ទោះបីជានីតិវិធីដំណើរការលឿនក៏ដោយ រយៈពេលពីរម៉ោងក្រោយពិនិត្យកាំរស្មី X-rayឃើញថា Sophie បានរលាកបំពង់អាហារ និងសួតនាងធ្ងន់ធ្ងរទៅហើយ ដែលតម្រូវឱ្យនាងត្រូវសម្រាកព្យាបាលជាច្រើនសប្តាហ៍រហូតជាសះស្បើយ។
គ្រូពេទ្យពេទ្យជំនាញអង់គ្លេសបាននិយាយថា ទឹកមាត់ក្នុងរាងកាយ នឹងមានប្រតិកម្មទៅនឹងថ្មពិលនោះ ហើយបានបង្កជាជាតិអាស៊ីដ ធ្វើឱ្យបំពង់អាហាររបស់ Sophie រលាក។
បើតាមលោក Stephen Powis នាយកស្ថាប័នសុខភាពសាធារណៈ ចក្រភពអង់គ្លេស NHS បានឱ្យដឹងថា ថ្មពិលគ្រាប់តូចៗ ចំពោះក្មេងៗ អាចច្រលំថាជាស្ករគ្រាប់ ដែលនេះឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់។ វិធីបង្ការកុំឱ្យកើតមានរឿងហេតុដូចករណី Sophie នោះគឺគប្បីទុកដាក់គ្រាប់ថ្មពិលឱ្យឆ្ងាយពីដៃក្មេង ដោយឡែកប្រដាប់ប្រដាក្មេងលេងដែលមានប្រើថ្មពិលតូច ត្រូវប្រាកដថាមានសន្ទះបិទជាប់ល្អ។