ឧស្សាហ៍ឱបទារក មិនត្រឹមផ្តល់ភាពកក់ក្តៅ បានទាំងជួយការអភិវឌ្ឍខួរក្បាលកូនទៀត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/10/2019 . 2 mins read
Share now

ក្លាយ​ខ្លួន​ជា​ប៉ា​ម៉ាក់​គេ ឬ​ជា​ពូ ជា​មីង​គេ គ្នា​យើង​ប្រាកដ​ជា​ធ្លាប់​កាន់ ឱប​ត្រកង​ កូន​តូច​ ឬ​ក៏​ធ្លាប់​បី​ កូន​ក្មួយ​តូច​ៗ​ដែរ។ ហើយ​បើ​ធ្លាប់​បែប​នេះ នោះ​អ្នក​គប្បី​តែ​បន្ត​ធ្វើ​បន្ត​ទៀត ព្រោះ​ការ​ស្រាវជ្រាវ​ថ្មី​ បង្ហាញ​ថា ឧស្សាហ៍​ឱប​ទារក មិន​ត្រឹម​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ពួក​គេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​​ពួក​គេ​​លូត​លាស់​បាន​ល្អ​ទៀត​ផង។

តាម​​ការ​ស្រាវជ្រាវ​របស់​ មន្ទីរ​ពេទ្យ​​​​ NationWide ក្នុង​រដ្ឋ​ Ohio សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​តាម​រយៈ​ការ​ ធ្វើ​ពិសោធ​ទៅ​លើ ទារក​ប្រមាណ​១២៥​នាក់ ដោយ​មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ។ ហើយ​ការ​ពិសោធ​ គឺ​សាមញ្ញ​បំផុត ដោយ​​ឲ្យ​ប៉ា​ម៉ាក់​របស់​ទារក ពរ​ត្រកង​ទារក និង​ឱប​យ៉ាង​កក់​ក្តៅ។

ជា​លទ្ធ​ផល​នៃ​ការ ពិនិត្យ​ឃើញ​ថា ទារក​​មាន​ប្រតិកម្ម​​យ៉ាង​ល្អ នៅ​ពេល​​ស្បែក​របស់​ពួក​គេ​ ប៉ះ​ផ្ទាល់​ទៅ​នឹង​ សាច់​​ឪពុក​ម្តាយ​​របស់​ពួក​គេ។ តាម​រយៈ​សកម្មភាព​នេះ លោក​វេជ្ជបណ្ឌិត Nathalie Maitre ជា​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​ពន្យល់​ថា នេះ​ក៏​ព្រោះ​ការ​ប៉ះ​ពាល់​ផ្ទាល់ ពី​ប៉ា​ម៉ាក់ ទៅ​ដល់​កូនៗ គឺ​បង្ក​​ឲ្យ​មាន​​ភាព​ស្និទ្ធិ​ស្នាល ហើយ​ពិសេស​ទៅ​ទៀត​នោះ គឺ​អ័រម៉ូន ម្យ៉ាង​ឈ្មោះ អុកស៊ីតូសីន (Oxytocin) ដែល​ជា​អ័រម៉ូន​​ល្អ(អ័រម៉ូន​នៃ​ក្តី​ស្រឡាញ់) ហើយ​ខួរ​ក្បាល​នឹង​បញ្ចេញ​វា​មក នៅ​ពេល​ទំនាក់​ទំនង ឬ​ភាព​ស្និទ្ធិ​ស្នាល​កក់​ក្តៅ ​ចេញ​ពី​មនុស្ស​ជា​ទី​ស្រលាញ់ ដោយ​ការ​ប៉ះ​ពាល់​ផ្ទាល់ ឬ​អារម្មណ៍​កក់​ក្តៅ កើត​ចេញ​ពី​សកម្មភាព​ ដែល​កើត​ឡើង​ដោយ​ប្រយោល (ការ​យល់​អារម្មណ៍​​រវាង​មនុស្ស​​ពីរ​នាក់)។

ម្យ៉ាង​ទៀត អ័រម៉ូន​នេះ​នឹង​បង្កើត​ភាព​រីករាយ និង​ភាព​កក់​ក្តៅ ដល់​ខួរ​ក្បាល​ទារក ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​វិវឌ្ឍ​​ និង​លូត​លាស់​បាន​ល្អ។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឃើញ​ពី​លទ្ធផល​វិជ្ជមាន​បែប​នេះ ក្រុម​គ្រូពេទ្យ រួម​ទាំង​អ្នក​ស្រាវជ្រាវ បាន​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​​ប៉ា​ម៉ាក់​អនុវត្ត​សកម្មភាព​បែប​នេះ ឲ្យ​បាន​កាន់​តែ​ច្រើន៕

ក្នុង​​ករណី​​មាន​​សំណួរ ឬ​​មន្ទិល​សង្ស័យ​​ជុំវិញ​​សុខភាព​​អ្នក ជម្រើស​​ល្អ​​បំផុត សូម​​ពិគ្រោះ និង​​ប្រឹក្សា​​យោបល់​​ផ្ទាល់​​ជាមួយ​​ពេទ្យ​​ជំនាញ។ Hello Health Group មិន​​ចេញ​​វេជ្ជបញ្ជា មិន​​ធ្វើ​​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​​ជូន​​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

    ពពោះ - ការ​ដែល​ពពោះ​នៅ​ក្នុង​វ័យ​ទាំង​ពីរ​នេះ៖ ក្រោម​អាយុ​១៨​ឆ្នាំ និង​លើ​អាយុ​៣៥​ឆ្នាំ​អាច​ប៉ះពាល់​ដល់​ការ​ពពោះ និង​ការ​លូត​លាស់​របស់​ទារក​បាន​ដូច​....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អស់បារម្ភ! កើតឫសដូងបាតអាចថែទាំខ្លួនតាមវិធីទាំងនេះ

    ឫសដូងបាត - សម្រាប់​គ្នា​យើង​ណា​ដែល​កំពុង​មាន​បញ្ហា​ឫសដូង​បាត ឈប់​បារម្ភ​ថា​ត្រូវ​ថែ​ខ្លួន​បែប​ណា អាចសាកល្បងអនុវត្តតាមការណែនាំទាំង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មហារីកថ្លើមអាចកើតស្ងាត់ៗ តែបើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យភ្លាម

    មហារីកថ្លើម - សម្រាប់​ជំងឺ​មហារីក​ថ្លើម​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​ស្ងាត់ៗ មិន​សូវ​ធ្វើ​អោយ​អ្នក​ជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះៗ​ដូច....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មិនត្រូវប្រហែស! បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

    បេះដូង - ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    រាក

    អាការៈរាករូសរ៉ាំរ៉ៃ អាចមានទាក់ទងនឹងជំងឺពោះវៀនប៉ុន្មាននេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    សុខភាពថ្លើម

    មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    មហារីកក្រពះ

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read
    រលូតកូន

    ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read