មក​ដឹង​ពី​ដំណាក់កាលព្យាបាលជំងឺរលាកថ្លើមប្រភេទ B មិនឲ្យមេរោគរាលដាលខ្លាំង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 2 នាទី
Share now

យើង​ដឹង​ហើយ​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ។ ជំងឺ​រលាក​ថ្លើម​នេះ ក៏​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដែរ បើ​យើង​ប្រើ​របស់​រួម ឬ​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ដោយ​មិន​ប្រយ័ត្ន តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទB អាច​ព្យាបាល​ ដើ​​ម្បី​ឲ្យមេរោគរាលដាលកាន់តែខ្លាំង ទៅ​តាម​ដំណាក់​កាល​សំខាន់ៗ​នេះ។

តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា នៅ​កម្ពុជា​យើង វីរុស​រលាក​ថ្លើម​ប្រភេទB មាន​អត្រា​ច្រើន​ជាង ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​ដែល​បង្ក​ជា​មហារីក​ថ្លើម។ ការ​ព្យាបាល​ជំងឺ​រលាក​ថ្លើម ​B​ នេះ​មាន ២​ដំណាក់​កាល​សំខាន់​គឺ៖

ដំណាក់​កាល​ទី១៖ ការ​ប្រើ​ថ្នាំ​ដើម្បី​កំចាត់​វីរុស មិន​ឲ្យ​មាន​វីរុស​ក្នុង​ឈាម​ទៀត ដែល​ជា​ទូទៅ​វា​ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី ៣-៦ខែ ទៅ​តាម​បរិមាណ​នៃ​ចំនួន​វីរុស។ ប៉ុន្តែ​ពេល​ដែល​អស់​វីរុស​នេះ មិន​មែន​មានន័យ​ថា អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​នោះ​ទេ ព្រោះ​វា​នៅ​មាន​វីរុស​នៅ​ជាប់​នឹង​កោសិកា​ថ្លើម​របស់​យើង ដែល​វា​អាច​បង្កើត​វីរុស​មក​វិញ​បាន​គ្រប់​ពេល។

ដំណាក់កាល​ទី២៖ ការ​គ្រប់​គ្រង​កុំ​ឲ្យ​មាន​វីរុស​កើត​ឡើង​វិញ។ ដំណាក់​កាល​នេះ​សំខាន់​ណាស់ ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​ផលិត​វីរុស​នេះ​ចូល​មក​ក្នុង​ឈាម​វិញ ដែល​អាច​បង្ក​ឲ្យ​ខូច​សាច់​ថ្លើម​បន្ត​ទៀត។ ការ​ព្យាបាល​នេះ វា​ត្រូវ​ការ​រយៈ​ពេល​យូរ អាច​ពី ១-៥ ​ឆ្នាំ ព្រោះ​វា​អាស្រ័យ​លើ​ប្រព័ន្ធ​ការពារ​របស់​យើង ថា​អាច​បង្កើត​អង់ទីករ​បាន​ឬ​ទេ (​ជា​ទូទៅ​មាន​ប្រហែល ៥%​ប៉ុណ្ណោះ ដែល​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល អាច​មាន​​ការ​កកើត​ប្រព័ន្ធ​ការពារ​វីរុស​នេះ)។ បើ​អង់ទីករ​ដុះ និង​មាន​ចំនួន​គ្រប់​គ្រាន់​ទើប​យើង​អាច​បញ្ឈប់​ការ​ព្យាបាល​បាន។

មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ B បង្ក​ឡើង​ដោយ​មូល​ហេតុ​ចម្បង​ ៣ គឺ៖

– វីរុស​រលាក​ថ្លើម​ប្រភេទ B ឬC
– ការ​បរិភោគ​ស្រា​ច្រើន​ហួស​កម្រិត​ជា​ដើម
– ការ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ហួស​កម្រិត និង​រយៈ​ពេល​វែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​ ហើយ ប៉ុន្តែ​ទទួល​បាន​ការ​តាម​ដាន​ពិនិត្យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ គ្រូពេទ្យ​ជំនាញ​អាច​ជួយ​ព្យាបាល​ជំងឺ​ថ្លើម​បាន ដោយ​ចៀស​វាង​ពី​ការ​ក្រិន​ថ្លើម និង​មាន​ដុំ​សាច់​ក្នុង​ថ្លើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

ជំងឺហឺត - ជំងឺ​ហឺត បង្ក​ផល​វិបាក​មិន​តិច​ទេ​ទៅ​ដល់​អ្នក​ជំងឺ ហើយមកដល់សព្វថ្ងៃនេះ ជំងឺនៅមិនទាន់មានថ្នាំព្យាបាលឲ្យជាដាច់ ប៉ុន្តែគេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ស្រវាំងភ្នែកភ្លាមៗអាចបណ្ដាលមកពីជំងឺទាំងនេះ

ស្រវាំងភ្នែក - អាការៈស្រវាំង​ភ្នែក​ភ្លាមៗ​អាច​ជា​ការ​រំខាន​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​ផ្សេង​ដែល​យើង​មិន​ត្រូវ​មើល​រំលង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ស្មានមិនដល់សោះ ញ៉ាំប៉េងប៉ោះ និង Cranberry ជួយសុខភាពច្រើនយ៉ាងនេះ

ប៉េងប៉ោះ - គ្នាយើងត្រូវដឹងថា ផ្លែ​ប៉េង​បោះ ផ្លែ​Cranberry និង​គ្រាប់​ទំពាំង​បាយ​ជូរ ក៏​មាន​ប្រយោជន៍​ល្អ​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

វីតាមីន - ការ​ខ្វះ​វីតាមីន​អ្វី​មួយ​អាច​បង្ក​ឲ្យ​ស្បែក​ស្ងួត ឬ​ពេល​ខ្លះ​អាច​របក​ស្បែក​ទៀត​ដែល​យើង​អាច​ជួប​ប្រទះ​អាការៈ​នេះ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

បន្សុទ្ធខ្យល់

ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 3 នាទី
ហាត់ប្រាណ

ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ងាកទៅហាត់វិញ​មិនខាន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
គេង

គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី
ផ្តាសាយ

ឲ្យតែអាកាសធាតុត្រជាក់ ម៉េចក៏ម្នាក់ៗងាយនឹងកើតផ្តាសាយ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី