តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/02/2021 . អាន 2 នាទី
Share now

កាល​ពី​ក្មេង​ៗ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា “កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត” បន្លាច​យើង​ពេល​ងូត​ទឹក ឬ​ចុះ​ត្រាំ​ទឹក​លេង​ម្ដង​ៗ។ មួយ​វិញ​ទៀត មាន​ម៉ាក់​ប៉ា​ខ្លះ​មិន​ឲ្យ​កូន​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត។ក្រៅ​ពី​ទឹក​ចូល​សួត នៅ​មាន​ជំងឺ​ម៉្យាង​ស្រដៀង​គ្នា​ដែរ គឺ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ដែល​គ្នា​យើង​ខ្លះ​យល់​ច្រឡំ​ថា​ជំងឺ​សួត​២​នេះ​ជា​ជំងឺ​តែ​មួយ តែ​តាម​ពិត​ទៅ វា​ជា​ជំងឺ​២​ផ្សេង​គ្នា​។

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​ចូល​សួត និង​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ជា​ជំងឺ​ខុស​គ្នា​ស្រឡះ មិន​ដូច​គ្នា​ដូច​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ទេ។ យើង​គួរ​ចេះ​បែង​ចែក និង​ដឹង​ពី​និយម​ន័យ​​ជំងឺ​សួត​២​នេះ​ដូច​ខាង​ក្រោម​៖

  • ជំងឺ​ទឹក​ចូល​សួត៖ ករណី​ទឹក​ចូល​សួតមាន​ន័យ​ថា ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត​ដែល​ធ្វើ​ឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះដូង​ដែល​នាំ​ឲ្យ​យើង​ហត់​ខ្លាំង។ មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះ​ដូង​ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ធ្វើ​ឲ្យ​ជាតិ​ទឹកច្រាល​មក​ក្នុង​សួត ឬ​មូល​ហេតុ​មួយ​ទៀត មក​ពី​ខ្សោយ​តម្រងនោម​ខ្លាំង​​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ​ក៏​បណ្ដាល​ឲ្យ​ច្រាល​មក​សួត​ដែរ។
  • ជំងឺ​ទឹក​ចួល​ស្រោម​សួត៖ ករណី​ទឹក​ចូល​ស្រោម​សួត​នេះ ជា​រឿង​មួយ​ដែល​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​ដែល​ព័ទ្ធ​ជុំ​វិញ​សួត​អាច​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ឬ​ទាំង​សង្ខាង​ក៏​មាន។ វា​អាច​បណ្ដាល​មក​ពី​ការ​រលាក​ស្រោម​សួត​ខ្លួន​ឯង​ផ្ទាល់ ឬ​មក​ពី​ការ​ខ្សោយ​បេះ​ដូង តម្រង​នោម ឬ​ក៏​ថ្លើម​ដែល​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​ទៅ​ក្នុង​ស្រោម​សួត។

លើស​ពី​នេះ ការ​លើក​ឡើង​ថា ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​អាច​បណ្ដាល​ឲ្យ​ទឹក​ចួល​សួត ឬ​ស្រោម​សួត​បាន​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ករណី​នេះ មិន​អាច​កើត​ឡើង​បាន​ទេ។ ការ​យល់​ឃើញ​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង ដោយ​សារ​ពេល​យើង​ក្ដៅ​ខ្លួន យើង​ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។​

ងូតទឹកពេលក្តៅខ្លួន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ហេតុផលមិនល្អ ២ យ៉ាងណានេះ គួរឈប់ប្រើឈើចាក់ធ្មេញ មកប្រើអំបោះទាក់វិញ

ចាក់ធ្មេញ-តាម​ទម្លាប់​ក្រោយ​ញ៉ាំ​ចំណី​អាហារ ហើយ​មាន​កាក​សំណល់​ជាប់​ធ្មេញ យើង​តែង​តែ​ប្រើ​ឈើ​ចាក់​ធ្មេញ ឬ​ក៏​អំបោះ​ទាក់​ធ្មេញ ទៅ​ឆ្កឹះ​សម្អាត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន

អំបិល - ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដឹង​ហើយ​ថា​ជាតិ​ស្ករ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ណា​ចំពោះ​កូន​ ចុះចំណែក​​អំបិល​វិញ​ តើ​អំបិល​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ

​ចាស់​ជាង​វ័យ - យើង​ទាំង​អស់​​គ្នា​ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ និង​សុខភាព​ល្អ​។​ ប៉ុន្តែ​ មាន​មនុស្ស​ជា​ច្រើន​​កំពុង​តែ​​ប្រព្រឹត្ត​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ

៨ រឿងរ៉ាវជុំវិញជំងឺមហារីក យើងប្រហែលជាមិនធ្លាប់ដឹង

ជំងឺមហារីក- ជំងឺ​មហារីក កើត​ឡើង​ដោយ​សារ​ការ​លូតលាស់​កោសិកា រីក​លូតលាស់​លឿន​ខុស​ប្រក្រតី ហើយមានរឿងមួយចំនួនដែលគ្នាយើងនៅមិនទាន់ដឹងពី...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

ឈឺចង្កេះ-ពុកឆ្អឹង

កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26/02/2021 . អាន 1 នាទី
ជំងឺឫសដូងបាត

ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត

ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 2 នាទី
ឈឺខ្នង

ឈឺចុកចាប់ឆ្អឹងខ្នងលែងចោទជាបញ្ហាទៀតហើយ សាកល្បងធ្វើតាមក្បួនប៉ុន្មាននេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 2 នាទី
ឈឺក្បាល

មិនចង់ឲ្យអាការៈឈឺក្បាលរំខាន ដោះស្រាយតាមប៉ុន្មានចំណុចងាយៗនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 17/02/2021 . អាន 3 នាទី