មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 09/10/2019
Share now

ក្រៅ​កត្តា​អាយុ​កាន់​តែ​​ចាស់​ទៅ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ចុះ​ខ្សោយ​ទៅ ឬ​អាច​មើល​លែង​ឃើញ​តែ​ម្តង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ហា ឬ​ជំងឺ​ភ្នែក​ដែល​បាន​រៀប​រាប់​ខាងក្រោម​នេះ ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​លែង​សូវ​ឃើញ។

១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។

២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។

៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។

អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ

៤- ប្រែង​ចាក់​ភ្នែក៖ ត្រាក់​ក្រូម​ជា​ប្រភេទ​ជំងឺ​រលាក​ភ្នាស​ត្របកភ្នែក​អាច​បណ្តាល​ឱ្យ​មាន​ប្រែង​ដុះ​ចាក់​កញ្ចក់ភ្នែក​ធ្វើ​ឱ្យ​រមាស់ ឱ្យ​ភ្នែក​ពព្រៀក ឬ​ហៅ​ថា​ភ្នែក​ដុះ​ប្រែងចាក់​ភ្នែក​។

៥- មាន​ជំងឺ​ទឹកនោម​ផ្អែម៖ កម្រិត​ជាតិ​ស្ករ​ជាតិ​ក្នុង​ឈាម​ខ្ពស់ អាច​នាំ​ឲ្យ​ភ្នែក​មាន​បញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺ​សរសៃ​ឈាម​បាតភ្នែក ទឹក​ដក់​ក្នុង​ភ្នែក ឬ​ភ្នែក​ឡើង​បាយ។

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ

៥- កំហុស​កំណុំ៖ មាន​ន័យ​ថា​ភ្នែកស្រលៀង ឬ​កែក ដែលជំងឺ​ភ្នែក​ស្រលៀង​កើត​ឡើង​ដោយសារ​សាច់ដុំ​ភ្នែក​មិន​ប្រក្រតី ទៅ​ជា​ទាញ​គ្រាប់​ផ្នែក​ម្ខាង​ឲ្យ​ចូល ឬ​ចេញ​ខុស​ទិស ពេល​សម្លឹង​ម្តងៗ​ភ្នែក​មិន​អាច​សម្លឹង​មក​ត្រង់​បាន​ទេ ពេល​ខ្លះ​មើល​ឃើញ​រូបភាព​មិន​ច្បាស់​នោះ​ទេ បែក​ជា​២។

អត្ថបទពាក់ព័ន្ធ៖ ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ឱសថ - ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន ព្រោះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ផលរំខាន ៨ យ៉ាងបណ្ដាលមកពីម៉ាស៊ីនត្រជាក់ គ្រប់គ្នាគួរដឹង

    ម៉ាស៊ីនត្រជាក់ - ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ខ្យល់​ត្រជាក់ៗ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវការ ហើយ​ជម្រើស​ទី១​របស់​យើង​គឺ​ម៉ាស៊ីន​ត្រជាក់។ ប៉ុន្តែ​ការ​នៅ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

    ថែទាំកូន - ពេល​កូន​តូច​ឈាន​ដល់​វ័យ​ចេះ​ក្រឡាប់ ក៏​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ចាប់ផ្ដើម​ភ័យខ្លាច​កូន​មាន​គ្រោះថ្នាក់​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានប្រភេទ?

    សុកពាំងមាត់ស្បូន - ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    អត្ថបទគួរអាន

    សម្រាលកូន

    ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    COVID-19

    នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យពលរដ្ឋខ្មែរចង់វិលចូលស្រុក ពុំចាំបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាព

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    មហារីកមាត់ស្បូន

    ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 27/05/2020
    ពពោះ

    ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26/05/2020