លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/07/2020 . អាន 1 នាទី
Share now

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖

– ក្ដៅខ្លួន
– ចុះត្រជាក់
– សម្ពាធឈាមចុះ
– រាក ក្អួត
– ឡើង​កន្ទួល​រមាស់
– ហត់ ថប់ដង្ហើម
– វិល​មុខ ឈឺ​ក្បាល
– បែក​គ្រាប់​ឈាម
– ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។

លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ស្រីៗគួរដឹង! ដុំសាច់ ៣ កម្រិត ដុះក្នុងភ្នាសស្បូន អាចបង្កឲ្យមានវិបត្តិអត់កូន

ដុំភ្នាសស្បូន - គ្នាយើងត្រូវដឹងថា ដុំ​សាច់​នៅ​ភ្នាស​ក្នុង​ស្បូន គឺ​ជា​ដុំ​សាច់​ដែល​កើត​ឡើង​នៅ​ក្នុង​ស្រទាប់​សាច់​ដុំ ដែល​ដុះ​ចូល​ទៅ​ក្នុង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

កុំចេះតែដាច់យប់ពេក គេង​ឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាសុខភាពទាំងនេះ

គេងមិនគ្រប់គ្រាន់ - យើង​ដឹង​ហើយ​ថា​ការ​គេង​គ្រប់គ្រាន់​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ដោយ​យើង​មាន​ការ​រវល់​ជាមួយ​នឹង​ការងារ ការ​ថែទាំ​កូន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ដំណេក, ជីវិត និងសុខភាព 06/08/2020 . អាន 3 នាទី

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម មែនអត់?

សុខភាពស្ត្រី - ពេល​ដែល​កំពុង​បំបៅ​ដោះ​កូន មិន​ឲ្យ​ញ៉ាំ​សម្ល​ម្ជូរ​ទេ ព្រោះ​ខ្លាច​ចាស់​ទៅ​ងាយ​លេច​នោម តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

រក្សាជាតិទឹក - យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា​មក​ពី​មូលហេតុ​អ្វី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

ប៉េងប៉ោះ

ស្មានមិនដល់សោះ ញ៉ាំប៉េងប៉ោះ និង Cranberry ជួយសុខភាពច្រើនយ៉ាងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 3 នាទី
ស្ងួតស្បែក

ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
មូសខ្លា

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
ការច្រៀង

អ្នកចូលចិត្តច្រៀង​ច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើ​ដឹងពីគុណប្រយោជន៍ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 4 នាទី