ជួយអ្នកឆក់ខ្សែភ្លើង កុំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង ត្រូវចេះវិធីសង្គ្រោះបឋមមួយនេះ!

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 06/02/2020 . អាន 3 នាទី
Share now

​ឆក់​ខ្សែ​ភ្លើង ជា​ករណី​គ្រោះ​ថ្នាក់ឧស្សាហ៍កើត​មាន​បំផុត ខណៈកម្រិត​គ្រោះ​ថ្នាក់ អាស្រ័យលើ​ចរន្ត​ភ្លើង និង​កម្រិតវ៉ុលខ្ពស់ ឬ​ទាប អាច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។ យ៉ាង​ណា​ បើ​យើង​មិន​ធ្លាប់​ដឹង ឬ​ស្វែង​យល់​ពី​វិធី​សង្គ្រោះ​បឋម​ករណី​ឆក់​ខ្សែ​ភ្លើង​នោះ ហើយចង់​ចូល​ទៅ​ជួយ​ជន​រងគ្រោះ យើង​ខ្លួន​ឯង​ក៏​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ម្នាក់ទៀត។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ឲ្យ​យល់​ និង​ចេះ​ពី​វិធី​សង្គ្រោះ​បឋម​ករណី​ឆក់​ខ្សែ​ភ្លើង ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ខ្លួន​យើង និង​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន។

១- ជំហាន​ទី​ ១

មិន​ត្រូវ​ប៉ះ​ជន​រង​គ្រោះ​ដោយ​ផ្ទាល់​នោះ​ទេ បើ​ឃើញ​ថា ជនរងគ្រោះ នៅ​តែ​ប៉ះ​ជាមួយ​​ខ្សែ​ភ្លើង ព្រោះ​ចរន្ត​អគ្គិសនី​​អាច​ឆ្លងមក​ឆក់​យើង​បាន។

២- ជំហាន​ទី​ ២

ខលទៅ លេខ​សង្គ្រោះ​បន្ទាន់ ១១៩ ដើម្បី​មក​ជួយ​ភ្លាម បើ​ជន​រង​គ្រោះ​ឆក់​ខ្សែ​ភ្លើង​មាន កម្រិត​វ៉ុល ខ្ពស់ ឬ​ត្រូវ​រន្ទះ​បាញ់។ មិន​ត្រូវ​ទៅ​ជិត ខ្សែ​ភ្លើង​នោះ​ទេ រហូត​ទាល់​តែ​បិទ​ថាមពល​រួច (បិទបារែត)។ ខ្សែ​​ភ្លើង​ប្រើ​ដើម្បី​រត់​ថាមពល​អគ្គិសនី​ខ្លាំង ​ជា​ទូទៅ ​គឺ​មិន​មាន​រុំ​ជ័រ​ពី​ក្រៅ​ទេ ដូច​នេះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា យ៉ាង​ហោច ៦ម៉ែត្រ ឬ​នៅ​ឲ្យ​ឆ្ងាយ​ជាង​នេះ​ បើ​ខ្សែ​នោះ​មិន​នៅ​ស្ងៀម ហើយ​បែក​ផ្កា​ភ្លើង។

៣- ជំហាន​ទី​ ៣

ត្រូវ​ដាក់​ជន​រង​គ្រោះ​នៅ​ក្នុង​ស្ថាន​ភាព​សុវត្ថិភាព លើក​លែង​តែ​​ស្ថិត​ក្នុងស្ថាន​ភាព​​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ។ ជំហាន​​ដំបូង ​ត្រូវ​ជម្លៀស​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​ឆក់ ឲ្យ​លឿន​តាម​ដែល​អាចធ្វើ​បាន​។ វិធី​ល្អ​បំផុត ​គឺ​ត្រូវ​បិទ​ប្រភព​ថាមពល​ភ្លើង ដូច​ជា​ ដក​ឌុយ​ភ្លើង ឬ​បិទ​បារែត​ភ្លើង​តែម្ដង។ ​បើ​មិន​អាច​ធ្វើ​​បាន​ ត្រូវ​ព្យាយាម​ប្រើ​វិធី​ផ្សេង​ទៀត ដើម្បី​យក​ជន​រង​គ្រោះ​ចេញ ដោយ​ប្រើ​សម្ភារៈ​​មិន​ឆ្លងចរន្ត (Insulating material) ដូច​ជា​ដំបង​ឈើ​ជា​ដើម។

អត្ថបទ​ពាក់​ព័ន្ធ៖

៤- ជំហាន​ទី ៤

បន្ទាប់​ពី​ជម្លៀស​ជន​រង​គ្រោះ​ហើយ បើជននោះ​សន្លប់ ត្រូវ​ហៅ​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាម លើក​លែង​តែ​មាន​គ្នា​យើង​ណា​​ម្នាក់ ដឹង​ពី​មូលដ្ឋាន​គ្រឹះ និង​ចេះ​ធ្វើ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ ទើប​អាច​បន្ត​ការ​សង្គ្រោះបាន។

៥- ជំហាន​ទី​ ៥

ពេលរង​គ្រោះ​ដឹង​ស្មារតី ហើយ​មើល​ទៅ​ប្រសើរ​ក៏​ដោយត្រូវ​ពិនិត្យ​ស្ថាន​ភាព​ដែរ ដោយ​សារ​តែ​ឥទ្ធិពល​ឆក់​ អាច​នឹង​មិន​បង្ហាញ​ភ្លាម​ៗ​ទេ។ ក្នុង​ករណី​ធ្ងន់​ធ្ងរ​ខ្លាំង ការ​ឆក់​ខ្សែ​ភ្លើង​ អាច​នឹង​បង្ក​ឲ្យ​មាន​ស្ថាន​ភាព​មួយ​ហៅថា Electroporation ដែល​កោសិកា​នៅ​ក្នុង​រាង​កាយ ខូច​ធ្លុះ​ធ្លាយ នាំ​ឲ្យ​ជាលិកា​ងាប់ ខណៈ​បញ្ហា​ច្រើន​ជាង​នេះ  អាចមាន រលាក​ជ្រៅ ខូច​សាច់ដុំ និង​បាក់​ឆ្អឹងទៀត​ផង។

៦- ជំហាន​ទី​ប្រាំ ៦

ប្រព័ន្ធ​ចរន្ត​ភ្លើង ទាំង​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ការងារ គួរ​ប្រើ​ឌីស្យុងទ័រ (RCD) ព្រោះ​​អាច​ការ​ពារ​ពី​គ្រោះ​ថ្នាក់​​ឆក់​ខ្សែ​ភ្លើង​បាន។ ទោះ​បី​​មិន​អាច​ធានា​សុវត្ថិភាព​ពេញលេញ តែ​​អាច​កំណត់​ពេល​ចរន្ត​រត់​នៅ​ក្នុង​រាង​កាយ​ នៅ​ពេល​យើង​ប៉ះ​ប្រភព​អគ្គិសនី។ មាន​ការ​ណែនាំឲ្យ​ប្រើ​ឌីស្យុងទ័រ​នៅ​ពេល​មាន​ឧបករណ៍​អគ្គិសនី​ណា​មួយ​នៅ​ក្នុង​សួន​ច្បារ ហើយ​ឌីសុងទ័រ​គួរ​តែ​គ្រប​ក្នុង​ប្រអប់​មួយ ​ដើម្បី​គ្រប់​គ្រង​ភ្លើង​នៅ​ក្នុង​ផ្ទះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

    ស្លាក់អាហារ - នៅ​ពេល​ញ៉ាំ​អាហារអ្វី​មួយ​មិន​បាន​ប្រយ័ត្ន​នឹង​ប្រឈម​ការ​ស្លាក់​ជាប់​នៅ​បំពង់​ក មិន​ថា ចាស់ ឬ​ក្មេង​នោះទេ។ ភាគ​ច្រើន​រាល់​ពេល​ដែល​ជួប​បញ្ហា​....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

    រលាកភ្លើង ទឹកក្តៅ - ចំពោះ​កុមារ​វិញ ករណី​រលាក​ទឹក​ក្តៅ រលាក​សម្លរ រលាក​បបរ ជួប​ប្រទះ​ញឹកញាប់​ជាង​គេ។ ការ​រលាក​ទាំង​ប៉ុន្មាន​នេះ អាច​គ្រោះថ្នាក់​តិច ឬ​ច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ថែទាំកូន, ចិញ្ចឹមកូន 22/06/2020 . អាន 2 នាទី

    បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ (វីដេអូ)

    ករណី​លង់​ទឹក ងាយ​នឹងកើត​​លើ​ក្មេងៗណាស់ ទោះ​ទឹករាក់​ក៏ដោយ ក៏​អាច​លង់​ដែរ។ ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    វីដេអូ, សង្គ្រោះបឋម 28/05/2020 . អាន 1 នាទី

    ស្វែងយល់ពីរបៀបសង្គ្រោះបឋម ពេលមានករណីបាក់ធ្មេញ

    ការ​បាក់ធ្មេញ - អាច​បណ្ដាល​ឲ្យ​បះ៉ពាល់​ដល់អាយុជីវិត​របស់​យើងបាន ប្រសិន​បើយើង​​ជួបឧបទ្ទវហេតុ​ណា មួយ​និង​ធ្វើឲ្យ​បាក់ធ្មេញគឺជារឿងត្រូវស្វែងរកការព្យាបាល

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត​ នីគែល

    អត្ថបទគួរអាន

    សង្គ្រោះបឋម

    វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 13/08/2020 . អាន 3 នាទី
    ឪម៉ាល់ទិច

    ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 24/07/2020 . អាន 2 នាទី
    Sponsored
    រលាក

    មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 22/07/2020 . អាន 2 នាទី
    ឈាមច្រមុះ

    ចំណុចគួរធ្វើ និង​មិនគួរធ្វើ​ពេល​មាន​អាការៈឈាមច្រមុះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 13/07/2020 . អាន 2 នាទី