កើត​ទឹក​នោម​ផ្អែម ហេតុអី​ងាយ​នឹង​មាន​ដំបៅ​ជើង?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 01/07/2019
Share now

ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ ប្រភេទ​២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ មិន​ត្រឹម​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​នោះ​ទេ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រយៈពេល​យូរ ងាយ​នឹង​កើត​ដំបៅ​ជើង ប្រសិន​បើ​មាន​ការ​មុត ឬ​ដាច់​ដោច​នៅ​តំបន់​នោះ ដែល​ករណី​ខ្លះ​ឈាន​ដល់​កាត់​ជើង​ចេញ​ក៏​មាន ដើម្បី​កុំ​ឲ្យ​ដំបៅ​នោះ​រាល​ដាល​ខ្លាំង​ឡើង។

ហេតុអ្វី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​មាន​ដំបៅ​ជើង? បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មាន​កត្តា​សំខាន់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដំបៅ​ជើង។

អត្ថបទពាក់ព័ន្ធ៖ លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ

១- ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​ប្រែប្រួល

កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ ធ្វើឲ្យ​​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​​វិញ្ញាណ​ជើង​ទាំង​សង​ខាង ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ឈឺ​ចាប់ ជួនកាល​អាច​មាន​អារម្មណ៍​ដូច​ជា​មាន​ស្រមោច​វារ បន្ទាប់​មក​ទៀត​ជើង​អ្នក​ជំងឺ​អាច​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​រឹប​​ដោយ​ស្បែក​ជើង​ចង្អៀត។

២- ស្ទះ​សរសៃ​ឈាម

កើត​ជំងឺ​ទឹនោម​ផ្អែម​យូរ​ឆ្នាំ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​អ្នក​ជំងឺ ស្ទះ ក្រិន ដូច្នេះ​ហើយ អុក​ស៊ី​សែន និង​ចំណី​អាហារ​ដែល​រត់​ទៅ​តាម​សរសៃ​ឈាម មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​បាន​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺចាប់​ខ្លាំង។ បន្ទាប់​មក ជើង​ប្រែ​ពណ៌​ទៅ​ជា​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ ជួនកាល​អាច​ប៉ះពាល់​ម្រាមជើង​មួយ ឬ​ពីរ។

៣- ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​ការ​ស្ទះ​សរសៃ​ឈាម

ប្រភេទ​ដំបៅ​ទី៣នេះ​កើត​ឡើង​ដោយសារ​ការ​រួមផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ និង​កា​រស្ទះ​សរសៃ​ឈាម នៅ​ចុង​ម្រាម​ជើង។

អត្ថបទពាក់ព័ន្ធ៖ ដំបៅ​ជើង ត្រូវ​កាត់​ជើង​ចោល​ បើ​មាន​ទឹក​នោម​ផ្អែម?

អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មាន​ដំបៅ​​ជើង មិន​មែន​មាន​ន័យថា​សុទ្ធ​តែ​ព្យាបាល​មិន​ជា ឬ​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ​នោះ​ទេ។ តែ​បើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មាន​កើត​ដំបៅ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ ឈាន​ទៅ​ព្យាបាល​ទាន់​ពេល​វេលា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?

    មហារីកមាត់ស្បូន - ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០% ចុះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

    ភាពភ័យខ្លាច - ភាព​ភ័យ​ខ្លាច​ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​អ្នក​ជួប​ព្រឹត្តិការណ៍​​ធម្មតា​ៗ មួយ​ចំនួន​ដូច​ជា ការ​ចូល​ប្រលង ការ​និយាយ​ជា​សាធារណៈ ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    ថែទាំកូន - មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់​ពួកគាត់​មាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    វិធីងាយៗជួយ​បន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណា​មកណា​

    ពុលឡាន - អាការៈ ពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ណាស់។ នេះ​មក​ពី​ការ​រំខាន​ដល់​ត្រចៀក​ផ្នែក​ខាង​ក្នុង​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា