កត្តាសំខាន់ដែលនាំឲ្យកូនជាទីស្រឡាញ់កើត​ជំងឺ​អូទីស្សឹម

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 19/10/2019 . 3 mins read
Share now

វិបត្តិ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​​ដ៏​ធ្ងន់ធ្ងរ​ ឬ​ជំងឺ​អូទីស្សឹម ​អាច​កើត​ជះ​ឥទ្ធិពល​ដល់​គ្រប់គ្នា។ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ជំងឺ​នេះ​​ទេ​ហើយ​កត្តា​ប្រឈម​ក៏​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់​ដែរ។ ប៉ុន្តែ​អាច​មាន​កត្តា​ទាំង​នេះ ដែល​រុញ​ឲ្យ​កូនៗ ជាពិសេស​ក្មេង​តូច កើត​ជំងឺ​នេះ។

១-ហ្សែន

ជំងឺ​អូទីស្សឹម​អាច​កើត​មាន​ក្នុង​អំបូរ​គ្រួសារ​តែ​មួយ​ដែល​កុមារ​អាច​ទទួល​ជំងឺ​នេះ​ពី​ម្ដាយ​ ឬ​ឪពុក​របស់​គេ។ ឧទាហរណ៍​ថា​បើ​មាន​ម្នាក់​ក្នុង​ចំណោម​ឪពុក​ម្ដាយ​មាន​ជំងឺ​នេះ​ហើយ​កូន​គឺ​អាច​មាន​កត្តាប្រឈមក្នុង​ការ​កើត​មាន​ជំងឺ​នេះ​។ ហើយ​បើ​កើត​មាន​ចំពោះបង​ប្អូន​ក៏​អ៊ីចឹង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កូន​ភ្លោះ​ក៏​អាច​ជួប​ប្រទះ​ដែរ។

អ្នក​ជំនាញ​បាន​និយាយ​ថា​ហ្សែន​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​មាន​វិបត្តិ​នេះ ​ប៉ុន្តែ​វា​មាន​សែន​មួយ​ចំនួន​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​តាម​ដាន​ និង​សិក្សា​ពី​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ការ​វិវត្ត​របស់​ជំងឺ​នេះ។

ក្នុង​ករណី​ខ្លះ​ទៀត​ជំងឺ​អូទីស្សឹម​គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​តំណពូជ​នៅ​លើ​ក្រូម៉ូសូម​ X​ ឬ​ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយ​ករណី​ផ្សេង​ទៀត​ការ​ផ្លាស់​ប្ដូរ​របស់​ហ្សែន​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ងាយ ​កើត​ជំងឺ​​​នេះ​ណាស់។

ហ្សែន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ខួរ​ក្បាល​ និង​ទំនាក់ទំនង​របស់​កោសិកា​ខួរក្បាល​ដែល​អាច​បង្កើន​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​កាន់​តែ​ខ្លាំង។

២-ការរំញោច​

បរិស្ថាន​ ជា​កត្តា​មួយ​ដែល​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ។ ថ្នាំ​សង្កូវ​ដែល​ម្ដាយ​ប្រើ​ក្នុង​ពេល​ព​ពោះ​ក៏​អាច​ជះ​ឥទ្ធិពល​ដែរ។ ឧទាហរណ៍​ថា​ ការ​ក​រោគ​ដោយ​វីរុស​ ការ​ប្រឈម​នឹង​ខ្យល់​ពុល​ និង​ការ​ប្រើ​ថ្នាំ​ thalidomide ឬ​ valproic acid ជាដើម​ដែល​បង្ក​ឲ្យ​កុមារ​មាន​ជំងឺ​អូទីសឹម។

បញ្ហា​ជីវសាស្ត្រ​ដទៃ​ទៀត ក៏​ជា​ការ​រំញោច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដោយ​មិន​ដឹង​ខ្លួន​ដែរ។ បញ្ហា​សុខភាព​ដទៃ​ទៀត​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹម​នេះ​មាន​ដូច​ជា៖

  • ជំងឺ​ Down Syndrome ​​ជា​វិបត្តិ​សេនេទិច​ដែល​ពន្យារ​ការ​លូតលាស់​ សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ​ និង​មាន​រូប​រាង​ខុស​ប្រក្រតី​ដូចជា​ច្រមុះ​កំពិត​ ទន់​សាច់​ដុំ​បបូរ​មាត់​ស្ដើង​ ឬ​​ដៃ​ខ្លី​ៗ​ជាដើម​។
  • ជំងឺ​ស្វិត​សាច់​ដុំ៖ គឺ​ជា​ចង្កោម​រោគ​សញ្ញា​នៃ​វិបត្តិ​សេនេទិច​ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ទន់​ខ្សោយ​ និង​ខូច​ទម្រង់​សាច់​ដុំ។ ក្នុង​ជំងឺ​នេះ​ហ្សែន​​ដែល​ខូច​​វា​ចូល​រួម​ក្នុង​ការ​បន្ថយ​មុខងារ​របស់​ប្រូតរអ៊ីន​ដែល​ធ្វើ​ខូច​សុខភាព​សាច់​ដុំ។
  • ពិការខួរក្បាល​ ជា​វិបត្តិ​រ៉ាំរ៉ៃ​របស់​ប្រព័ន្ធ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្នុង​ការ​ធ្វើ​ចលនា​ និង​ទប់​លំនឹង។
  • ជំងឺ​ស្កន់​ជ្រូក​ (ប្រកាច់​ច្រើន​ដង​)
  • វិបត្តិ​មេតាបូលីស
  • បញ្ញា​ប្រព័ន្ធ​ភាព​ស៊ាំ។

៣-ការយល់ឃើញមិនត្រឹមត្រូវជុំវិញជំងឺអូទីស្សឹម

មិន​មាន​ថ្នាំ​បង្ការ​ការពារ​ជំងឺ​នេះ​ទេ​ពិសេស​​វ៉ាក់សាំង​កញ្ជ្រឹល អុត​ស្វាយ​ និង​ស្អូច​តែ​ម្ដង​សូម​កុំ​មាន​ការ​យល់​ច្រឡំ។ ការ​ចាក់​វ៉ាក់សាំង​ គឺ​ល្អ​សម្រាប់​ការពារ​កុមារ ​ទោះ​ជា​អាច​មាន​ផល​វិបាក​មួយ​ចំនួន​ក៏​ដោយ​។ ដូច​នេះ​ហើយ​ការ​មិន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ព្រោះ​ខ្លាច​កើត​ជំងឺ​អូទីស្សឹម​គឺ​មិន​ត្រឹម​ត្រូវ​​​ទេ ​ព្រម​ទាំង​ប្រឈម​នឹង​ការ​ក​រោគ​ទៀត​ផង។

ជំងឺ​អូទីស្សឹម​មិន​មាន​មូលហេតុ​ច្បាស់​លាស់​ទេ​ហើយ​កត្តា​ដែល​ចូល​រួម​ក្នុង​ការ​បង្ក​ឲ្យ​កើត​​​ជំងឺ​​​នេះ​មាន​ដូចជា​សេនេទិច បរិស្ថាន​ជាដើម។ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ការ​ព័ត៌មាន​ជា​ច្រើន​ទៀត​មុន​កំណត់​រោគ​វិនិច្ឆ័យ​និង​ផ្ដល់​នូវ​ការ​ព្យាបាល​ដ៏​សម​ស្រប។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប

    អូទីស្សឹម - ការសិក្សាថ្មី រកឃើញថា អូទីស្សឹម អាចបណ្តាល​ឲ្យ​ក្មេងមាន​កម្រិត​ខ្លាញ់​ល្អ HDL ក្នុង​ឈាម​ទាប ជាង​ក្មេង​ធម្មតា នាំ​ឲ្យ​ប្រឈម​ជំងឺបេះដូង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង

    ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន

    ជំងឺអូទីស្សឹម - ក្មេងៗ​ជាច្រើន​កំពុង​កើត និង​ប្រឈម​ជំងឺ​អូទីស្សឹម នាំ​ឲ្យ​ប៉ាម៉ាក់​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន! អ្វីចង់ដឹងបំផុត អូទីស្សឹមព្យាបាលបានអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម

    អូទីស្សឹម - ពុំទាន់​អាច​កំណត់​ច្បាស់​ពី​មូលហេតុ​បង្ក និង​វិធីព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ប៉ុន្ដែ​វាមាន​រោគសញ្ញា​ជាច្រើន ដែល​អ្នកជំនាញ ក៏ដូច​ប៉ាម៉ាក់

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ គីង ច័ន្ទវាសនា​

    អ័រម៉ូនភេទស្រីៗ មានទំនាក់ទំនងជាមួយជំងឺអូទីស្សឹម?

    ជំងឺអូទីស្សឹម - មាន​កត្តា​ជា​ច្រើន អាច​ធ្វើឲ្យ​យើង​ប្រឈម​កើត​ជំងឺ​អូទីស្សឹម ខណៈ​ការ​សិក្សា​មួយ​ចំនួន​ ក៏​អះអាង​បម្រែ​បម្រួល​អ័រ​មូន​ភេទ​ស្រីៗ ក៏​ជា​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ យ៉ានណែត ដាញែល

    អត្ថបទគួរអាន

    អូទីស្សឹម

    រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 07/07/2020 . 3 mins read
    autism

    ផលពិបាកផ្សេងៗ ក្មេងមានវិបត្តិអូទីស្សឹមជួបប្រទះក្នុងសង្គម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 03/04/2020 . 2 mins read
    អូទីស្សឹម

    ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26/11/2019 . 4 mins read
    ពពោះ

    លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ CHIN Ven
    ចេញផ្សាយថ្ងៃទី 22/10/2019 . 3 mins read