មានតម្រងនោមតែម្ខាង អាចមានសុខភាពល្អដូចមនុស្សធម្មតាអត់?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 03/10/2019 . អាន 4 នាទី
Share now

និយាយ​រឿង​តម្រង​នោម និង​ក្រលៀន យើង​ហាក់​មាន​ការ​ភាន់ច្រឡំ​បន្តិច ដោយ​​ធម្មតា​យើងនិយម​ប្រើ​ពាក្យ​ដូរ​ក្រលៀន ខូច​ក្រលៀន ​មាន​ក្រលៀន​តែ​​ម្ខាង ដែល​ពាក្យ​ទាំង​នេះ គឺ​សំ​ដៅ​លើ​តម្រង​នោម​យើង​។ តម្រង​នោម​យើង​ម្នាក់ៗ នៅ​មាន​ ២ ចុះ​បើ​មាន​តែ​ម្ខាង ​ឬ​ខូច​ម្ខាង​ មាន​បញ្ហា​អី​កើត​ឡើង​អត់? “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​មូល​ហេតុ ក៏ដូច​ជា​ផល​ប៉ះពាល់ក្នុង​អត្ថបទ​នេះ។

១- អ្វី​ទៅ​ជា​តម្រង​នោម?

តម្រង​នោម ​មាន​តួនាទី​សំខាន់​ណាស់​ចំពោះ​​ខ្លួន​យើង​ម្នាក់ៗ ព្រោះ​តម្រង​នោម​ មាន​មុខ​ងារ​សំខាន់​ៗ​ជា​ច្រើន​ សម្រាប់​ទ្រ​ទ្រង់​រាង​កាយ ដូច​នេះ​ បើ​មិន​មាន​តម្រង​នោម​ទេ យើង​ក៏​​មិន​អាច​រស់​បាន​ដែរ ខណៈ​​តួនាទី​​សំខាន់​ៗ​របស់​តម្រង​នោម​ មាន៖

– ផលិត​អ័រម៉ូន​សម្រាប់​ទ្រ​ទ្រង់​ឲ្យ​ឆ្អឹង​រឹង​មាំ
– រក្សា​តុល្យភាព​សម្ពាធ​ឈាម
– ច្រោះ​កាក​សំណល់ និង​ទឹក​ដែល​លើស ​​ចេញ​ពី​ក្នុង​ឈាម។

២- ចុះ​អ្វី​ជា​បញ្ហា​មាន​តម្រង​នោម​តែ​​ម្ខាង?

ជា​ទូ​ទៅ​យើង​គ្រប់​គ្នា​កើត​មក​មាន​តម្រង​នោម​មួយ​គូមក​​ជាមួយ។ ប៉ុន្តែ​មាន​គ្នា​យើង​មួយ​ចំនួន​ មាន​តម្រង​នោម​តែ​មួយ​ចំហៀង ឬ​តម្រង​នោម​ធ្វើ​ការ​បាន​តែ​ម្ខាងប៉ុណ្ណោះ។ បញ្ហា​នេះ​ហើយ​​គេ​ហៅ​ថា តម្រង​នោម​ម្ខាង ជា​ភាសា​បច្ចេក​ទេស Solitary Kidney។

៣- មូល​ហេតុធ្វើឲ្យមានតម្រង​នោម​ម្ខាង

តម្រង​នោម​ម្ខាង ឬ Solitary Kidney អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ដូច​ជា៖

– បញ្ហា​ពី​កំណើត៖ កូន​ក្មេង​កើត​មក​នឹង​មាន​តម្រង​នោម​តែ​មួយ​ចំហៀង​ហៅ​ថា តម្រង​នោម Agenesis។ ភាគ​ច្រើន ​បញ្ហា​នេះ​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី ហើយ​តម្រង​នោម​ដែល​បាត់​ ភាគ​ច្រើន​ គឺ​នៅ​ខាង​ឆ្វេង។ ក្រៅ​ពី​នេះ​ នៅ​មាន​បញ្ហា​មួយ​​ទៀត ​គឺតម្រង​នោម Dysplasia សំដៅ​លើ​​ក្មេង​កើត​មក ​មាន​តម្រង​នោម​ពីរ តែ​មាន​តម្រង​នោម​​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ អាច​ដំណើរ​ការបាន។ ចំពោះ​គ្នា​យើង​មាន​បញ្ហា​ទាំង​ពីរ​នេះ ក៏អាច​រស់​នៅ​ មាន​សុខភាព​ល្អ​បាន​ដូច​មនុស្ស​ធម្មតាបានដែរ។ ដើម្បី​ដឹង​ថា​ យើង​មាន​បញ្ហា​នេះ ​ឬ​អត់?​ ទាល់​តែ​ធ្វើ​តេស្ត​ពិនិត្យ​ ដូច​ជាឆ្លុះ​អេកូ ឬ​ថត​កាំរស្មី​អ៊ិច​ជាដើម។

– វះ​កាត់​តម្រង​នោម​ចោល៖ មាន​ករណី​មួយ​ចំនួន​ បង្ខំ​ឲ្យ​យើង​ចាំ​បាច់​ត្រូវ​កាត់​តម្រង​នោម​ចេញ ដើម្បី​ព្យាបាល​ជំងឺ​មហារីក ឬ​ដោយ​សារ​ជំងឺ​មួយ​ចំនួន ឬ​គ្រោះ​ថ្នាក់​ណា​មួយ។ ពេល​វះ​កាត់​យក​តម្រង​នោម​ម្ខាង​ចេញ​ដោយ​សារ​តែ​ជំងឺ​មហារីក ​ជំងឺ ឬ​ដើម្បី​បរិច្ចាគ​ឲ្យ​អ្នក​ដទៃ ពេទ្យ​​ត្រូវ​កាត់​តម្រង​នោម និង​រន្ធ​បង្ហួរ​នោម​ចេញ​ទាំង​ពីរ។

– បរិច្ចាគ​តម្រង​នោម៖ មាន​គ្នា​យើង​មួយ​ចំនួន ​បាន​បរិច្ចាក​តម្រង​នោម​ខ្លួន​ទៅ​ឲ្យ​សមាជិក​គ្រួសារ ឬ​ទៅ​កាន់​មិត្ដ​ភក្តិណា​មាន​បញ្ហា​ខូច​តម្រង​នោម។

អត្ថបទ​ពាក​ព័ន្ធ៖

៤- កត្តា​គ្រោះថ្នាក់ពេល​មាន​​តម្រង​នោម​តែ​ម្ខាង

ជា​ទូ​ទៅ​ បើយើង​​មា​នតម្រង​នោម​តែ​ម្ខាង​​​ យើង​នៅ​តែ​អាច​បន្ត​រស់​បាន​ធម្មតា​ និង​មាន​សុខភាព​ល្អ​ទៀត​ផង។ ប៉ុន្តែយើង​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ទម្លាប់រស់​នៅខ្លួនឯង ដើម្បី​ការពារ​តម្រង​នោម​តែ​ម្ខាង​របស់យើង​​ឲ្យ​មាន​សុខ​ភាព​ល្អ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​មាន​គ្នា​យើង​​មួយ​ចំនួន​ ប្រឈម​មុខ​ជាមួយ​បញ្ហា​ខ្សោយ​មុខ​ងារ​តម្រង​នោម​នៅ​ថ្ងៃ​ខាង​មុខ។ សម្រាប់​គ្នា​យើង​​មាន​តម្រង​នោម​តែ​ម្ខាង ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហាមួយ​ចំនួន​ដូច​ខាង​ក្រោម៖

– ប្រូតេអ៊ីន​ក្នុង​ទឹក​នោម (Proteinuria)៖ កើត​ឡើង​នៅ​ពេល​មាន​ប្រូតេ​អ៊ីន​ច្រើន​ខ្លាំង​ពេក​នៅ​ក្នុង​ទឹក​នោម ហើយជា​សញ្ញា​បញ្ជាក់​ពី​ការ​ខូច​ខាត​តម្រង​នោម​ហើយ។ គ្នា​យើង​មាន​តម្រង​នោម​តែ​ម្ខាង​ អាច​នឹង​មាន​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​លើស​ពី​កម្រិត​ធម្មតា​បន្តិច។

– លើស​សម្ពាធ​ឈាម៖ តម្រង​នោម​មាន​សមត្ថភាព​គ្រប់​គ្រង​បរិមាណ​ទឹក​ច្រោះ​ក្នុង​ចរន្ដ​ឈាម និង​បញ្ចេញ​រ៉េនីន ដែល​ជា​អ័រម៉ូន​មួយ​​ទាក់​ទង​ជាមួយ​ការ​ពង្រីក និង​កន្ត្រាក់​សរសៃ​ឈាម ខណៈ​មុខ​ងារ​នេះ​ហើយ​ ធ្វើ​ឲ្យ​យើង​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​នៅ​ល្អ​បាន។ ប៉ុន្តែ​សម្រាប់គ្នា​យើង​​មាន​តម្រង​នោម​តែ​ម្ខាង អាច​ប្រឈមខ្ពស់ជាមួយ​ជំងឺ​លើស​ឈាម។

– មុខ​ងារ​ច្រោះ​ទឹក​នោម GFR (glomerular filtration rate) ​ថយ​ចុះ៖ ក្នុង​តម្រង​នោម​យើង​ មាន​បំពង់​ច្រោះ​តូច​ៗ​រាប់​ពាន់ ​គេ​ហៅ​​ណេ​ហ្រ្វុន (Nephrons)។ ផ្នែកដំបូង​របស់​ ណហ្វ្រុន គឺ​ជា​គ្លូម៉េរូលឺស (Glomerulus) ​មាននាទី​ជា​ភ្នាក់​ងារ​បែង​ចែក​រវាង​ម៉ូលេគុល​ផ្សេងៗ​និង​កោសិកា​គ្រាប់​ឈាម​ ចេញ​ពី​សារធាតុ​ទឹក និង​ជាតិ​ពុល (Toxin) របស់​ទឹក​នោម។ ដំណើរ​ការ​មួយ​នេះ ​គេ​ឲ្យ​ឈ្មោះ​ថា ដំណើរការ អត្រា​មុខ​ងារ​ច្រោះ​ទឹក​នោម (Glomerular filtration rate)។ ដើម្បី​ដឹង​ថា​ តម្រង​នោម​យើង​ធ្វើ​ការ​បាន​ល្អ​ ឬ​អត់ យើង​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​មើល ខណៈ​គ្នា​យើង​មាន​តម្រង​នោម​តែ​ម្ខាង​ ភាគ​ច្រើនកម្រិត​មុខ​ងារ​ GFR ចុះ​ទាប។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាវ ស្រីៗកើតច្រើនជាងបុរស

    រលាកតម្រងនោម - តម្រងនោម​វា​ក៏​មាន​តួ​នាទី​សំខាន់ ក្នុង​ការ​ចម្រោះ​ជាតិ​ពុល​នានា​នៅ​ក្នុង​រាង​កាយ​យើង តែវាក៏អាចកើតជំងឺរលាកតម្រងនោមដែលប៉ះពាល់ដល់អ្នក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចេញរោគសញ្ញាទាំងនេះ តម្រងនោមមានបញ្ហាហើយ

    តម្រង់នោម- តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​ដែល​វា​បាត់​បង់​សមត្ថភាព​ ហើយ​យើង​ដឹង​ថា តម្រង​នោម​មាន​បញ្ហា​នៅ​ពេល​ដែល​វា​ចេញ​រោគ​សញ្ញា​ដូច...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

    តម្រងនោម- គ្នា​យើង​មួយ​ចំនួន មាន​ទម្លាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង់​នោម​ដោយ​មិន​ដឹង​ខ្លួន​ជាមួយ​នឹង​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម

    តម្រងនោម - តម្រងនោម​គឺ​ជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ បញ្ចេញ​អរម៉ូន​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​តុល្យភាព​ជាតិទឹក​...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ពុលប្រមាត់ត្រី

    ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 24/11/2020 . អាន 1 នាទី
    តម្រងនោម

    បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 20/11/2020 . អាន 2 នាទី
    ខូចតម្រងនោម

    ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 19/10/2020 . អាន 2 នាទី
    ផឹកទឹក

    ផឹកទឹកច្រើន នោមញឹកមានបញ្ហាដល់សុខភាពអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 14/08/2020 . អាន 2 នាទី