ស្មុគប៉ុណ្ណាក៏ដោយ ព្យាយាមគិតរឿងល្អៗ ជាវិធីសាស្ត្រជួយឲ្យគេងលក់បានស្កប់ស្កល់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

អាចជារឿងពិបាក បើ​ដល់​ថ្នាក់​ពិបាក​គេង ឬ​គេង​មិន​លក់។ ពិបាក​ចិត្ត​រឿង​អី​មួយហើយ មិន​ស្រួល​គេង​ឲ្យ​លក់​ឆ្អែត ឬ​ស្កប់ទេ។ ដូចនេះ មាន​វិធីសាស្ត្រមួយ​គឺ ព្យាយាម​ទម្លាក់​បញ្ហា​ចោល​ខ្លះ ហើយ​គិត​តែរឿង​ល្អៗ ទើប​អាច​ជួយ​​មាន​ទម្លាប់​គេង​​លក់​បាន ស្កប់​ស្កល់។

ការ​សិក្សា​ស្រាវជ្រាវ​ ធ្វើ​ឡើង​សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​ចាប់​តាម​ដាន​សិក្សា លើ​មនុស្ស​​វ័យ​កណ្តាល អាយុ​​ចាប់​ពី ៣២​ ដល់​៥១​ឆ្នាំ ប្រមាណ ៣៥០០​​នាក់ ដោយ​​សិក្សា​លម្អិត​លើ​ ការ​ចូល​គេង​ និង​ការ​គិត​ របស់​ពួក​គេ។ ជំហាន​ដំបូង ក្រុម​ការងារ បាន​​ស្ទង់​មតិ ពី​គំនិត​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ តាម​រយៈ​ក្រដាស​សំនួរ ហើយ​ពិនិត្យ​ ចម្លើយ​វិជ្ជមាន ឬ​អវិជ្ជមាន ក្នុង​ប្រយោគ​ដែល​គេ​បាន​ឆ្លើយ​តប តួ​យ៉ាង​ដូច​ជា “គម្រោង​នោះ​ខ្ញុំ​ធ្វើ​មិន​បាន​ទេ!” (អវិជ្ជមាន) ឬ​”តើ​មាន​វិធី​ណា​ផ្សេង​ទៀត អាច​សរសេរ​​នោះ​បាន​​លឿន និង​ល្អ​បំផុត?” (វិជ្ជមាន)។

បន្ទាប់​មក​ទៀត ក្រុម​អ្នក​សិក្សា បាន​ដាក់​ឧបករណ៍​តាម​ដាន ពី​ដំណេក​របស់​ពួក​គេ ឧបករណ៍​នោះ​អាច​ដឹង ពេល​ណា​ដែល​ពួក​គេ​គេង​លក់​​​ស៊ប់។ លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ទំនោរ​ ឆ្លើយ​ចម្លើយ​វិជ្ជមាន ឬ​អាច​និយាយ​ថា មាន​គំនិត​សុទិដ្ឋិនិយម មាន​ទំនោរ​គេង​លក់​ស្កប់​ល្អ ជាង​អ្នក​ដែល​មិន​​សូវ​ជា​​គិត​រឿង​ល្អ​ៗ​។ ហើយ​​លទ្ធផល​បង្ហាញ​ថា ៧៨​% នៃ​អ្នក​គិត​រឿង​ល្អ​ៗ គុណ​ភាព​ដំណេក​​ពួក​គេ​ល្អ​​​មែន​ទែន។

លោក សាស្រ្តាចារ្យ Rosalba Hernandez អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​​លើក​ឡើង​ថា៖ ” លទ្ធផល​ខាង​លើ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​សំខាន់​ រវាង​ការ​គិត​បែប​វិជ្ជមាន ទៅ​នឹង​ដំណេក​ស្កប់​ស្កល់ ក៏​ដូច​ជា សុខភាព​ និង​អាការៈ​​បង្ក​ឲ្យ​មាន​បញ្ហា គិត​អវិជ្ជមាន ឬ​តប់​ប្រមល់”។

បើ​យោង​តាម​របាយការណ៍​របស់ នាយកដ្ឋាន​​គ្រប់គ្រង​ហានិភ័យ និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា យុវជន​១​ ក្នុង​ចំណោម​បី​នាក់ នៅ​សហរដ្ឋអាមេរិក មាន​បញ្ហា​គេង​ពុំ​លក់​ស្កប់ ដែល​នោះ​​សុទ្ធ​សឹង​រួម​ចំណែក​បង្ក​បញ្ហា​ជា​ជំងឺ​រ៉ាំ​រ៉ៃ មួយ​ចំនួន។

អត្ថបទពាក់ព័ន្ធ៖

ការ​​ទទួល​ទាន​ដំណែក​មិន​គ្រប់​គ្រាន់ ឬ​មិន​ស្កប់​ស្កល់ នឹង​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព ដូច​ជា ភាព​ធាត់​ខ្លាំង ឬ​អត្រា​​ឆាប់​ស្លាប់​ខ្ពស់​ជា​ដើម នេះ​បើ​តាម​អ្នក​ជំនាញ​ជា​ច្រើន បាន​អះ​អាង​កន្លង​មក៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 10, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 11, 2019

អ្នកអាចចូលចិត្ត