រដូវភ្ជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/09/2020 . អាន 2 នាទី
Share now

ជា​ទូទៅ ទាំង​គេ​ទាំង​យើង ឲ្យ​តែ​មាន​ឱកាស​ជួប​ជុំ​បង​ប្អូន និយម​ញ៉ាំ​អាហារ និង​មាន​ក្លែម​ស្រា​តិច​តួច ដើម្បី​បង្កើត​ជា​បរិយាកាស​សប្បាយៗ។ ប៉ុន្តែ មាន​គ្នា​យើង​ខ្លះ​សប្បាយ​រហូត​ភ្លេច​គិត​ដល់​សុខភាព អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​ទុក្ខ សប្បាយ​លែង​ចេញ​ ខ្លះ​ពុល​ស្រា​ដោយ​មិន​ដឹង​ខ្លួន​បាន។

តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា មិន​ថា​ក្នុង​ឱកាស​បុណ្យ​ជាតិ ឬ​ពេល​ណា​ទេ ឲ្យ​តែ​បាន​ជុំ​បង​ប្អូន​សាច់ញាតិ មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រា ក្លែម​សាច់​ឆ្ងាញ់​ៗ បង្កើត​ជា​បរិយាកាស​សប្បាយ ព្រោះ​គិត​ថា​យូរៗ​ជុំ​គ្នា​ម្ដង តែ​ខ្លះ​ផឹក​ស្រា​មិន​ចេះ​គិត រហូត​ពុល​ស្រា​គ្មាន​ដឹង​អី ។

អាការៈ​ពុល​ស្រា ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ ពុល​ស្រា​នេះ មិន​មែន​ជា​បញ្ហា​តូច​តាច​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​បាន។ ក្នុង​ករណី​ដែល​យើង​ពុល​ស្រា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– វង្វេង​វង្វាន់
– ពិបាក​ក្នុង​ការ​និយាយ
– បាត់​បង់​លំនឹង​រាង​កាយ
– ​ក្អួត ចុកពោះ រាក
– ដក​ដង្ហើម​មិន​ប្រក្រតី
– ខ្លួន​ចុះ​ត្រជាក់
– ស្បែក​ឡើង​ត្រជាក់
– បាត់​បង់​ស្មារតី
– ភាំង ស្រឡាំងកាំង.

បើ​ពុល​ស្រា អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ​អត់?

លោក​វេជ្ជបណ្ឌិត បន្ត​ថា ការ​ពុល​ស្រា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ដូច គាំង​បេះដូង ប្រកាច់​ដោយសារ​ជាតិ​ស្ករ​ចុះ​ទាប រាងកាយ​ចុះ​ត្រជាក់​ខ្លាំង បាត់​បង់​ជាតិ​ទឹក (អាច​ខូច​ខួរក្បាល​រហូត បើ​ធ្ងន់ធ្ងរ) ស្លាក់​នឹង​កម្អួត ឬ​ហឺត​យក​កម្អួត​ខ្លួន​ឯង បណ្ដាល​ឲ្យ​ស្លាប់​ដោយ​សារ​ស្ទះ និង​ខូច​ខាត​សួត។

ក្នុង​ករណី​ដែល​យើង​ផឹក​ស្រា​ច្រើន​ហួស​ហេតុ ឬ​ពុល​ស្រា​ខ្លាំង ត្រូវ​រក​គ្រូពេទ្យ​ឲ្យ​ជួយ ឬ​មួយ​ក៏​ជូន​អ្នក​ពុល​ស្រា​ទៅ​មន្ទីរពេទ្យ​ផ្ទាល់ ហើយ​ត្រូវ​ចាំ​ថា មិន​ត្រូវ​ផ្ដល់​អាហារ ភេសជ្ជៈ ឬ​ថ្នាំ​ពេទ្យ ទៅ​ជន​រង​គ្រោះ​ឡើយ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ពុល​ស្រា កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ច្រាលអាស៊ីដក្រពះ - ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ ហើយគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

ក្លិនក្លៀក- ក្លិន​ក្លៀក​ជា​បញ្ហា​ដែល​គ្នា​យើង​មួយ​ចំនួន​ជួប​ប្រទះ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ អត់ពិបាកទេ

មហារីក - នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

ពុលអាហារ - ​គ្នាយើងមិនសូវយកចិត្តទុកដាក់ទៅលើអាការៈពុលចំណីអាហារឡើយឲ្យតែឆ្ងាញ់ដឹងតែញ៉ាំហើយ តែការពុលចំណីអាហារបង្កឡើងដោយពពួក...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

អាលែកហ្ស៊ី

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ ហើយបង្កឡើងដោយសារអ្វី?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
លើស​សម្ពាធឈាម

​អាហារ ៦​ មុខនេះ មានប្រយោជន៍​ចំពោះអ្នកមានជំងឺ​លើសសម្ពាធឈាម

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ផ្តាសាយធំ

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី
ញៀនស្រា

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 15/09/2020 . អាន 2 នាទី