ប្រយ័ត្នទាំងអស់គ្នា ៤ យ៉ាងនេះ អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់

ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2020 . អាន 2 នាទី
Share now

នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។

១- លង់ទឹក របួស ឬ​​ប៉ះទង្គិច

គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។

២- ចរន្ត​អគ្គិសនី

ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។

៣- កុំ​លេង​ទឹក

ជឿ​ថា​អ្នក​ខ្លះ​ទោះ​ជា​ស្ថានភាព​ទឹក​ជំនន់​កំពុង​តែ​យាយី​ក៏​ដោយ​ក៏​នៅតែ​មិន​សូវ​ព្រួយ​បារម្ភ ដោយ​បែរជា​ចុះ​ទៅ​មុជ​ទឹក​លេង​ធ្វើ​ព្រងើយ។ កត្តា​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​លង់​ទឹក​ដោយសារ​កម្លាំង​ទឹក​ហូរ​ហួច​យក​ទៅ​បាត់ បើ​ទោះ​ជា​ចេះ​ហែល​ក៏​ដោយ។ ដូច្នេះ​ហើយ​គួរ​ស្នាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឬ​បើ​ជួប​គាំង​នៅ​ផ្ទះ ត្រូវ​រក​វិធី​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់ ដើម្បី​សុំ​ជំនួយ ព្រោះ​មិន​ដឹង​ពី​កម្លាំង និង​កម្ពស់​ទឹក ជា​ពិសេស​អ្នក​មាន​កូន​តូច។ ក្រៅពី​គ្រោះថ្នាក់ដោយសារ​លង់​ទឹក នៅមាន​បញ្ហា​ទឹក​មិន​ស្អាត​នាំឲ្យ​រមាស់ និង​ឆ្លង​រោគ​ផ្សេង​ៗ​ដែល​មកជាមួយ​ទឹក​ដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។

៤- ប្រយ័ត្ន​សត្វ​អាសិរពិស

ទឹក​ជំនន់​មិន​ត្រឹម​បំផ្លាញ​ជម្រក​មនុស្ស​ឡើយ សូម្បី​សម្បុក​សត្វ​ក៏​ត្រូវ​ខ្ទេចខ្ទី​ដែរ ហើយ​ពពួក​សត្វ​ពស់ ក្អែប ខ្ទួយ ខ្យាដំរី គឺ​សុទ្ធ​សឹង​តែ​ហែល​ស្វែងរក​កន្លែង​ជម្រក​ថ្មី​ដូចគ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យសុខភាពយើងរងផលប៉ះពាល់មិនតិចទេ

សំរាម - នៅ​ពេល​ដែល​យើង​នៅ​ក្បែរ ឬ​ហិត​ក្លិន​សំរាម​ចូល​ទៅ​ក្នុង​ខ្លួន​យូរ​ៗទៅ សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​មិន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ការស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯង អាចជួយបានកម្រិតណា? ចុះតេស្តផ្សេងទៀតមានអីខ្លះ?

មហារីកសុដន់ - សម័យ​មុន បច្ចេក​វិទ្យា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង មាន​តែ​ការ​ពិនិត្យ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

តិចនិកថែសុខភាព ១០យ៉ាង ការពារខ្លួនពីបញ្ហាស្ទះសរសៃឈាមបេះដូង

ស្ទះសរសៃឈាមបេះដូង - ទោះ​ការស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​អាច​បង្ការ​ខ្លួនដោយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ផ្តាសាយធំ - កើត​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ តែ​បើ​ឆ្លង​ផ្តាសាយ​ធំ​វិញ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ច្រើន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ទឹកស៊ីជើង

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 2 នាទី
អាហារសុខភាព

កំពុងទឹក​ជំនន់​ផង គួរ​ញ៉ាំអាហារ​ប្រភេទនេះដើម្បី​រាងកាយ​រឹងមាំប្រឆាំងរោគឆ្លង​ផ្សេងៗ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 3 នាទី
លង់ទឹក

ទឹកជន់យ៉ាងនេះ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 16/10/2020 . អាន 3 នាទី
ជំទង់

បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/10/2020 . អាន 2 នាទី