តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ កុំមកផ្ទះវិញទាំងឆ្ងល់

    ម៉ាក់ៗយកកូនទៅពេទ្យ គួរសួរសំណួរទាំងនេះ កុំមកផ្ទះវិញទាំងឆ្ងល់

    មាន​ម៉ាក់​មួយ​ចំនួន​ពេល​យក​កូន​ទៅ​ជួប​ពិគ្រោះ​ព្យាបាល​ជំងឺ ហើយ​ពេល​ត្រលប់​មក​ផ្ទះ​វិញ មិនបាន​សួរ​គ្រូពេទ្យ​ពី​របៀប​លេប​ថ្នាំ បែរជា​អ្នក​ធ្លាប់​មាន​កូន​ឈឺ​ដូច​គ្នា​ទៅ​វិញ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​មិន​សមគួរ​សោះ ព្រោះ​ម៉ាក់​ៗ​ដែល​មាន​កូន​ឈឺ​កន្លង​មក ​មិនមែន​ជា​គ្រូពេទ្យ ហើយ​ប្រភេទ​ជំងឺ​កូន​ក៏​ខុស​គ្នា អាយុ ទម្ងន់ ក៏​ខុស​គ្នា​ទាំងអស់។ ដូចនេះ​ប្រសិនបើ​ធ្វើ​តាម​ការ​ណែនាំ​របស់​ម៉ាក់​ៗ អាច​នាំ​គ្រោះថ្នាក់​ដល់​កូន​ទៅ​វិញ​ទេ។

    វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ថ្ងៃ​ក្រោយ​ពេល​នាំ​កូន​ទៅ​ពេទ្យ យើង​ជា​អាណាព្យាបាល​មាន​សិទ្ធិ​សួរ​សំណួរ​ខ្លះ​ៗ​ទៅ​កាន់គ្រូពេទ្យ​​ពី​ដំណើរ​ការ​នៃ​ការ​ព្យាបាល​នីមួយៗ។ ឧទាហរណ៍៖ កូន​ឈឺអី? ថ្នាំ​ហ្នឹង​ត្រូវ​លេប​ចំណុះ​ប៉ុន្មាន? មួយ​ថ្ងៃ​ប៉ុន្មាន​ដង? ថ្នាំ​ហ្នឹង​វា​មាន​មុខងារ​ម៉េច​ខ្លះ? ថ្នាំ​ហ្នឹង​លេប​ទៅ​វា​ព្យាបាល​របៀប​ម៉េច វា​ត្រូវ​នឹង​អី​ខ្លះ ជាដើម។

    COVID-19

    សំណួរ​ទាំង​នេះ យើង​អាច​មាន​សិទ្ធិ​សួរ ដើម្បី​ឲ្យ​អស់​ចម្ងល់ និង​ការ​ប្រើប្រាស់​ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ក៏​ធ្វើឲ្យ​យើង​មាន​ការ​យល់​ដឹង​ខ្ពស់។ ចំណែក​គ្រូពេទ្យ​វិញ​ក៏​មាន​ភារកិច្ច​ពន្យល់​សាច់ញាតិ​អ្នក​ជំងឺ​ឲ្យ​អស់​ចម្ងល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​គ្រូពេទ្យ​ក៏​មិន​មាន​សិទ្ធិ​ស្តី​ឲ្យ​យើង​ដែរ តែ​គាត់​មាន​សិទ្ធិមិន​ឆ្លើយ​សំណួរ​ខ្លះ និង​មាន​សិទ្ធិ​មិន​ធ្វើ​តាម​សំណូមពរ​ខ្លះ​របស់​យើង ទៅ​តាម​ស្ថានភាព​សមស្រប​ជាក់ស្ដែង​របស់​គាត់។

    លោក​បាន​បន្ថែម​ទៀត​ដែរ​ថា បើ​មាន​ចម្ងល់​ត្រូវ​សួរ​ពេទ្យ​ភ្លាម​ៗ មិនមែន​នាំ​ចម្ងល់​មកផ្ទះវិញ ហើយ​ឲ្យ​កូន​លេបថ្នាំ​ទាំង​មិន​ច្បាស់​នោះទេ មានហានិភ័យខ្លាំងណាស់ ព្រោះបើលេបត្រូវក៏មិនអី តែបើខុសវិញមានបញ្ហាធំហើយ។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 03/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: