វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/01/2021 . អាន 3 នាទី
Share now

​​នៅ​ពេល​ដែល​យើង​បន្ទោបង់​ទៀងទាត់​​ជា​រៀង​រាល់​ព្រឹក​ បញ្ហា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ​ ឬ​ទល់​លាមក​ក៏​លែង​មាន​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ​សម្រាប់​អ្នក​ធ្វើ​ការ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ ក៏​​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​ការ​​ទៅបន្ទប់​ទឹកពេល​ត្រូវ​ចេញ​ក្រៅ​អីដែរ​​។​ ជាទូទៅ​ ការ​បន្ទោបង់​ធម្មតា​គឺ​​អាច​​៣ដង​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ។​ យ៉ាង​ណា​មិញ​ ​ប្រសិន​បើ​​យើង​ចង់​បង្កើត​ទម្លាប់​បន្ទោបង់​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ទៀងទាត់​ យើង​អាច​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​។

. ញ៉ាំ​ទឹក

​​​​ការ​​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ពេល​ល្ងាច​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​បន្ទោបង់​ ហើយ​មុខងារ​សំខាន់​មួយ​នៃ​ពោះវៀន​ធំ​ គឺ​ជួយ​​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​​​សាជាថ្មី​​។​ ដូចនេះ​ យើង​​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​​។​

. ញ៉ាំ​អាហារ​​មាន​ជាតិ​សរសៃ​​

ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ ​មាន​ដូចជា​ការ៉ុត​ឆៅ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ប័រ​ជាដើម​ ដែល​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​របស់​យើង​​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ វា​នឹង​ជួយ​ជំរុញ​ជាតិ​ទឹក​កាន់​តែ​ច្រើន​ទៅ​ក្នុង​ពោះវៀន​ធំ​ អំឡុង​ពេល​រំលាយ​អាហារ​ ដែល​កត្តា​នេះ​ នឹង​អាច​បញ្ចៀស​ការ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

. ញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​សរសៃ​ 

ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​​​​បំពេញ​សារធាតុ​ចិញ្ចឹម​ ​ដោយ​ការ​ញ៉ាំ​ពពួក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ផង​ដែរ។​ នៅ​ពេល​ដែល​រាងកាយ​របស់​យើង​ទទួល​យក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ យើង​អាច​នឹង​មាន​អារម្មណ៍​ហើម​ពោះ​​ជា​បណ្ដោះអាសន្ន​។​ ប៉ុន្តែ​​ នៅ​ពេល​ដែល​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ របស់​យើង​ស៊ាំ​នឹង​វា​ហើយ​នោះ​ យើង​នឹង​ចាប់ផ្ដើម​ការ​បន្ទោបង់​ជា​ទៀងទាត់​ជា​មិន​ខាន​​​។​

បង្គន់១

. ដើរ​ហាត់​ប្រាណ​ ក្រោយ​អាហារ​ពេល​ល្ងាច

សម្រាប់​អ្នក​ដែល​មិន​ទាន់​​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ​ អាច​សាកល្បង​ដើរ​ហាត់ប្រាណ​​នៅ​ក្បែរ​ៗ​ផ្ទះ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ ពី​ព្រោះ​សកម្មភាព​​នេះ​ នឹង​ជួយ​​ជំរុញ​ឲ្យ​មាន​ចលនា​ពោះវៀន​ធំ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ ​​

. ឆាប់​គេង​​លឿន​ជាង​ពេល​មុន

នៅ​ពេល​ដែល​យើង​​ឆាប់​ចូល​គេង​ យើង​​អាច​ភ្ញាក់​ពី​គេង​បាន​លឿន​ជាង​រាល់​ដង​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ពេល​កាន់​តែ​ច្រើន​នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ញ៉ាំ​​អាហារ​ពេល​ព្រឹក​។​ ​ការ​ញ៉ាំ​រំញោច​ចលនា​នៅ​ក្នុង​ពោះវៀន​ធំ​ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្ទោបង់​ ដោយ​មិន​ចាំបាច់​ប្រញាប់ប្រញាល់​​ពេក​ដែរ​​។

. ញ៉ាំ​កាហ្វេ​​

​​ប្រសិនបើ​​​យើង​ចង់​បន្ទោបង់​នៅ​ពេល​ព្រឹក​ យើង​មិន​គួរ​​មើល​រំលង​ការ​ញ៉ាំ​កាហ្វេ​នោះ​ទេ​។ ​​ជាមួយ​នឹង​កម្រិត​ជាតិ​​កាហ្វេអ៊ីន​ខ្ពស់​​ដែល​មាន​នៅ​ក្នុង​​កាហ្វេ វា​​អាច​រំញោច​ដល់​​ចលនា​ពោះវៀន​ធំ​​បាន​យ៉ាង​អស្ចារ្យ​ ដែល​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​បង្គន់​ភ្លាម​ៗ​តែ​ម្តង​​ បន្ទាប់​ពី​ញ៉ាំ​រួច​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

​ប្រើទូរសព្ទ​ដៃ - ជា​ធម្មតា​ អ្នក​មាន​ពោះវៀន​ល្អ​ ត្រូវ​ការ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​ការ​បន្ទោបង់​។​ ប៉ុន្តែ​ គ្នា​យើង​​បច្ចុប្បន្ន​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ផ្តាសាយបក្សី-បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ការ​ចម្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​រឿង​កម្រ តែ​ប្រសិន​បើ​ឆ្លង​ហើយ​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

ភ័យលេចនោម - គ្នា​យើង​ប្រហែលជា​​ធ្លាប់​បាន​ឃើញ​ដែរ​ហើយ​ដូច​ជា​ក្នុង​​ភាព​យន្ត​ជា​ដើម ពេល​មនុស្ស​យើង​ភ័យ​ខ្លាច​ មាន​អ្នក​ខ្លះ​លេច​នោម ហើយ​ក្នុង​ជីវិត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ឈប់យល់ច្រឡំទៅ មូលហេតុ ២ នេះ មិនធ្វើឲ្យឈឺក្រពះទេ

ឈឺក្រពះ-ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ការ​ជក់​បារី ផឹក​គ្រឿង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ជំងឺឫសដូងបាត

មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 2 នាទី
ពពុះសណ្តែក

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
វ៉ាក់សាំងផ្តាសាយ

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ផឹកស្រា

ពិតអត់ អាកាសធាតុត្រជាក់បែបនេះ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 2 នាទី