៣. របៀបម៉ាស្សាភ្នែកក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក
មុននឹងម៉ាស្សាភ្នែកកូន ម៉ាក់ប៉ាត្រូវកាត់ក្រចកដៃឲ្យខ្លី រួចលាងដៃឲ្យស្អាត ដោយចាប់ផ្តើមម៉ាស្សាពីគល់ភ្នែកមកចុងច្រមុះ ហើយធ្វើបែបនេះចំនួន១៥ដង/ម្តង និងត្រូវម៉ាស្សា២ដង/ថ្ងៃ ក្រោយពីងូតទឹកហើយ គឺនៅពេលព្រឹក និងពេលល្ងាច។ កូនមានបញ្ហាភ្នែកខាងណាត្រូវម៉ាស្សាខាងនោះ បើស្ទះបំពង់បង្ហូរទឹកភ្នែកទាំង២ ត្រូវតែម៉ាស្សាទាំង២ ដែលការម៉ាស្សានេះសំខាន់ណាស់ ជួយពន្លឿនឲ្យភ្នែកឆាប់ជាសះស្បើយពីបញ្ហាស្ទះបំពង់បង្ហូរទឹកភ្នែក។
៤. ពេលណាត្រូវទៅជួបពេទ្យ?
ក្នុងករណីកូនអាយុបាន១ឆ្នាំហើយ តែនៅមានបញ្ហាដដែល ទោះបីជាម៉ាក់ៗព្យាយាមម៉ាស្សារាល់ថ្ងៃក៏ដោយ បែបនេះលោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យយកកូនទៅជួបគ្រូពេទ្យ។ ម្យ៉ាងវិញទៀតបើភ្នែកកូនមានសញ្ញាមិនប្រក្រតី ដូចជាភ្នែកឡើងក្រហម ហើម ឈាម ខ្ទុះ ក៏ត្រូវនាំកូនទៅពេទ្យបន្ទាន់ដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕