ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/10/2020 . អាន 2 នាទី
Share now

សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។”

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។

ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖

-ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច
-មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
-សុដន់ម្ខាងធំជាងម្ខាងទៀត
-ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់

ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

ទឹកចូលសួត- កាល​ពី​ក្មេង​ៗ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា "កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត" បន្លាច​យើង​ពេល​ងូត​ទឹក ឬ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ស្រីៗងាយឆ្លងជំងឺកាមរោគជាងបុរស ដោយសារកត្តាទាំងនេះ

កាមរោគ-លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា រោគ​សញ្ញា​ជំងឺ​កាមរោគ​លើ​ស្ត្រី អាច​ស្ត្រី​មិន​សូវ​ចាប់​អារ​ម្មណ៍ ឬ​មាន​ការ​ភាន់​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញាទាំង​នោះ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន?

មករដូវ -ឈាម​រដូវ​ដែល​ហូរ​ចេញ​មក​ មាន​ផ្ទុក​ទាំង​ទឹក​រំអិល និង​កោសិកា​ផ្សេងៗដែល​ហូរចេញ​ពី​​ភ្នាស​​ស្បូន។ ពេល​ខ្លះ​ ឈាម​អាច​មក​ច្រើន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Leng Pechsovatey

ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍បែបនេះ

វដ្តរដូវ -ស្រីៗខ្លះអាចមានអារម្មណ៍មួយចំនួនកើតឡើងភ្លាមៗអំឡុងពេលជិតដល់ថ្ងៃមករដូវ ដូចជា មួម៉ៅច្រើន ឆាប់ខឹង បាក់ទឹកចិត្ត យំច្រើន ឆាប់ប៉ះពាល់អាម្មណ៍...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Leng Pechsovatey

អត្ថបទគួរអាន

ទឹកដូង១

ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ កុំ​រំលង​ភេសជ្ជៈ​មួយ​​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 3 នាទី
សួត

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 2 នាទី
ឈឺខ្នង

ឈឺចុកចាប់ឆ្អឹងខ្នងលែងចោទជាបញ្ហាទៀតហើយ សាកល្បងធ្វើតាមក្បួនប៉ុន្មាននេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 2 នាទី
ឈឺក្បាល

មិនចង់ឲ្យអាការៈឈឺក្បាលរំខាន ដោះស្រាយតាមប៉ុន្មានចំណុចងាយៗនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 3 នាទី