backup og meta

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ?

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ?

បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ?

កូន​តូច​ទើប​ចេះ​ដើរ ហើយ​ឧស្សាហ៍​ដួល​ប៉ះ​ក្បាល និង​អុក​គូទ​ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​បារម្ភ​ខ្លាំង​ ព្រោះ ខ្លាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ៗ។ សម្រាប់​ការ​ដួល​នេះ​ទៀតសោត​អាណាព្យាបាល​មួយ​ចំនួន​គិត​ថា ក្បាល​ជា​ផ្នែក​សំខាន់​បំផុត ដោយ​មិន​សូវ​ជា​ខ្វល់​ពេល​ដួល​អុក​គូទ​ឡើយ។

លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដួល​អុក​គូទ បើ​ធ្ងន់​បំផុត​គឺ​រហូត​កូន​ក្មេង​នោម​មក​ចេញ​ឈាម គឺ​ខ្ទាំ​តម្រង​នោម ឬ​នោម​មិន​ចេញ​ជា​ដើម តែ​នេះ​ជា​រឿង​កម្រ។ ករណី​ដែល​ឧស្សាហ៍​ឃើញ​មាន​គឺ​ត្រឹម​បាក់​កញ្ចូញ​គូទ ឬ​បើ​តាម​ចាស់​ៗ​និយាយ​គេ​ហៅ​ថា «ទល់​ផ្អក​នេះ​ឯង» មាន​រោគសញ្ញា​មិន​ដើរ​ខ្យល់ ឬ​បត់ជើង​ធំ​មិន​ចេញ។

អត្ថបទពាក់ព័ន្ធ៖ ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?

ដួលអុកគូទHello_គ្រូពេទ្យ

ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ក៏​បន្ត​ទៀត​ថា ប្រសិនបើ​កូន​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ ចំណែក​សំណួរ​ថា តើ​អាច​ប៉ះពាល់​ដល់​​តម្រង​នោម​អត់! ចម្លើយ​គឺ «អត់​ទេ» អវយវៈ​នោះ​ស្ថិត​នៅ​ផ្នែក​ខ្នង​នៃ​ខ្លួន​មនុស្ស។

គ្រូពេទ្យ​ឯកទេស​កុមារ​ខាងលើ​បាន​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​អ្នក​មាន​កូន​តូច​ៗ​ថា ត្រូវ​ចេះ​ប្រយ័ត្ន និង​ការពារ​កូន​កុំឲ្យ​ដួល​ញឹកញាប់​ពេក ព្រោះ​បើ​ត្រូវ​ក្បាល​ច្រើន​ខ្លាំង​ពេក ​ធំ​ឡើង អាច​ប៉ះពាល់​ខួរក្បាល ដួល​អុក​គូទ​​​ក៏​មិនល្អដែរ ហើយ​បើ​កូន​ខ្លះដួល​ច្រើន​គ្រេច ឬបាក់​ដៃ​ជើង​ រលាត់​ ឬ​ជាំស្បែក និង​មាន​សម្លាក​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម