ពេលកូនៗធ្វើខុសហើយប៉ាម៉ាក់មិនដឹងថាគួរពិន័យរបៀបណាមែនទេ? អត្ថបទខាងក្រោមនេះគឺជាចម្លើយដ៏ល្អសម្រាប់អ្នកជាម្ដាយឪពុក។ ខាងក្រោមនេះគឺជារបៀបនិងពេល ដែលគួរចាប់ផ្ដើមអប់រំ និងដាក់ពិន័យខ្លះៗដល់កូន។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ពេលកូនៗធ្វើខុសហើយប៉ាម៉ាក់មិនដឹងថាគួរពិន័យរបៀបណាមែនទេ? អត្ថបទខាងក្រោមនេះគឺជាចម្លើយដ៏ល្អសម្រាប់អ្នកជាម្ដាយឪពុក។ ខាងក្រោមនេះគឺជារបៀបនិងពេល ដែលគួរចាប់ផ្ដើមអប់រំ និងដាក់ពិន័យខ្លះៗដល់កូន។
យោងតាមអ្នកជំនាញ ពេលកូនយើងនៅតូចមិនគួរទំនើងពេកទេ យើងត្រូវលើកទឹកចិត្ដឲ្យកូនប្រព្រឹត្ដតែរឿងល្អ និងមិនគាំទ្រនូវទង្វើដែលមិនល្អ ព្រោះថាក្មេងតូចមិនសូវដឹងអ្វីច្រើនទេ។ កូនតូចៗមិនសូវខ្វល់ពីរបស់ជុំវិញខ្លួនគេទេ ហេតុនេះយើងអាចបង្រៀនកូនដោយប្រើវិធីពីរ ដែលមានប្រសិទ្ធិភាពគឺ ការបន្លប់ និងមិនខ្វល់។ ប្រើវិធីបន្លប់ បើកូនធ្វើអ្វីខុស យើងគ្រាន់ជួយកែតម្រូវគេឲ្យធ្វើល្អវិញ ហើយសម្រាប់វិធីមិនខ្វល់គឺយើងគ្រាន់តែព្រងើយ។
ដល់អាយុ ៨ខែ កូនយើងចាប់ផ្ដើមចេះវា ដែលជាពេលយើងត្រូវចាំមើលពួកគេហើយ។ ដល់វ័យនេះកូននឹងចង់សាកល្បងអ្វីដែលថ្មីនៅជុំវិញខ្លួន ដូចជាចូលចិត្ដវាក្រោមតុទៅក្រោមកន្លែងលាងដៃ។ ពួកគេមិនដឹងថាមានគ្រោះថ្នាក់ ឬអត់ទេ ហេតុនេះដើម្បីការពារកូនកុំឲ្យមានគ្រោះថ្នាក់ យើងគួរដាក់របស់មិនល្អឲ្យផុតពីដៃកូន ហើយទុករបស់លេងដែលកូនចូលចិត្តនៅក្បែរគេ។ ប៉ាម៉ាក់ក៏អាចប្រើវិធីសាស្ដ្រដទៃទៀតដូចជាបើកូនប៉ះរបស់អ្វីមួយ គួរនិយាយថា « អា ហា» ដោយតម្លើងសំឡេងបន្ដិចដើម្បីឲ្យកូនខ្លាច។ ការធ្វើបែបនេះដដែលៗ នោះកូននឹងដឹងថាវាជាច្បាប់ និងឈប់ធ្វើវាទៀត។
ប៉ាម៉ាក់អាចចាប់ផ្ដើមបង្កើតច្បាប់ទូទៅដល់កូនពេលគេដល់អាយុនេះ តែមិនត្រូវប្រើហឹង្សាទេ។ យើងអាចនិយាយថា «វាមិនល្អទេកូនសម្លាញ់» ក្នុងស្ថានភាពមួយចំនួន។ យ៉ាងណាមិញ គួរនិយាយពាក្យល្អៗដោយសំឡេងធម្មតាដើម្បីកុំឲ្យកូនភ័យ ហើយយើងគួរស្វែងយល់ពីកូនព្រោះពេលខ្លះកូនអាចងាយបាត់ខឹង តែកូនខ្លះត្រូវការឲ្យម៉ាក់ប៉ាឱប។ ប៉ុន្ដែត្រូវព្យាយាមពន្យល់ពីហេតុផលមិនល្អដែលគេប្រព្រឹត្ដបែបនេះ វានឹងជួយឲ្យពួកគេលែងធ្វើខុសទៀត។
ក្នុងវ័យនេះ កូនដល់ពេលត្រូវនៅកន្លែងថែទាំក្មេង ឬទៅសាលា ដែលវាអាចមានឥទ្ធិពលខ្លាំងដល់ជំនាញផ្នែកសង្គមរបស់កូន។ បន្ទាប់មក យើងគួរតែផ្លាស់ប្ដូរកម្រងក្បួនច្បាប់មួយចំនួនដោយព្យាយាមពន្យល់ពីការយល់ឃើញដូចជាវិន័យស្រួលៗ ហេតុផល លទ្ធផល និងអារម្មណ៍ពេលយើងដាក់ទោសគេ ព្រោះថាកូននឹងយល់។ ឧទាហរណ៍ ពេលកូនយើងដណ្ដើមរបស់ពីមិត្តភក្ដិ យើងអាចនិយាយថា«កូនត្រូវចេះចែកគ្នាលេង អ្នកផ្សេងអាចមិនសប្បាយចិត្ដទេបើកូនធ្វើបែបនេះ»។ អ្នកជំនាញបានណែនាំថាយើងគួរធ្វើធម្មតាពេលដាក់ទោសដល់កូនៗ ព្រោះថាបើធ្វើឲ្យវាស្មុគ្រស្មាញពេក នោះកូនអាចនឹងមិនយល់។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
When should you start disciplining? http://www.parents.com/baby/development/behavioral/when-should-you-start-disciplining/. Accessed June 5, 2017
The discipline tool kit: successful strategies for every age. https://www.babycenter.com/0_the-discipline-tool-kit-successful-strategies-for-every-age_1475318.bc?page=2. Accessed June 5, 2017