backup og meta

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

អាយុបាន ៦ ខែ កូនបៅដោះមួយមុខមិនគ្រប់ទេ គួរថែមអាហារជាតិដែកទាំងនេះទើបមិនស្លេកស្លាំង

សម្រាប់​ទារក ទឹក​ដោះ​ម្ដាយ​គឺ​ជា​ឱសថ​ទិព្វដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​ជួយ​ដល់​ការ​លូតលាស់ ក៏​ដូច​ជា​ការពារ​ទារក​ពី​ជំងឺ​បាន​ច្រើន​មុខ​ទៀត។ ប៉ុន្តែដល់​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅៗ ការ​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​ក៏​មិន​ទាន់​ឲ្យ​ទារក​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់​ដែរ ដូច​ជាតិ​ដែក​ជាដើម។

បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា អា​អូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​សុទ្ធ ហើយ​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែម​បាន​ច្រើន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ច្រើន ដោយសារ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មិន​សូវ​សម្បូរ​ជាតិ​ដែក។ នៅ​ពេល​ទារក​មាន​អាយុ​ចាប់​ពី​៦ ​ខែ​ឡើង ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជាតិ​ដែក​ដល់​កូន តាមរយៈបបរខាប់គ្រប់គ្រឿង។

– បន្លែបៃតងចាស់

– ​សាច់​ក្រហម ស៊ុត

-​ ពពួក​គ្រាប់​ធញ្ញជាតិ

– សណ្ដែក​សៀង

– តៅហ៊ូ។

លោក​ស្រី​បន្ត​ថា ចាប់​ពី​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ៤​ខែ ទារក​មាន​ជាតិ​ដែក​ស្ដុក​ក្នុង​ខ្លួន​ច្រើន​ដែល​ជាតិ​ដែក​ទាំង​នោះ​ទទួល​បាន​ពី​ម្ដាយ​ពេល​នៅ​ក្នុង​ផ្ទៃ។ លើស​ពី​នេះ ព្រោះ​តែ​នៅ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​មិន​សូវ​សម្បូរ​ជាតិដែក ទើប​ពេទ្យ​ណែនាំ​ឲ្យ​ទារក​ដែល​បៅ​ទឹក​ដោះ​ម៉ាក់​សុទ្ធ​ទទួល​ជាតិ​ដែក​បន្ថែម​ចំនួន​ ១មិល្លីក្រាម/​គីឡូ​ នៃ​ទម្ងន់​របស់​អា​អូន​ ចាប់​ពី​អាយុ​៤​ខែ​ឡើង​ទៅ។

វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បញ្ជាក់​បន្ថែម​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារូបត្ថម្ភ​របស់​កូនៗ ហើយ​បើ​កូន​រើស​ចំណី និង​បៅ​តែ​ទឹក​ដោះ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ភាព​ស្លេក​ស្លាំង និង​សញ្ញា​រួម​ផ្សំ​ខ្លះៗ​ដូច បែក​ញើស​ស្អិត អត់កម្លាំង ដង្ហើម​ខ្លីៗ (រោគ​សញ្ញា​ខ្វះ​ជាតិ​ដែក) ឬ​យក​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/11/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់

មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម