ធ្វើរឿងទាំងនេះបាន អ្នកជំងឺទឹកនោមផ្អែមអាចរស់នៅបានយូរដូចមនុស្សធម្មតា

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 12/11/2020 . អាន 1 នាទី
Share now

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹម​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទៀត​នោះ អ្នក​ជំងឺ​អាច​ធ្វើការ និង​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា។

ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។

– ហាត់​ប្រាណ​យ៉ាង​តិច ៣០ នាទី/ថ្ងៃ
– បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច ៣ ដង និង​ទៀង​ពេល
– លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​ដែល​បាន​កំណត់
– ញ៉ាំ​គ្រាប់​ស្ករ និង​ផ្លែឈើ​ភ្លាម បើ​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ
– កុំ​ផឹក​ស្រា​ច្រើន​ពេក
– ហាម​ជក់​បារី
– កុំ​ញ៉ាំ​ប្រៃ​ពេក
– កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ
– ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កើត​មាន​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​​អ័រម៉ូន​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹម​ត្រូវ។ បើ​មិន​បាន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា៖
– ខ្សោយ​តម្រង​នោម
– ស្លាប់​សាច់ដុំ​បេះដូង
– ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល
– ភ្នែក​ចុះ​ខ្សោយ ឬ​ងងឹត
– ឡើង​ដំបៅ ឬ​កាត់​ជើង។

ស្បែកអ្នកជំងឺទឹកនោមផ្អែម

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម

ជំងឺស្លេកស្លាំង -អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា ខូច​​ភ្នែក និ​ង​ប្រព័ន្ធ​ប្រសាទ ក្រៅពី​នេះ ​បញ្ហាជំងឺ​ស្លេក​ស្លាំង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ម៉ាក់ៗមានកក្តាប្រឈមទាំងនេះ ចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែមពេលពពោះ-ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្រ្តី​មិន​មាន​កត្តា​ប្រឈម​ខាង​លើ​នេះ​ទេ លោក​វេជ្ជបណ្ឌិត​ថា ត្រូវ​រង់ចាំ​ដល់​ត្រីមាស​ទី៣ ដើម្បី​ធ្វើ​តេស្ត OGGT

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
មានផ្ទៃពោះ, ពពោះ 01/03/2021 . អាន 2 នាទី

បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

ទឹកនោមផ្អែមពេលពពោះ-ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​មិន​មាន​គភ៌ ក្នុង​នោះ ១០% នៃ​ស្ត្រី​ដែល​មាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា

បូសអន្ទង់-បូស​អន្ទង់ ជា​ជំងឺ​មួយ​កើត​ឡើង​លើ​រន្ធបាត ក្រៅ​ពី​ជំងឺ​ឫសដូងបាត បូស​អន្ទង់ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ អាច​ជា​អាប់សែ បូសអន្ទង់​កើត​ឡើង​ម្តង​ហើយ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ទឹកដូង១

ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ កុំ​រំលង​ភេសជ្ជៈ​មួយ​​នេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 3 នាទី
សួត

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 04/03/2021 . អាន 2 នាទី
តែបៃតងជួយឲ្យឆាប់​មានកូន

តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 02/03/2021 . អាន 2 នាទី
បញ្ហាលិង្គមិនឡើងរឹង

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 02/03/2021 . អាន 2 នាទី