ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/01/2021 . អាន 2 នាទី
Share now

ថ្មីៗ​នេះ​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 ដែល​បណ្តាល​ឲ្យ​សត្វ​មាន់​ទា​ស្លាប់​ជាង ១ពាន់​ក្បាល​នៅ​ភូមិ​ព្រែក​តាច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។ តែ​ទោះ​យ៉ាង​អាជ្ញាធរ​អះអាង​ថា ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ។ នៅ​កម្ពុជា​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ដំបូង​នៅ​អំឡុង ខែ​មករា ឆ្នាំ​២០០៤ និង​ជា​បន្ត​បន្ទាប់​ទៀត។ តើអ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1? វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ដោយ​របៀប​ណា?

១. អ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1 ?

វីរុស​ផ្តាសាយ​បក្សី H5N1 គឺ​ជា​វីរុស​គ្រុន​ផ្តាសាយ​មួយ​ប្រភេទ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និង​ឆ្លង​ខ្លាំង​នៅ​ក្នុង​បក្សី ដែល​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​បក្សី នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ការ​ចម្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​រឿង​កម្រ តែ​ប្រសិន​បើ​ឆ្លង​ហើយ ​អត្រា​ស្លាប់​មាន​ដល់ ៦០% ឯណោះ។

២. វីរុស H5N1 ឆ្លង​ទៅ​មនុស្ស​របៀប​ណា?

ការ​ឆ្លង​មេរោគ H5N1 លើ​មនុស្ស​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អត្រា​ស្លាប់​ខ្ពស់។ ប្រសិន​បើ​វីរុស​នេះ​ប្រែ​រូប វា​អាច​ចម្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយភាគ​ច្រើន​នៃ​ការ​ចម្លង​នោះ តាម​រយៈ​ការ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ឈឺ ដែល​ចម្អិន​មិន​បាន​ល្អ។

៣. រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស

– គ្រុន​ក្តៅ (កម្តៅលើសពី ៣៨អង្សាសេ)
– ក្អក ហៀរសម្បោរ
– ឈឺបំពង់ក
– ឈឺសាច់ដុំ
– ដង្ហក់ ពិបាកដង្ហើម

ឯរោគសញ្ញាដំបូងផ្សេងទៀតមាន
– ឈឺពោះ
– ឈឺទ្រូង
– រាក។

ផ្តាសាយបក្សី

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

​ប្រើទូរសព្ទ​ដៃ - ជា​ធម្មតា​ អ្នក​មាន​ពោះវៀន​ល្អ​ ត្រូវ​ការ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​ការ​បន្ទោបង់​។​ ប៉ុន្តែ​ គ្នា​យើង​​បច្ចុប្បន្ន​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

​​បន្ទោបង់ - នៅ​ពេល​ដែល​យើង​បន្ទោបង់​ទៀងទាត់​​ជា​រៀង​រាល់​ព្រឹក​ បញ្ហា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ​ ឬ​ទល់​លាមក​ក៏​លែង​មាន​ដែរ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

ម៉េចបានឲ្យ​តែភ័យ ចេះតែចង់ជុះនោម?

ភ័យលេចនោម - គ្នា​យើង​ប្រហែលជា​​ធ្លាប់​បាន​ឃើញ​ដែរ​ហើយ​ដូច​ជា​ក្នុង​​ភាព​យន្ត​ជា​ដើម ពេល​មនុស្ស​យើង​ភ័យ​ខ្លាច​ មាន​អ្នក​ខ្លះ​លេច​នោម ហើយ​ក្នុង​ជីវិត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ឈប់យល់ច្រឡំទៅ មូលហេតុ ២ នេះ មិនធ្វើឲ្យឈឺក្រពះទេ

ឈឺក្រពះ-ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ការ​ជក់​បារី ផឹក​គ្រឿង​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ជំងឺឫសដូងបាត

មកចាប់អារម្មណ៍ពីដំណាក់កាលទាំង ៤ នៃជំងឺឫសដូងបាត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 18/01/2021 . អាន 2 នាទី
ពពុះសណ្តែក

សមត្ថកិច្ចបន្តរកឃើញសិប្បកម្មផលិតពពុះសណ្តែកមានសារធាតុគីមី ២ ទីតាំង នៅខេត្តកណ្តាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
វ៉ាក់សាំងផ្តាសាយ

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ផឹកស្រា

ពិតអត់ អាកាសធាតុត្រជាក់បែបនេះ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 2 នាទី