បាល
    -ស្រវាំងភ្នែក
    – ប្រកាច់
    – ក្អួត
    – ឈឺទ្រូង
    – ញ័រទ្រូង
    – ដង្ហើមខ្លី ហត់
    – ចង្វាក់បេះដូងលោតញាប់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 04/12/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: