backup og meta

បើឈឺជើង ជង្គង់ ឬត្រគាក ក្បាច់ហាត់ប្រាណទាំងនេះ អាចជួយបាន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 07, 2019

    បើឈឺជើង ជង្គង់ ឬត្រគាក ក្បាច់ហាត់ប្រាណទាំងនេះ អាចជួយបាន

    បញ្ហា​ឈឺ​ជើង ជង្គង់ ឬត្រគាកនេះ គ្នាយើង​ភាគច្រើន ប្រហែល​ជាធ្លាប់​ជួប​ហើយ ដែល​វាអាច​បណ្ដាល​មកពី​យើង ឈរ ឬអង្គុយ​ធ្វើការ​យូរពេក ឬ​លេងកីឡា​ណា​បញ្ចេញ​កម្លាំង​ខ្លាំង រួម​ជាមួយ​ភាព​នឿយហត់ អស់កម្លាំង​ប្រចាំ​ថ្ងៃ​ផងដែរ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្បួន​ហាត់ប្រាណ​ចំនួន ៥ ជួយ​បំបាត់​ការឈឺ​ចាប់​នៅ​ផ្នែក​ទាំងនេះ។

    ១. លើកកែងជើង

    ដើម្បី​ហាត់ប្រាណ​បែបនេះ យើង​ត្រូវមាន​កៅអី​មួយ ហើយ​ឈរ​ពីក្រោយ​កៅអីនោះ។

    • លើកជើង​ម្ខាង​ឡើងទៅផ្នែក​ខាងក្រោយ​របស់​យើង
    • លើក​កែងជើង​ម្ខាង​នោះ យឺតៗ ឡើង​លើរហូត​ដល់​យើងឈរ​ដោយ​ប្រើចុង​ជើង​ម្ខាង​ទៀត
    • ទម្លាក់​កែងជើង​យឺតៗទៅ​ក្រោម​វិញ
    • អនុវត្ត​បែប​នេះ ១០-១៥​ដង ដោយ​ប្រើ​ជើងទាំង​សងខាង

    ការហាត់ប្រាណ​បែប​នេះ នឹង​ពង្រឹក​កជើង និង​ជួយ​ដល់​សាច់ដុំ​នៅ​ជុំវិញ​ជង្គង់។

    ២. ដើរដោយ​ចុងជើង

    ការហាត់ប្រាណ​បែបនេះ គឺសាមញ្ញទេ ដោយ​យើង​អាចហាត់​បាន​នៅតាម​ផ្ទះ។ យើង​គ្រាន់តែ​ដើរ​ដោយ​ប្រើ​ចុងជើង ក្នុង​ល្បឿនលឿន នោះវា​នឹងជួយ​ដល់​កំភួន​ជើង ចលនា​របស់​ចុងជើង និង​ធ្វើ​ឲ្យ​ជើង​ស្រឡូន។ ដើរដោយ​ចុងជើង​បែបនេះ ពី ៥-១៥​នាទី ឬ​រហូត​ដល់​ហត់ក៏បាន។

    ៣. បង្វិល​កជើង

    • អង្គុយចុះ ឬ ឈរក៏បាន ហើយ​លើកជើងម្ខាងឡើង
    • បង្វិល​ប្រអប់​ជើង​យឺតៗ ដោយ​មាន​រាងជាង​រង្វង់
    • អនុវត្តបែប​នេះ ១០​ដង ដោយ​មាន​រាងជា​រង្វង់ចូល​ក្នុង និង ១០​ដង ដោយ​មាន​រាងជា​រង្វង់​ចេញក្រៅ សម្រាប់​ជើង​ទាំង​សងខាង

    ឈឺជើង Hello គ្រូពេទ្យ

    ៤.ហ្វឹកហាត់​ដោយ​ទាញ

    សម្រាប់​ការហាត់ប្រាណ​បែប​នេះ យើងត្រូវការ​ខ្សែកៅស៊ូ។

    • ចងខ្សែកៅស៊ី​ភ្ជាប់​ជាមួយ​ជើង​តុរ ឬផ្នែក​ណាមួយ​នៃ​គ្រឿងសង្ហារិម
    • ដាក់ជើងម្ខាង​ក្រោម​ជើងម្ខាងទៀត ហើយ​បត់ជង្គង់​បន្តិច
    • ទាញខ្សែ​កៅស៊ូ​មកដាក់​លើ​ខ្នងជើងម្ខាងដែល​នៅ​ខាងលើ ហើយ​ទាញខ្សែកៅស៊ូ​យឺតៗ
    • អនុវត្ត​បែបនេះ ១០-១៥​ដង សម្រាប់​ជើង​ទាំង​សងខាង

    ៥. ការដើរ​លើកូន​បាល់

    ការហាត់បែបនេះ យើង​ត្រូវមាន​កូនបាល់​តូចមួយ ឬគ្រាប់​តេន្នីស​ក៏បាន។

    • អង្គុយ​លើ​កៅអី ហើយ​ដាក់ជើង​លើ​កូន​បាល់
    • ធ្វើ​ចលនា​លើ​កូន​បាល់ ដោយ​រុញកូន​បាល់​ទៅមុខ និង​ថយក្រោយ​វិញ។​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម