ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ឲ្យ​តែមាន​ពិធី​បុណ្យទាន បាន​ឈប់សម្រាក មានគ្នា​យើង​មួយ​ចំនួន តែងតែ​ជួបជុំ​បងប្អូន ឬ​ពួកម៉ាក​ចាស់ៗ ដើម្បី​ញ៉ាំអាហារ ឬផឹកស្រា​ជាមួយ​គ្នា ដោយ​ខ្លះ​ផឹកតិចតួច​ទេ តែ​ខ្លះទៀត ផឹកច្រើន​ណាស់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

ខាងក្រោមនេះ ជាផលប៉ះពាល់​នៃ​គ្រឿងស្រវឹង​លើ​រាងកាយ​របស់​យើង៖

១. ការំលាយអាហារ និង​ក្រពេញ Endocrine

ការផឹកស្រា​ច្រើន អាច​បណ្ដាល​ឲ្យ​អង់ហ្ស៊ីម​រំលាយ​អាហារ​មាន​សកម្មភាព​ខុសប្រក្រតី។ ការកកើត​អង់ហ្ស៊ីម​ច្រើន អាច​បណ្ដាល​ឲ្យ​រលាក​លំពែង (Pancreatitis)។ ការរលាក​លំពែង អាច​មាន​ស្ថានភាព​យូរ និង​បង្ក​ផលវិបាក​ជាច្រើន។

២. ការខូចសរីរាង្គ​ដោយសារ​រលាក

សួត ជាសរីរាង្គ​មួយ ជួយ​បំបែក និង​បណ្ដេញ​សារធាតុ​បង្ក​គ្រោះថ្នាក់​ចេញពី​រាងកាយ​របស់​យើង ដោយរួមមាន​ទាំង គ្រឿងស្រវឹង​ផងដែរ។ នៅពេល​គ្រឿងស្រវឹង បង្ក​ការ​ប៉ះពាល់​កាន់យូរ វា​បណ្ដាល​ឲ្យ​រលាក​សួត​​រ៉ាំរ៉ៃ និង​កើត​ជំងឺ​សួត។ ជាង​នេះ​ទៅ​ទៀត នៅពេល​សួត​ខូច​ហើយ វា​បាត់បង់​សមត្ថភាព​ក្នុង​ការ​បណ្ដេញ​សារធាតុ​ពុល​ចេញ​ពី​រាងកាយ ហើយ​បណ្ដាល​ឲ្យ​សារធាតុ​ពុល កកើត និង​ស្ថិតនៅ​ក្នុង​រាងកាយ​របស់​យើង។

៣. ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល

ការផឹក​ស្រា ឬគ្រឿងស្រវឹង​ច្រើន ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ហើយ​វា​កាត់បន្ថយ​ទំនាក់ទំនង​រវាង​ខួរក្បាល និង​រាងកាយ។ ជាងនេះទៅទៀត វាបណ្ដាល​ឲ្យ​ខួរក្បាល​របស់​យើង បាត់បង់​ការចងចាំ និង​កាត់​បន្ថយ​សមត្ថភាព ដើម្បី​គិត​ឲ្យ​បាន​ច្បាស់លាស់ និង​សមហេតុផល។ បើសិន​ធ្ងន់ធ្ងរ គ្រឿងស្រវឹង អាច​ធ្វើ​ឲ្យ​ខួរក្បាល​របស់​យើង ខូចមុខងារ​ជា​អចិន្ត្រៃយ៍​តែម្តង។

៤. សុខភាព​ផ្លូវភេទ និង​ការបន្ដពូជ

ប្រុសៗ ផឹកស្រា​ច្រើន ងាយ​ជួប​បញ្ហា​លិង្គ​មិនឡើង​រឹង (Erectile Dysfunction)។ ការផឹកស្រា​ច្រើន រារាំង​ដល់​ការ​ផលិត​អ័រម៉ូន​ភេទ និង​ធ្លាក់ចុះ​ចំណង់​ផ្លូវភេទ។ ចំណែក​ស្រីៗ ដែល​ផឹកស្រា​ច្រើន ងាយ​ជួប​បញ្ហា​រាំងរដូវ ដែល​នេះ បង្ក​ហានិភ័យ​​នៃ​ការ​អត់កូន​។

៥. ប្រព័ន្ធការពារ

ការផឹកស្រាច្រើន កាត់បន្ថយ​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​រាងកាយ ដែល​ធ្វើ​ឲ្យ​រាងកាយ ពិបាក​ប្រឆាំង​នឹង​វីរុស ឬបាក់តេរី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 25, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 25, 2019

អ្នកអាចចូលចិត្ត