ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 31/07/2020 . អាន 2 នាទី
Share now

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។

១. ជាតិ​ដែក

ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។

២. វីតាមីន B-12

ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។

៣. វីតាមីន B3 (Niacin)

ជំងឺ Raynaud’s កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។

៤. ម៉ាញេស្យូម

ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​បុរស ៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ យើង​អាច​ទទួល​បាន​ម៉ាញេស្យូម​បន្ថែម​តាមរយៈ​ការ​ញ៉ាំ​តៅហ៊ូ គ្រាប់ធញ្ញជាតិ គ្រាប់​ផ្លែឈើ (nuts) ដំឡូងបារាំង​ដុត សារាយ​សមុទ្រ និង​បន្លែ​ស្លឹក​ពណ៌​បៃតង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

គុណសម្បត្តិធំៗទាំងនេះអាចបញ្ជាក់ច្បាស់ថា​ឪឡឹកក៏ល្អសម្រាប់សុខភាពអូនៗ

ឪឡឹក - ជាផ្លែឈើមិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ថែម​ទាំង​មានប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ពិសេស​អូន ប៉ុន្តែ​ផ្លែឈើ​ប្រភេទ​នេះ ក៏​អាច​បង្ក​បញ្ហាប៉ាម៉ាក់គួរ​តែ​ដឹង​ដែរ។

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

ប្រេង​សល់ - មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

កុំរំលងអាហារពេលព្រឹក ប្រយ័ត្នបាត់អត្ថប្រយោជន៍ ៥ យ៉ាងនេះ

អាហារពេលព្រឹក - គ្នាយើង​អាច​នឹង​មាន​ការ​រវល់​ខ្លាំង​ដោយ​រំលង​អាហារ​ពេល​ព្រឹក។ ប៉ុន្តែ​ការ​រំលង​អាហារ​ពេល​ព្រឹក យើង​អាច​រំលង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

របបអាហារ - ទោះ​បី​ការ​ញ៉ាំសាច់ អាហារ​បំពង ជា​រសនិយម​នៃ​ការ​ញ៉ាំ​របស់​វ័យ​ជំទង់​ក៏​ពិតមែន តែ​ចាំបាច់​តែ​កែ​ប្រែ បើ​នៅ​តែ​ទម្លាប់​បែប​នេះ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ប៉េងប៉ោះ

ស្មានមិនដល់សោះ ញ៉ាំប៉េងប៉ោះ និង Cranberry ជួយសុខភាពច្រើនយ៉ាងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 3 នាទី
សាច់ក្រហម

សាច់ក្រហម! គួរញ៉ាំ ឬមិនគួរ ដឹងរឿងទាំងនេះហើយអាចថ្លឹងថ្លែងខ្លួនឯងបាន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 3 នាទី
របបអាហារ

របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ចាន់ សុខឡាង
ចេញផ្សាយថ្ងៃទី 06/08/2020 . អាន 2 នាទី
រ៉ែ

អាហារ ៨ មុខនេះសម្បូរដោយពពួករ៉ែសំខាន់ៗសម្រាប់សុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 04/08/2020 . អាន 2 នាទី