កូនៗចូលចិត្តញ៉ាំតែសាច់ មិនញ៉ាំបន្លែគួរធ្វើបែបណា?

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

បន្លែ​គ្រប់ប្រភេទ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​មាន​ក្មេង​មិន​ច្រើននាក់​ទេ​ដែល​ចូលចិត្ត​ញ៉ាំ​ តែ​បែរជា​ចូលចិត្ត​ញ៉ាំ​តែ​សាច់​វិញ ហើយ​ទាំង​នេះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​ជាច្រើន។ ដើម្បីដោះស្រាយ​បញ្ហាឈឺក្បាលនេះ លោក​ស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នឹង​ណែនាំ​ម៉ាក់ប៉ា​ឲ្យ​បង្រៀន​កូន​ញ៉ាំ​កូន​ដូច​ខាងក្រោម។

១- ត្រូវ​ចិត​បន្លែ​ឲ្យ​តូច​ៗ​លាយ​ជាមួយ​បាយ និង​សាច់​ឲ្យ​កូន​ញ៉ាំ​ចូល​គ្នា តែ​ត្រូវ​លាក់បាំង​មិន​ឲ្យ​ឃើញ។

២- ទម្លាប់​ឲ្យ​កូន​​កាន់​បន្លែ​ញ៉ាំ​លេង​ដូច​កាន់​នំ ឬ​សាច់ ដើម្បី​ឲ្យ​កូន​កាន់តែ​ញ៉ាំ​ស្និទ្ធ។

៣- មិនមែន​ឲ្យ​កូន​ញ៉ាំ​បន្លែ​តែឯង​នោះ​ទេ យើង​ត្រូវ​ចូលរួម​ញ៉ាំ​ឲ្យ​កូន​ឃើញ​ដែរ ទើប​គេ​គិត​ថា​ងាយ​ចង់​​ញ៉ាំ។

អាហារបំប៉ន

៤- ច្នៃ​បន្លែ​ឲ្យ​មាន​សភាព​គួរ​ចង់​ញ៉ាំ ទើប​អាច​បោក​បញ្ឆោត​ក្មេង​ឲ្យ​ញ៉ាំ​បាន។ ប្រសិនបើ​ឲ្យ​ញ៉ាំ​ទាំង​គ្មាន​ការ​ច្នៃ​ប្រឌិត​ឲ្យ​ស្អាត នោះ​មិន​ទាក់ទាញ​ក្មេង​ឡើយ។

៥- កិន​បន្លែ​ឲ្យ​​ម៉ដ្ត ព្រោះ​ក្មេង​ខ្លះ​​ប្រសិន​​បើ​​ឃើញ​រូបរាង​​​បន្លែ គេ​គេចវេះ​មិន​ញ៉ាំ​ឡើយ។ ដូចនេះ​បើ​កិន​ឲ្យ​ម៉ដ្ត​វិញ កូន​មិន​ដឹង​ថា​នោះ​ជា​អ្វី​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 12, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 13, 2019

អ្នកអាចចូលចិត្ត