មូលហេតុ ក្មេងៗមិនគួរផឹកគ្រឿងស្រវឹង

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

គ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀរ ជាសារធាតុ​ខ្លាំង និង​ញៀន ហើយ​មាន​ក្មេងៗ​មិនតិច​ទេ ផឹក​វា ដោយ​ពុំបាន​ដឹង​អំពី​កម្រិត​សុវត្ថិភាព និង​គ្រោះថ្នាក់។

ក្រោយពេល​យើង​ស្រា ឬស្រាបៀរ ជាតិ​អាល់កុល​បាន​ចូលទៅ​ក្នុង​សរសៃឈាម​របស់​យើង ដោយ​ចេញពី​ក្រពះ ឬពោះវៀន​តូច។ បន្ទាប់មកពី​ទៀត វា​ចូលទៅ​ក្នុង​ខួរក្បាល​របស់​យើង ហើយ​បណ្ដាល​ឲ្យ​ប្រតិកម្ម​យឺត ខ្សោយភ្នែក និងឈាន​ដល់​គិតមិន​បាន​ច្បាស់លាស់ និងបែងចែក​បញ្ហា​បាន​ត្រឹមត្រូវ។

ខាងក្រោមនេះ ជាមូលហេតុ​ដែល​ក្មេងៗ មិនគួរ​ផឹកគ្រឿង​ស្រវឹងនោះទេ៖

១. ប៉ះពាល់ការវិវត្ត​របស់​ខួរក្បាល

ក្មេងៗអាយុក្រោម ២០​ឆ្នាំ ឬលើសនេះ​តិចតួច កំពុង​ស្ថិតនៅ​ក្នុង​វ័យ ដែល​ខួរក្បាល​វិវត្ត ហើយ​បើសិន​យើង​ផឹកគ្រឿងស្រវឹង វាបណ្ដល​ឲ្យ​ខូចខួរក្បាល ជាពិសេស បាត់ការ​ចងចាំង។

២. ញឿនគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹង​ទាំងនៅ​វ័យ​ក្មេង បណ្ដាល​ឲ្យ​ប្រឈមខ្ពស់​នឹង​ការញឿន​គ្រឿងស្រវឹង នៅពេល​ណា ក្នុង​ជីវិត ដែល​វាប៉ះពាល់​ដល់​ការសិក្សា និង​អនាគត​របស់​យើង។

អត្ថបទពាក់ព័ន្ធ៖

៣. បង្ក​បញ្ហា​ដល់​សង្គម

ការផឹក​គ្រឿងស្រវឹង អាចបណ្ដាល​ឲ្យ​យើង​ប្រឈម​ខ្ពស់ ក្នុង​ករណី​ប្រើប្រាស់​អំពើហិង្សា និង​រំលោភ រួមជាមួយ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ផងដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 7, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 7, 2019

អ្នកអាចចូលចិត្ត