backup og meta

ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Apr 28, 2020

    ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក​

    ទូរសព្ទ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃនាពេល​បច្ចុប្បន្ននេះ គឺជួយ​សម្រួល​កិច្ច​ការងារ​ជាច្រើន​សម្រាប់​យើង។ ប៉ុន្តែ​ទន្ទឹម​នឹង​គុណ​សម្បត្តិ ទូរសព្ទ​ក៏​មាន​គុណ​វិបត្តិច្រើន​ដូច​គ្នា ពិសេស​បើ​យើង​ប្រើ​ប្រាស់​វា​​ច្រើន​នៅ​ពេល​យប់ នឹង​ធ្វើ​ឲ្យ​គុណ​ភាព​ដំណេក​យើង កាន់​តែ​ចុះ​ខ្សោយ។ ចង់​ដឹង​ថា ចុះ​ខ្សោយ​យ៉ាង​ម៉េច​ខ្លះ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បញ្ជាក់​ប្រាប់។

    ១- ធ្វើ​ឲ្យ​យើង​មិន​ងាយ​ងងុយ​គេង

    ការ​សិក្សា​ទៅ​លើ​អ្នក​ចូល​រួម​ដែល​និយម​លើការ​អាន​បែប​អេឡិចត្រូនិក​មុន​ពេល​ចូល​គេង (ដែល​ឧបករណ៍​ទាំង​នេះ មាន​បញ្ចេញ​បន្លឺ​ពណ៌ខៀវ ដូច​គ្នា​ទៅ​នឹង​អេក្រង់ទូរសព្ទ ថេបផ្លេត) គឺ​ពន្យារ​ពេល​ងងុយ​គេង​របស់​យើង​ប្រមាណ​ជាង ១០​នាទី បើធៀប​ទៅ​នឹង​គ្នា​យើង​ដែល​អាន​សៀវ​ភៅ​ធម្មតា។ នៅ​ពេល​យើង​ព្យាយាម​មិន​មើល​ទូរសពទ្ទ ទូរទស្សន៍​មុន​ចូល​គេ យើង​នឹង​សង្កេត​ឃើញ​ថា មានអារម្មណ៍​ងងុយ​គេង និង​ការគេង​លក់​មាន​សភាពល្អឡើងវិញ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២- ប៉ះពាល់​មុខងារ REM នៃ​ការ​គេង

    មុខងារ REM នៃ​ដំណេក គឺ​ជា​ដំណាក់​កាល​នៃ​ការ​គេង​របស់​យើង ដែល​រាង​កាយ និង​ខួរ​ក្បាល​ត្រូវ​ការ​បង្កើន​ថាម​ពល​ឡើង​វិញ។ មុខ​ងារ​នេះ គឺ​ជួយ​ឲ្យ​ការ​ចង​ចាំ​យើង​បាន​ល្អ មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ភាព​ច្នៃ​ប្រឌិត ងាយ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ។ បើ​សិន​ជា​មុខ​ងារ​នេះ​ដំណើរ​ការ​មិន​បាន​ល្អ អាច​នឹង​ធ្វើ​ឲ្យ​យើង​ងីងើ​នៅ​ព្រឹក​បន្ទាប់ និង​ពិបាក​ផ្ចង់​អារម្មណ៍។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣- ធ្វើ​ឲ្យ​ងាយ​ភ្ញាក់​ពី​ដំណេក

    ដេក​អាន​អ្វី​មួយ​លើ​ទូរសព្ទ​ពេល​យប់ ធ្វើ​ឲ្យ​យើង​ធូរ​ស្រាល​អារម្មណ៍​មិន​អ៊ីចឹង? ទស្សនៈនេះ​ខុស​ទាំង​ស្រុង ដោយ​អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា ធ្វើ​បែប​នេះ យើង​នឹង​មាន​អារម្មណ៍​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​វិញ ធ្វើ​ឲ្យ​យើង​ងាយ​ក្រោក​ពី​ដំណេក គេង​បាន​តិច ហើយ​ក៏​អាច​នាំ​ឲ្យ​ពន្យារ​ពេល​ចូល​គេង​កាន់​តែ​យូរ។

    យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ​ខ្លាំង​នៅ​ពេល​អាន​សៀវ​ភៅ អានយូរទៅ​ទន់​ភ្នែក និង​បិទ​ភ្លើង​គេង​លក់​មិន​ខាន ប៉ុន្ត​បើ​មើល​ទូរសព្ទ​ពេល​យប់​វិញ វានឹង​ធ្វើ​ឲ្យ​កាន់​តែ​ក្រគេង ឆាប់​ភ្ញាក់ ឬ​បង្ខំ​ខ្លូន​ឲ្យ​ភ្ញាក់​ដើម្បី​​មើល​បន្ត ទាំង​ពេល​ក្រោក​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​ក៏ដោយ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- មាន​អារម្មណ៍​​ល្វើយ​ខ្លាំង និង​មិន​សូវ​ស្វាហាប់​ពេល​ក្រោក

    យោងទៅ​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard អាន​លើ​អេក្រង់ទូរសព្ទ ឬថេបផ្លេត​មុន​ចូល​គេង នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អារម្មណ៍​ងីងើ ហើយ​ងងុយ​គេង​ខ្លាំង​ពេល​ក្រោក​នៅ​ពេល​ព្រឹក។ គ្នា​យើង​ដែល​អាច​អ្វី​មួយ​លើ​អេក្រង់ទូរសព្ទ​រយៈ​ពេល​យូរ នឹង​ធ្វើ​ឲ្យ​គេង​កាន់​តែ​យូរ​នៅ​ពេល​ព្រឹក​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Apr 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម