បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 20/11/2020 . អាន 2 នាទី
Share now

តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ក្នុង​ករណី​តម្រង​នោម​ធ្វើការ​មិន​បាន​ល្អ និង​មិន​បាន​បំពេញ​តួនាទី​សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហាប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​តម្រងនោម​ជាច្រើន​ដូចជា៖

– តម្រង​នោម​ផ្ទុក​ជាតិ​​ពុល​ពេញ
– មាន​ឆ្លង​មេរោគ​ទៅ​ក្នុង​តម្រង​នោម
– កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ
– ខ្សោយ ឬ​ខូច​តម្រង​នោម
– ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខូច​តម្រង​នោម​ទាំង​ស្រុង អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​តម្រង​នោម​ជាដើម ដែល​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ ឬ​ត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្ដង។

ដូចនេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ជាក់​ថា​តម្រង​នោម​មាន​ឆ្លង​មេរោគ និង​ដំណើរការ​ខុស​ប្រក្រតី​អ្វី​ឬ ទេ៖

តម្រងនោម

– នោម​ញឹក
– មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ម្តង​ៗ
– ពេល​ខ្លះ​នោម​មាន​ឈាម​មក​ជាមួយ
– ឧស្សាហ៍​រាន់​នោម
– ឈឺ​ចុកចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង​ភ្លាម ៗ
– អស់កម្លាំង​ល្ហិតល្ហៃ
– មាន​អាការៈ​ហើម​តាម​រាងកាយ​ជាពិសេស​នៅ​ត្រង់ ដៃ ជើង ប្រអប់ជើង និង​ក្បាល​ជង្គង់
– ចុក ណែន និង​សៀត​ពោះ
– លែង​ឃ្លាន​ចំណីអាហារ និង​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា
– ពណ៌​ក្រចក​ដៃ​ប្រែ​ជា​មាន​ស្នាម​រួញ​ៗ
– ស្បែក​ឡើង​កន្ទួល និង​រមាស់
– មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ និង​ក្អួត​តែ​ម្ដង ឬ​ពិបាក​ដកដង្ហើម

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

ពុលប្រមាត់ត្រី - បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ

ហឺតពេលពពោះ - ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម ដែល​ធ្វើឲ្យ​រលាក និង​ត្បៀត​ផ្លូវ​ដង្ហើម។ ជំងឺ​ហឺត បណ្ដាល​ឲ្យ​មាន​សញ្ញា​ ឬ​ឮ​សូរ​សំឡេង​ពេល​ដក​ដង្ហើម​ចេញ ណែន​ទ្រូង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ 24/11/2020 . អាន 2 នាទី

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

ខោទឹកនោម - បច្ចុប្បន្ន​ម៉ាក់​ៗ​សឹងតែ​គ្រប់គ្នា​ទៅ​ហើយ​ប្រើប្រាស់​ខោ​ទឹកនោម ដើម្បី​កុំឲ្យ​នឿយហត់​ក្នុង​ការ​បោក​គក់​កន្ទប និង​ខោ។ ប៉ុន្តែ​ទារក​ខ្លះ​មាន...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ថែទាំកូន, ចិញ្ចឹមកូន 23/11/2020 . អាន 2 នាទី

ឧស្សាហ៍​ភ្លេចភ្លាំង តិចនិក​ធម្មជាតិ ​៥ យ៉ាង​នេះ​ អាច​ជួយ​បាន

ភ្លេចភ្លាំង - យ៉ាងណាមិញ​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ របប​អាហារ​ និង​បែប​បទ​ក្នុង​ការ​រស់នៅ ​ក៏​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ចងចាំ​​​ផង​ដែរ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

COVID-19

បុរសនេប៉ាល់ ១ នាក់ទើបជា COVID-19 ដើមខែនេះ ឥឡូវមកដល់ខ្មែរឆ្លងម្ដងទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី
កើតមុន

មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ CHIN Ven
ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 3 នាទី
មេជីវិត

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 2 នាទី
COVID-19

ឆ្លងកាត់ ៥ ដំណាក់កាល ទើបភ្ញៀវជាតិ-អន្តរជាតិអាចចូលគាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 1 នាទី