១. ខ្វះជាតិទឹក
ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ថា ដើម្បីបង្ការកុំឲ្យកូនខ្វះជាតិទឹកអំឡុងអាកាសធាតុក្តៅ ម៉ាក់ប៉ាត្រូវឧស្សាហ៍ងូតទឹកឲ្យកូន អាច ៣-៤/ថ្ងៃ ហើយឲ្យកូនញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ចៀសវាងអាហារខ្លាញ់ អាហារបំពង អាហារហឹរ និងភេសជ្ជៈកំប៉ុងផ្អែមៗ ជំនួសមកវិញនូវការញ៉ាំទឹកស្អាតឲ្យបានច្រើន។
២. រាករូស
កង្វះអនាម័យក្នុងការរស់នៅ ពិសេសការញ៉ាំចំណីអាហារ និងទឹកមិនស្អាត ជាមូលហេតុចម្បងធ្វើឲ្យក្មេងងាយរាករូស បែបនេះទើបលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាទាំងអស់ត្រូវអនុវត្តក្បួនអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយឲ្យកូនញ៉ាំទឹកស្អាត (ទឹកដាំពុះ) លាងដៃកូនជាមួយសាប៊ូ និងទឹកឲ្យបានស្អាត មុននឹងចាប់កាន់នំចំណី អាហារ ក្រោយពេលបន្ទោរបង់ និងពេលប៉ះពាល់របស់កខ្វក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕