backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គួរអនាម័យឲ្យ​កូនតូចៗបែបណា កុំឲ្យកូនតូចងាយឆ្លងជំងឺគ្រុនពោះវៀន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20

គួរអនាម័យឲ្យ​កូនតូចៗបែបណា កុំឲ្យកូនតូចងាយឆ្លងជំងឺគ្រុនពោះវៀន?

ជំងឺ​គ្រុន​ពោះវៀន​ បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា Salmonella typhi ហើយ​ការ​បង្ករោគ​ចម្បង​នោះ​តាមរយៈ​ចំណី​អាហារ បរិភោគ​ទឹក​មិន​ស្អាត​ ការលាង​សម្អាត​ដៃ​មិន​ស្អាត​ក្រោយ​បន្ទោរបង់​ ឬ​នៅ​ពេល​ចាប់កាន់ចំណីអាហារ។ នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​ក្មេង​​ វា​នឹង​រាលដាល​ទៅ​ដល់​ចរន្ត​ឈាម។ ជំងឺ​គ្រុន​ពោះវៀន អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​តូច​បាន​ បើ​ប៉ា​ម៉ាក់​មិន​ប្រយ័ត្ន! ​

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគសញ្ញា និង​សញ្ញា​នៃ​ជំងឺ​គ្រុន​ពោះវៀន

ជា​ទូទៅ ជំងឺ​គ្រុន​ពោះវៀន​អាច​កើត​ឡើង​​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន ឈឺ​ពោះ និង​ឈឺចាប់​រយៈពេល​មួយ​ ឬ​ពីរ​សប្តាហ៍​ក្រោយ​ឆ្លង​បាក់តេរី។

ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ អា​អូន​អាច​នឹង​ស្រក​ទម្ងន់ហើម​ពោះ ឬ​ឡើង​ស្នាម​ក្រហម​នៅ​ទ្រូង​ផ្នែក​ខាង​ក្រោម​ ឬ​ពោះ​ផ្នែក​ខាង​លើ។ ជំងឺ​គ្រុន​ពោះវៀន​អាច​បន្ត​រហូត​ដល់​មួយ​ខែ ឬ​ច្រើន​ខែ ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀងផង។

ក្មេងគ្រុនពោះវៀន

អត្ថបទគួរអាន៖

​​គួរអនាម័យបែបណាកុំឲ្យ​កូនតូចៗងាយឆ្លងជំងឺ?

ដើម្បី​កុំ​ឲ្យ​អា​អូន​ងាយ​ឆ្លង​ជំងឺ​គ្រុន​ពោះវៀន​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​លាងសម្អាត​ដៃ​ជាប់​ជា​ប្រចាំ ញ៉ាំ​ទឹក​ស្អាត​ដាំ​ពុះ ចំណី​អាហារ​គួរ​រក្សា​ទុក​ឲ្យ​បាន​ល្អ បន្លែ​ឆៅ​គួរ​លាង​ឲ្យ​ស្អាត ព្រម​ទាំង​ជៀសវាង​បន្លែ​ឆៅ​សម្រាប់​កូន​តូចៗ។

ចំណុចសំខាន់

ជា​ទូទៅ ជំងឺ​គ្រុន​ពោះវៀន​អាច​កើត​ឡើង​​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន ឈឺ​ពោះ និង​ឈឺចាប់​រយៈពេល​មួយ​ ឬ​ពីរ​សប្តាហ៍​ក្រោយ​ឆ្លង​បាក់តេរី។
ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ អា​អូន​អាច​នឹង​ស្រក​ទម្ងន់ហើម​ពោះ ឬ​ឡើង​ស្នាម​ក្រហម​នៅ​ទ្រូង​ផ្នែក​ខាង​ក្រោម​ ឬ​ពោះ​ផ្នែក​ខាង​លើ។ ជំងឺ​គ្រុន​ពោះវៀន​អាច​បន្ត​រហូត​ដល់​មួយ​ខែ ឬ​ច្រើន​ខែ ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀងផង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម