ហេតុផលមិនល្អ ២ យ៉ាងណានេះ គួរឈប់ប្រើឈើចាក់ធ្មេញ មកប្រើអំបោះទាក់វិញ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15/02/2021 . អាន 1 នាទី
Share now

តាម​ទម្លាប់​ក្រោយ​ញ៉ាំ​ចំណី​អាហារ ហើយ​មាន​កាក​សំណល់​ជាប់​ធ្មេញ យើង​តែង​តែ​ប្រើ​ឈើ​ចាក់​ធ្មេញ ឬ​ក៏​អំបោះ​ទាក់​ធ្មេញ ទៅ​ឆ្កឹះ​សម្អាត។ រវាង​ឈើ​ចាក់​ធ្មេញ និង​អំបោះ​ទាក់​ធ្មេញ មួយ​ណា​ប្រើទៅមិន​សូវ​មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​មាត់​ធ្មេញ?

បញ្ហា​នេះ​ទន្តបណ្ឌិត ស្រេង ភារម្យ បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បកស្រាយ​ថា គ្រូពេទ្យ​មិន​ដែល​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ​ទេ ការ​ប្រើ​ឈើ​ចាក់​ធ្មេញ ជា​ទម្លាប់​ប្រើ​តៗ​គ្នា​តាំង​ពី​មុន​មក ដោយ​ការ​យល់​ដឹង​អំពី​សុខភាព​មាត់​ធ្មេញ​នៅ​មាន​កម្រិត។

ចំពោះ​ហេតុ​ផល​ដែល​ទន្តពេទ្យ​មិន​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ ទី១ ដោយសារ​ឈើ​ចាក់​ធ្មេញ មាន​សភាព​រឹង អាច​នឹង​មាន​ការ​កកិត រលាក​នៅ​ចន្លោះ​អញ្ចាញ​ធ្មេញ ទី២ ឈើ​ចាក់​ធ្មេញ មិន​មែន​ជា​ឧបករណ៍​មួយ​ដែល​ងាយ​យក​ចេញ​នូវ​ចំណី​អាហារ​ដក់​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​ល្អ​ដូច​អំបោះ​ទាក់​ធ្មេញ​ទេ។

ទន្ត​បណ្ឌិត​បាន​បន្ត​ថា អំបោះ​ទាក់​ធ្មេញ​ជា​ឧបករណ៍​ដ៏​សំខាន់ ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​នៃ​ចន្លោះ​ធ្មេញ។ ជា​ទូទៅ​អំបោះ​ទាក់​ធ្មេញ គ្រូពេទ្យ​ធ្មេញ​តែង​តែ​ណែនាំ​ឲ្យ​ប្រើ​ក្រោយ​ពេល​ញ៉ាំ​អាហារ​បន្ទាប់​ពី​ប្រើ​ច្រាស់​ដុស​សម្អាតធ្មេញ​រួចរាល់ ព្រោះ​សរសៃ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​គ្រប់​គ្រលុក​គ្រលាក់​ធ្មេញ​បាន​ទេ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ការ​សម្អាត​ជំនួយ​បន្ថែម​ទៅ​លើ​ចន្លោះ​ធ្មេញ​ធ្មេញ​២​ដែល​ប៉ះ​គ្នា។

ទាក់ធ្មេញ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ឈឺចុកចាប់ឆ្អឹងខ្នងលែងចោទជាបញ្ហាទៀតហើយ សាកល្បងធ្វើតាមក្បួនប៉ុន្មាននេះ

ឈឺខ្នង- ការ​ឈឺ​ចុក​ចាប់​នៅ​ឆ្អឹង​ខ្នង ជា​បញ្ហា​ទូទៅ​មួយ​អាច​រំខាន​ទៅ​ដល់​ការ​បំពេញ​ការងារ និង​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

មិនចង់ឲ្យអាការៈឈឺក្បាលរំខាន ដោះស្រាយតាមប៉ុន្មានចំណុចងាយៗនេះ

ឈឺក្បាល- សម្រាប់​មនុស្ស​សម័យ​នេះ មិន​ថា​ក្មេង​ចាស់​ទេ សុទ្ធ​តែ​ងាយ​កើត​បញ្ហា​ឈឺ​ក្បាល​នេះ ដោយ​សារ​កត្តា​ការងារ និង​ការ​សិក្សា​ និងដោយសារកត្តា...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

ទឹកចូលសួត- កាល​ពី​ក្មេង​ៗ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា "កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត" បន្លាច​យើង​ពេល​ងូត​ទឹក ឬ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ធ្មេញកូនមានបញ្ហាទាំងនេះ មានន័យថាកូនៗគួរពត់ធ្មេញពីតូចហើយ

ពត់ធ្មេញ- ប្រសិន​បើ​កូន​យើង​មាន​ធ្មេញ​ច្រពើស ភាគ​រយ​ខ្ពស់​ណាស់​ដែល​កូន​​ត្រូវ​ការ​ពត់​ធ្មេញ​តម្រង់​មក​វិញ ដើម្បី​មាន​ស្នាម​ញញឹម​ បែប​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 16/02/2021 . អាន 2 នាទី

អត្ថបទគួរអាន

សម្អាតអណ្ដាត

សម្អាត អណ្ដាតរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 01/03/2021 . អាន 2 នាទី
ឈឺចង្កេះ-ពុកឆ្អឹង

កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26/02/2021 . អាន 1 នាទី
ធ្មេញច្រពើស

ពិនិត្យមើលមូលហេតុប៉ុន្មាននេះ បើមិនចង់ឲ្យអូនតូចៗ ដុះធ្មេញស្រុកមកច្រពើស

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 23/02/2021 . អាន 2 នាទី
ជំងឺឫសដូងបាត

ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 2 នាទី