ស្នេហា​,មិត្ត​ភាព,គ្រួសារ​សុទ្ធ​តែ​ប៉ះពាល់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ដោយ

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជះ​ឥទ្ធិពល​មិន​ត្រឹម​តែ​អ្នក​ជំងឺ​ផ្ទាល់​នោះ​ទេ​វា​អាច​មាន​អំពើ​លើ​ស្នេហា,គ្រួសារ​និង​មិត្ត​ភាព​ផង​ដែរ​។ដូចនេះ​ហើយ​ការ​រួច​ផុត​ពី​ជំងឺ​នេះ​ហើយ​ក៏​នៅ​តែ​ពិបាក​ដែរ។ប្រសិន​បើ​អ្នក​មិន​អាច​នឹក​ឃើញ​ថា​ការ​លំបាក​នោះ​ជា​អ្វី​ទេ​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ប្រាប់​អ្នក។

ទំនាក់ទំនង​ស្នេហា​ប៉ះពាល់​យ៉ាង​ដូច​ម្ដេច​ទៅ?

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​គឺ​អាច​ប៉ះពាល់​ទៅ​លើ​អ្នក​និង​ដៃ​គូ​របស់​អ្នក​។អ្នក​ជំងឺ​អាច​នឹង​ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​,ការ​រឹង​សាច់​ដុំ,ឈឺ​ក្បាល,ល្ហិតល្ហៃ​និង​ស្ពឹក​អវយវៈ​ផង​ដែរ។​អ្នក​ជំងឺ​អាច​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​ដូចជា​ស្លៀក​សំលៀក​បំពាក់​,ញ៉ាំ​អាហារ​និង​ងូត​ទឹក​ជា​ដើម។អ្នក​អាច​នឹង​មាន​អារម្មណ៍​ទើស​ទាល់​ដែល​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​បែប​នេះ​។ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​ខូចខាត​ខួរក្បាល​ដែល​បញ្ជា​លើ​វេទនារម្មណ៍​។

ការ​ផ្លាស់​ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ទំនាក់​ទំនង​របស់​អ្នក។

បន្ទាប់​ពី​រង់​គ្រោះ​ដោយ​សារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​,តួនាទី​នៃ​ដៃ​គូរ​អាច​ត្រូវ​ផ្លាស់ប្ដូរ​។គាត់​ត្រូវ​ជា​អ្នក​ថែ​ចម្បង​របស់​អ្នក​និង​គ្រួសារ​ដូចជា​ផ្នែក​ហិរញ្ញវត្ថុ​ជា​ដើម។ហើយ​វា​ត្រូវ​ការ​ពេល​ច្រើន​សម្រាប់​ពួក​គាត់​ដើម្បី​សម្រប​ទៅ​នឹង​ស្ថាន​ភាព​នេះ។

អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រណុក​ព្រោះ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន។ហើយ​ពិបាក​នឹង​និយាយ​គ្នា​ពី​បញ្ហា​ទាំង​នេះ​ជាមួយ​ដៃ​គូ​អ្នក។លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ទទួល​ការ​ជំទាស់​ពី​ដៃ​គូ​អ្នក​ទៀត​ផង។

តម្រេក​តណ្ហា​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ពេល​អស់​កម្លាំង​,ថប់បារម្ភ,ឈឺចាប់​,បាក់​ទឹក​ចិត្ត​,ខ្សោយ​សាច់ដុំ​និង​រោយ​សាច់​ដុំ​ជា​ដើម។

ចុះ​គ្រួសារ​វិញ​ប៉ះពាល់​បែប​ណា?

សមាជិក​គ្រួសារ​អាច​នឹង​មិន​យល់​ពី​ស្ថាន​ភាព​ដែល​កំពុង​ជួប​ប្រទះ​និង​អារម្មណ៍​ដែល​មាន​ក្នុង​អំឡុង​ពេល​នេះ​ទេ។តួនាទី​របស់​អ្នក​ក្នុង​គ្រួសារ​អាច​ត្រូវ​ផ្លាស់​ប្ដូរ​។ពួក​គាត់​ត្រូវ​រ៉ាប់​រង​ច្រើន​ជាង​មុន​ដូចជា​៖រៀប​ចំ​ម្ហូប​អាហារ​,រក​ចំណូល​,ចិញ្ចឹម​កូន​ៗ​និង​សម្អាត​ផ្ទះ​សម្បែង​ជា​ដើម។អ្នក​នឹង​មាន​អារម្មណ៍​ថា​ដូចជា​បន្ទុក​របស់​គេ​ព្រោះ​ថា​អ្នក​មិន​អាច​ជួយ​អ្វី​បាន​ដូច​ពី​មុន។

កូន​ៗ​របស់​អ្នក​ក៏​ត្រូវ​មាន​តួ​នាទី​ផង​ដែរ​ដើម្បី​សម្រប​ទៅ​នឹង​ការ​ពិត​ដែល​ឪពុក​ម្ដាយ​មាន​អាការ​ទាំង​នេះ​ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ពួក​គេ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវការ។ព្រោះ​ថា​អ្នក​ជំងឺ​មិន​អាច​ចូល​រួម​សកម្មភាព​សង្គម​ហើយ​គិត​ថា​ទាំង​នេះ​ជា​កំហុស​របស់​ខ្លួន។

កូន​របស់​អ្នក​ដែល​មាន​គ្រួសារ​ហើយ​អាច​នឹង​មិន​មាន​ពេល​សម្រាប់​ថែ​ទាំ​អ្នក​ដិត​ដល់​នោះ​ទេ​ព្រោះ​ថា​គេ​មាន​ប្ដី​ឬ​ប្រពន្ធ​និង​កូន​ៗ​សម្រាប់​មើល​ថែ​ដូច​គ្នា។

មិត្ត​ភាព​បន្ទាប់​ពី​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

មិត្តភាព​អាច​ផ្លាស់​ប្ដូរ​ដូច​គ្នា​ក្រោយ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។មិត្ត​របស់​អ្នក​អាច​នឹង​មិន​មាន​ភាព​ស្និត​ស្នាល​នៅ​ពេល​ដែល​នៅ​ជិត​អ្នក។​ពួក​គេ​អាច​នឹង​មិន​មក​រក​អ្នក​ព្រោះ​ថា​មិន​ដឹង​ជួយ​អ្វី​បាន។​អ្នក​មិន​អាច​ធ្វើ​សកម្ម​ភាព​ដែល​អ្នក​ធ្លាប់​ធ្វើ​ជាមួយ​ពួក​គេ​ដូច​ពេល​ពី​មុន​បាន​ដូចជា​(លេង​បាល់,ចេញ​ទៅ​ក្រៅ​ញ៉ាំ​អី​និង​លេង​កូន​កូល​ជាដើម)

អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្លះ​បាត់​បង់​មិត្ត​ដោយ​សារ​តែ​មិន​អាច​ចូល​រួម​សកម្ម​ភាព​ទាំង​នេះ​បាន​,មាន​បញ្ហា​កាយ​សម្បទា,បរិស្ថាន​មិន​អំណោយ​ផល​,បម្រែបម្រួល​ក្នុង​សង្គម​និង​ការ​ថយ​ចុះ​នៃ​កម្លាំង​ចិត្ត​ផង​ដែរ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​រក្សា​មិត្តភាព​ទោះ​ជា​ការ​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រ​មាន​ភាព​ខុស​គ្នា​ពី​គ្រួសារ​​ក៏​ដោយ​តែ​ពួក​គេ​អាច​នឹង​ជា​កម្លាំង​ចិត្ត​នៅ​ពេល​ក្រោយ​ដែល​អ្នក​សះ​ស្បើយ។

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សំពាធ​ក្នុង​ទំនាក់ទំនង​ស្នេហា,គ្រួសារ​និង​មិត្ត​ភាព។ហើយ​ការ​យល់​ដឹង​ពី​បញ្ហា​ចម្បង​និង​ភាព​លំបាក​របស់​វា​អាច​ធ្វើ​ឲ្យ​អ្នក​យល់​ច្បាស់​ពី​ភាព​អវិជ្ជមាន​របស់​ជំងឺ​នេះ​ហើយ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​និង​រៀប​ចំ​ប្រសិន​បើ​នរណា​ម្នាក់​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 2, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 2, 2019

ប្រភព
អ្នកអាចចូលចិត្ត