គេងពាក់ស្រោមជើងមានផល​ល្អសម្រាប់សុខភាព ពិសេសអ្នកមានបញ្ហាប្រេះកែងជើង​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
Share now

ពាក់​ស្រោម​ជើង​អាច​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ជើង និង​ជួយ​ពេល​ពាក់​ស្បែកជើង​ឲ្យ​មាន​អារម្មណ៍​ស្រួលជាង​មុន​។ មិនត្រឹមតែប៉ុណ្ណោះ​ការ​ពាក់​ស្រោមជើងពេលគេង​អាច​ជួយ​ដល់​សុខភាពរាងកាយ​ច្រើនផង​ដែរ​។ ការ​គេង​ពាក់​ស្រោម​ជើង​​ទំនង​ជា​​ប្លែក​បន្តិច​​ដែរ​សម្រាប់​ស្រុក​យើង​ដោយ​សារ​អាកាសធាតុមិនសូវអំណោយ​ផល ប៉ុន្តែ​នៅ​រដូវ​រងារ ឬ​គ្នា​យើង​ដែល​គេង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​អាច​សាក​ល្បង​បាន​ដើម្បី​ជាប្រយោជន៍​សុខ​ភាព។

. សម្រាល​អាការៈ​ប្រេះ​កែងជើង

ប្រសិនជា​គ្នា​យើង​ប្រេះ​កែងជើង ពាក់​ស្រោមជើង​អាច​ជួយ​រក្សា​សំណើម​នៅ​កែងជើង។ យើង​អាច​លាប​ឡេ​ផ្តល់​ជាតិ​សំណើម​ទៅ​លើ​ជើង​ និង​ពាក់​ស្រោមជើង​ពេល​ចូល​គេង។ វិធី​នេះ​អាច​ផ្តល់​សំណើម និង​ព្យាបាល​បញ្ហា​ប្រេះ​កែងជើង​បាន។

. បង្ការ​ជំងឺ Raynaud’s

ជំងឺ Raynaud’s កើតឡើង​នៅពេល​ឈាម​រត់​មិន​ត្រឹមត្រូវ​ដែល​អាច​បង្ក​ដោយ​កត្តា​ជាច្រើន​ដូចជា​ស្ត្រេស ឬ​សីតុណ្ហភាព​ចុះ​ត្រជាក់។ នេះ​អាច​ឈាន​ទៅ​រក​ភាពស្ពឹក​ក្នុង​រាងកាយ ឬ​ការ​ឈឺចាប់​ភ្លាមៗ ឬ​អាការៈ​រមួល​ក្រពើ។ ការ​ពាក់​ស្រោមជើង​អាច​ជួយ​បង្ការ​ជំងឺ Raynaud’s ដោយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ជួយ​រក្សា​កម្ដៅ​នៅ​ជើង។

. ជួយ​ឲ្យ​សុខភាព​ល្អ

ការ​ពាក់​ស្រោមជើងពេល​​គេង​អាច​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ និង​ជួយ​ឲ្យ​ចរន្តឈាម​រត់​ស្រួល​ យើង​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​គេង​លក់​ស្រួល​។ ការ​គេង​លក់​ស្រួល និង​គ្រប់គ្រាន់​ស្មើនឹង​សុខភាព​ល្អ​ជាង​មុន មាន​អារម្មណ៍​រីករាយ និង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗនៅព្រឹក​បន្ទាប់​។​

. បង្ការ​អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ (Hot flashes)

អារម្មណ៍ក្ដៅក្រហល់ក្រហាយ​នៅ​ផ្នែកខាងលើ​របស់​រាងកាយ​គឺ​បង្ក​ឡើង​ដោយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​ព្រោះ​មិន​គ្រប់គ្រង​សីតុណ្ហភាព​បាន។ ការ​ពាក់​ស្រោមជើង​ពេលយប់​អាច​ជួយ​បង្ការ​អាការៈ​នេះ​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់រដូវ​ព្រោះ​​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ដោយសារ​ចរន្ត​ឈាម​ល្អ​ជាង​មុន។

. គេង​លក់​លឿន​ជាង​មុន

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ពាក់​ស្រោម​ជើង​ពេលយប់​អាច​ជួយ​ឲ្យ​យើង​គេង​លក់​លឿន​ជាងមុន។ នេះ​មក​ពី​ការ​ពាក់​ស្រោមជើង​ជួយ​ឲ្យ​ជើង​កក់ក្ដៅ ហើយ​នៅពេល​ជើង​របស់​យើង​កក់ក្ដៅ វា​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ដើម្បី​បញ្ចុះ​សីតុណ្ហ​ភាព​​រាង​កាយ​ដែល​នេះ​ឲ្យ​សញ្ញា​ថា​ដល់​ពេល​ចូល​គេង​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ត្រឹម ៩០ នាទី ដើរលេងជាមួយធម្មជាតិ​ក៏ជួយសុខភាពខួរក្បាលបានដែរ

ខួរក្បាល - ការ​ដើរ​កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​ស្រស់​ស្អាត​​នោះ នឹង​​ជួយ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឱ្យ​ប្រសើរ​ផង​ នេះ​...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

ជំងឺរលាកថ្លើម បើចាំដល់ពេលចេញរោគសញ្ញា ទើបទៅពេទ្យ ជាការខុសធ្ងន់

រលាកថ្លើម - ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B,C សុទ្ធ​សឹង​តែ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន

ផឹកស្រា - អាការៈ​ក្រោយ​ស្រវឹង​គឺ​បង្ក​ឡើង​ដោយ​ការ​ផឹក​គ្រឿងស្រវឹង​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​មួយ​ចំនួន​ដូចជា​អស់កម្លាំង ឈឺក្បាល...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់

ជាតិដែក - ស្ត្រី​មាន​ផ្ទៃពោះ ៣ ខែ​ដំបូង​ពិតជា​ត្រូវការ​ថ្នាំ​ជាតិ​ដែក ដើម្បី​ផលិត​អេម៉ូគ្លូប៊ីន​ទ្វេដង ដែល​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​គ្រប់​ឈាម​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

អត្ថបទគួរអាន

គេង

​គេងច្រើនជាង ៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 01/07/2020 . 3 mins read
ផ្លែម្រះ

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 30/06/2020 . 3 mins read
បញ្ហាត្រចៀក

ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា
ចេញផ្សាយថ្ងៃទី 30/06/2020 . 3 mins read
សុខភាពបេះដូង

ដឹងអត់ ជាទូទៅចង្វាក់បេះដូងមានសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 mins read