តិចនិក​ហាត់​ប្រាណ​សម្រាប់អ្នកមានជំងឺរលាក​ឆ្អឹង​សន្លាក់​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/01/2020 . អាន 4 នាទី
Share now

យើង​ទាំង​អស់​គ្នា​ដឹងហើយ​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​ជាទូទៅ​របស់​​យើង​។​ ក៏​ប៉ុន្តែ​ មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ដែល​ដឹង​ថា​វា​រឹត​តែ​សំខាន់​ថែម​ទៀត​សម្រាប់អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ជំងឺ​ រលាកសន្លាក់​​ឆ្អឹង​​​។ អ្នក​ជំងឺ​រលាក​​សន្លាក់​​ឆ្អឹង​​គេ​ណែនាំ​មិនឲ្យធ្វើចលនា​​​ តែនៅពេលថ្មីៗនេះត្រូវ​បាន​គេបង្ហាញ​ឲ្យ​ឃើញ​ថាការមិនធ្វើចលនាគឺ​ផ្តល់​ទុក្ខ​ទោស​ទៅ​វិញ​។​ អ្នក​វិទ្យាសាស្រ្តជឿ​ថា​ការ​រក្សា​សាច់​ដុំ​ និង​សន្លាក់​ដែល​រង​ប៉ះ​ពាល់​ឲ្យ​ធ្វើ​ចលនា​គឺ​ជា​កូន​សោ​នៃ​ការ​ប្រយុទ្ធ​តទល់​នឹង​ការ​ខូច​ខាត​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​សន្លាក់​។​

១- លំហាត់ប្រាណសរសៃឈាមបេះដូង

អ្នក​ដែល​មាន​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​នៅ​ត្រង់​ជង្គង់​ និង​ត្រគាក​អាចទទួល​បាន​ផល​ចំណេញ​ពី​លំហាត់ប្រាណសរសៃឈាម​បេះដូង​​ ដូច​ជា​ ការ​ដើរ​ ការ​ហែល​ទឹក​ និង​ការ​ជិះ​កង់​។​ ជា​ទូទៅ​ ធ្វើ​លំហាត់​ប្រាណ​គឺ​ជំរុញ​ដល់​ចង្វាក់បេះដូង​ តែ​កុំ​ធ្វើឲ្យ​ខ្លាំង​ក្លា​ពេក​។​

ការ​ដើរ​ញាប់ៗ​គឺ​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​ចលនានិងគ្រប់​គ្រង​ការ​ឈឺ​ចាប់​។​ ការ​ហែល​ទឹក​ជា​ជម្រើស​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​។​ យ៉ាង​នេះ​ក្តី​ សូម​រក​អាង​ទឹក​ដែល​មាន​ទឹក​ក្តៅ​ ដោយ​សារ​ទឹក​ត្រជាក់​អាច​នឹង​ធ្វើ​ឲ្យ​សន្លាក់​ដែល​មាន​ជំងឺ​រលាកឈឺ​ចាប់​បាន​។​ ដូច​គ្នា​ផង​ដែរ​ សូម​ចង​ចាំ​ទុក​ថា​ ការ​ហែល​ទឹក​ ថ្វី​បើ​មាន​អត្ថ​ប្រយោជន៍​ក្តី​តែមិន​បាន​ជួយ​​ឲ្យ​ពន្យារ​ពេល​ការ​បាត់​បង់​ឆ្អឹង​អ្នក​ដូច​ប្រភេទនៃ​លំហាត់​ប្រាណ​ទ្រ​ទ្រង់​ទម្ងន់​ឡើយ​ ហេតុ​នេះ​ លុះ​ត្រា​តែ​ស្ថាន​ភាព​អ្នក​មិន​អាក្រក់​ពេក​ទេ​ នោះ​អ្នក​គួរ​សាក​ល្បង​លំហាត់​ប្រាណ​ទ្រ​ទ្រង់​ទម្ងន់​ដើម្បី​បាន​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​។​

អត្ថបទពាក់ព័ន្ធ៖ បើឈឺជើង ជង្គង់ ឬត្រគាក ក្បាច់ហាត់ប្រាណទាំងនេះ អាចជួយបាន

២- សកម្មភាពពង្រឹងសាច់ដុំ

គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ការ​លើក​ទម្ងន់​បាន​ប​ង្ហាញ​ថា​ធ្វើ​ឲ្យ​ប្រសើរ​ដល់​​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជំងឺ​រលាក​សន្លាក់​ដោយ​ពង្រឹង​សាច់​ដុំ​ដែល​ទទួល​ខុស​ត្រូវ​ទ្រ​សន្លាក់​​។​ សកម្ម​ភាព​ពង្រឹង​សាច់​ដុំ​ ក៏​បន្ថយ​ផង​ដែរ​នូវ​ហានិភ័យ​​ក្នុង​ការ​ដួល​ ដែល​ជា​គ្រោះ​ថ្នាក់​ដែល​អ្នក​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​សឹង​គ្រប់​គ្នា​ប្រឈម​មុខ​។​ ថ្នាក់​លំហាត់​ថៃ​ឈិ​ និង​យ៉ូហ្គា​ក៏​ផ្តល់​ផង​ដែរ​នូវ​លំហាត់​ប្រាណ​ងាយ​ស្រួល​​ ដែល​ត្រូវ​បាន​តាក់​តែង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មា​ន​ជំងឺ​រលាក​សន្លាក់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​រ​ដល់​កម្លាំង​ និង​តុល្យភាព​។​

៣- លំហាត់ប្រាណត្រគាក

ការ​យោល​ជើង  សម្រាប់​លំហាត់​ប្រាណ​នេះ​ អ្នក​ត្រូវ​តែ​តោង​កាន់​ទៅ​លើ​កន្លែង​មាំ​ ហើយ​គ្រាន់​តែ​យោលជើងពី​ចំហៀង​ម្ខាង​ទៅ​ម្ខាង​ទៀត​ប៉ុណ្ណោះ​។​ ការ​យោល​ជើង​សក្តិ​សម​កាន់​តែ​ខ្លាំង​ក្នុ​ង​ការ​អនុវត្ត​នៅ​ក្នុង​អាង​ហែល​ទឹក​ដោយ​សារ​ភាព​អណ្តែត​បាន​ជួយ​ដល់​ចលនា​ ហើយ​កម្លាំង​ទប់​មក​ពី​ទឹក​ធ្វើ​ឲ្យ​សាច់​ដុំ​យើង​ប្រឹង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​។​

ការ​គន្លា​សន្ធឹង​ជើង  ចាប់​ផ្តើម​ដោយ​ស្ថាន​ភាព​ដដែល​ដូច​គ្នា​ទៅ​នឹង​លំហាត់​ប្រាណ​ពី​មុន​ បន្ទាប់​មក​គន្លា​សន្ធឹង​ជើងយើង​ថ្នម​ៗ​ទៅ​ក្រោយ​ ហើយ​ឆ្លាស់​គ្នា​រវាង​ជើង​ទាំង​ពីរ។​

ប្រសិន​បើ​ត្រគាក​អ្នក​តឹង​ខ្លាំង​ពេក​ ការ​បង្ខំ​វា​ឲ្យ​កម្រើក​អាច​នឹង​ធ្វើ​ឲ្យ​ខ្នង​អ្នក​ឈឺ​ចាប់​បាន​ ហើយ​បង្ក​នូវ​បញ្ហា​ជា​បន្ត​ទៅ​ទៀត​។​ វា​ប្រសើរ​បំផុត​ដែល​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​រៀន​សូត្រ​របៀប​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

៤- លំហាត់ជង្គង់

ការ​យោល​រលាក់​ជង្គង់​៖​ បន្ទាប​ចុះ​នៅ​​ជង្គង់​ម្ខាង​ ដោយ​ប្រើ​ប្រាស់​កម្រាល​ទន់​នៅ​ខាង​ក្រោម​ដើម្បី​ទ្រាប់​ជង្គង់។​ យោល​រលាក់​ថ្នមៗ​ទៅ​មុខ​ ក្នុង​ខណៈ​ដែល​រក្សា​ស្ថាន​ភាព​ត្រង់​សម្រាប់​ស្មា​។​ លំហាត់​ប្រាណ​នេះ​ទាញ​សន្ធឹង​ផ្នែក​ខាង​មុខ​នៃ​ជង្គង់​ក្នុង​ខណៈ​រក្សា​ឆ្អឹង​ខ្នង​ចង្កេះ​ឲ្យ​នៅ​ល្អ​។​ កុំ​គន្លា​សន្ធឹង​ជង្គង់​យើង​ហួស​ម្រាម​មេ​ជើង​ឡើយ​ដើម្បី​ចៀស​វាង​ការ​ប្រទាញ​ជង្គង់​។​

អត្ថបទពាក់ព័ន្ធ៖ រឿង​ខ្លះ​គួរ​ដឹង បង្ការ​កុំ​ឲ្យ​មាន​បញ្ហាជង្គង់​កើត​ឡើង​

អង្កុញ​​ជើង​​៖ សម្រាប់​លំហាត់​ប្រាណ​នេះ​ ដេក​នៅ​លើ​ផ្ទៃ​រឹង​ផ្គាប់មុខ។​ បន្ទាប់​មក​បត់​កែង​ជើង​​​ថ្នម​ៗ​ទៅ​ក្រោយ​ទៅ​រក​គូទ​​។​ រក្សា​ត្រគាក​យើង​នៅ​ជាប់​នឹង​ដី​។​ ព្យាយាម​កុំ​ដាក់​ទម្ងន់​ច្រើន​ពេក​ទៅ​លើ​សន្លាក់​ និង​សាច់​ដុំ​ដែល​រង​ប៉ះ​ពាល់​ ដោយ​ប្រការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាពយើង​កាន់​តែ​ដុន​ដាប​ឡើង​។​

ខណៈ​ដែល​លំហាត់​ប្រាណ​ទាំង​នេះ​អាច​នឹង​ជួយ​ធ្វើ​ឲ្យ​ស្ថាន​ភាពយើង​​បាន​ប្រសើរ​ឡើង​យ៉ាង​ច្រើន​មែន​ ពួក​វា​មិន​អាច​បំបាត់​ចោល​ទាំ​ង​ស្រុង​បាន​នូវ​ការ​ឈឺ​ចាប់​មក​ពី​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​នោះ​ឡើយ​។​ ប្រសិន​បើ​ការ​ឈឺ​ចាប់​​ធ្ងន់​ធ្ងរ​ពេក​ យើង​​គួរ​តែ​សាក​ល្បង​ធ្វើ​ឲ្យ​ធូរ​ស្រាល​​ពីថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដូច​ជាឱសថ​​ NSAIDs។ ឱសថ​ក្រុម​ NSAIDs មាន​ទាំ​ង​ឱសថ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​ និង​ទាម​ទារ​វេជ្ជ​បញ្ជា​។​ ពួក​វា​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការ​បន្ថយការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ស្ថាន​ភាព​រលាក​សន្លាក់​។​ ក្រៅ​ពី​នេះ​ ពួក​វា​ក៏​បន្ថយ​ការ​រលាក​ផង​ដែរ​ ដែល​ជា​បញ្ហា​ធំ​មួយ​នៃ​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​។​ ឱសថ​ NSAIDs ដែល​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​។​ យើង​​ក៏​អាច​ពិ​គ្រោះ​នឹង​វេជ្ជ​បណ្ឌិត​ផង​ដែរ​សម្រាប់​ឱសថ​ក្រុម​ NSAID ដែល​ទាម​ទារ​វេជ្ជ​បញ្ជា​ដើម្បី​ឲ្យ​ត្រូវ​ស្រប​តាម​ស្ថាន​ភាព​អ្នក​ប្រសើរ​បំផុត​។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hello​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    Heel pain (បញ្ហាឈឺ​កែង​ជើង)

    បញ្ហាឈឺកែងជើង - ជាអាការៈឈឺ​ចាប់​មួយ បណ្តាល​មក​ពី​កត្តា​ជាច្រើន ពិសេស​ការ​រលាក​សន្លាក់ ឬ​សរសៃ​ពួរ​នៅ​បាត​ជើង ហើយ​បើ​មិន​ព្យាបាល និង​បង្កឲ្យកាន់តែឈឺចាប់ខ្លាំង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ គឹម កាណែល
    ជំងឺ A-Z, ជំងឺ 11/10/2019 . អាន 6 នាទី

    អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍​ឈឺក្បាលជង្គង់

    របបអាហារល្អពេលឈឺក្បាលជង្គង់ - របបអាហារ​អាច​ជួយ​កាត់​បន្ថយ​ការរលាក ដែលបណ្តាលឲ្យ​យើង​ឈឺ​ក្បាល​ជង្គង់បាន ខណៈអាហារ​ទាំង​នេះ មាន​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ Leng Pechsovatey

    ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ

    រលាក​សន្លាក់​ឆ្អឹង - នុស្ស​សម័យ​ថ្មី​ អាច​នឹង​ជួប​បញ្ហា រលាក​ស្រោម​សន្លាក់​ឆ្អឹង និងសរសៃពួរ ព្រោះ​​កាន់​ទូរសព្ទ​ Smartphone ច្រើន ឧស្សាហ៍​ចុច​ឆាត​ច្រើន...

    ត្រួតពិនិត្យដោយ សន សុភា
    ដោយ មាន រតនា

    ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត

    ជំងឺឈឺចង្កេះឈឺខ្នង- ជំងឺសឹកឌីសឆ្អឹងខ្នង កើតឡើងពេលឆ្អឹងកងខ្នងមួយក្នុងចំណោមឆ្អឹងកងខ្នងនៅចង្កេះខាងក្រោម ធ្វើចលនាផ្លាស់ទីទៅខា​ងមុខ សង្កត់លើឆ្អឹងកង​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ Meng Vatana

    អត្ថបទគួរអាន

    ឈឺសន្លាក់

    មូលហេតុអ្វីបានជាមាន​បញ្ហាឈឺសន្លាក់? គួរ​ដោះស្រាយ​បែបណា?

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 27/07/2020 . អាន 7 នាទី
    ជំងឺរលាកស្បែក

    គួរយល់ដឹង! ជំងឺរលាក​ស្បែក​​អាច​បង្កទៅ​ជា​ជំងឺរលាក​សន្លាក់បាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 25/05/2020 . អាន 4 នាទី
    ជំងឺលើសអាស៊ីតអ៊ុយរីក

    វ័យណាខ្លះ ត្រូវប្រយ័ត្ននឹងជំងឺរលាកសន្លាក់មួយប្រភេទនេះជាងគេ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 08/04/2020 . អាន 2 នាទី
    ជំងឺលុយពុសLupus

    អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល
    ចេញផ្សាយថ្ងៃទី 03/04/2020 . អាន 4 នាទី