សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេលឃើញ​មនុស្ស​ណា​ម្នាក់​ផឹក​ស្រា​មិន​ឈប់ យើង​តែង​ហៅ​ថា «មនុស្ស​ញៀន​ស្រា» តែ​ក្រៅ​ពី​នោះ​នៅ​មាន​អាការៈ​ផ្សេង​ៗ និង​ផល​ប៉ះពាល់​ដែល​អ្នក​ខ្លះ​មិន​ដឹង។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញៀនស្រា​ជួប​បញ្ហា​ច្រើន​ណាស់ ក្នុង​នោះ​បញ្ហា​ធំច្រើនយ៉ាង​​ខូច​ថ្លើម រលាកថ្លើម ក្រិនថ្លើម និង​ប៉ះពាល់​ដល់​ខួរក្បាល។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ញៀន​ស្រា​សរីរាង្គ​ផ្សេង​ៗ​នឹង​ជួប​បញ្ហា​ដូចជា​ជំងឺ​ក្រិន​ថ្លើម​ជា​ចម្បង ហើយ​ក្រៅ​ពី​នោះ​អ្នក​ញៀន​ស្រា​តែងតែ​ ចុះ​ថយ​ការ​គិត ច្រឡំ ភ្លេចភ្លាំង  វង្វេងវង្វាន់ស្មារតី ហើយ​ដំណាក់​កាល​ធ្ងន់ធ្ងរ ​គឺ​ក្លាយ​ជា​ជំងឺ​មហារីក។

ក្រៅ​ពី​ធ្វើ​ទុក្ខ​ពេល​ផឹក អ្នក​ដែល​ញៀន​ស្រា​អត់​វា​មិន​បាន​ឡើយ ដោយ​អាច​សង្កេត​ឃើញ​តាម​រយៈ​​អាកាៈ​ផ្សេង​ៗ​ទៀត​ដូចជា៖

– ចង្វាក់​បេះដូង​ដើរ​ញាប់
– តក់ស្លុត
– ថប់បារម្ភ
– ក្អួត​ចង្អោរ
– ឈឺក្បាល
– បែកញើស
– ឆាប់​ខឹង
-ញ័រដៃជើង
– ឡេះឡះ
– គេង​មិន​លក់។

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន

លោក​បន្ត​ទៀត​ថា ដំណើរការ​ញៀន​ស្រា​គឺ​នៅ​ពេល​​សារធាតុ​គីមី​ ​ចូល​ទៅ​ដល់​ក្នុង​ខួរក្បាល​ដែល​ស្រា​នោះ​សម្បូរ​ទៅ​ដោយសារ​ជាតិ​អេតាណុល។ ជាតិ​អាល់កុល​តែងតែ​ជួយ​ជំរុញ​ការ​ផលិត dopamine និង​អ័រម៉ូន endorphins ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ពេល​បាន​ផឹក​វា និង​កាន់តែ​ចង់​ផឹក​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 25, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 25, 2019

អ្នកអាចចូលចិត្ត