សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/11/2019 . 2 mins read
Share now

សឹង​តែ​១០០% នៃ​អ្នក​ធាត់ គេច​មិន​រួចពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២​ នោះទេ គ្រាន់​តែ​យូរ ឬ​ឆាប់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​អះអាង​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី

សាស្ត្រារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បន្ត​ថា អ្នក​ដែល​ធាត់ៗ មិន​ត្រឹម​តែ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ​នោះ​ទេ អាច​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​ផ្សេង​ទៀត មាន​ជំងឺ​លើស​ឈាម មហារីក ដោយ​ជំងឺ​ទាំង​៣​មុខ​នេះ នៅ​តាម​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ជាប់​រហូត។

“ខ្មែរ​យើង បង​ប្អូន​ជួប​គ្នា ឃើញ​ធាត់​សប្បាយ​ចិត្ត​ណាស់ ការ​ពិត​មិន​អ៊ីចឹង​ទេ គឺ​ជា​រឿង​គ្រោះ​​ថ្នាក់​ទៅ​ថ្ងៃ​អនាគត​ទៅ​វិញ គាត់​ប្រហែល​ជា​​អ្នក​ជំងឺ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង”។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រៀបរាប់។

ដូច្នេះ​​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ គ្រូពេទ្យ​តែង​តែ​ណែនាំ​ឲ្យ​រក្សា​ទម្ងន់​ឲ្យ​បាន​សម​ស្រប ដែល​ពាក្យ​សាមញ្ញ​ហៅ​ថា រក្សារាង កុំ​ឲ្យ​ធាត់​លើស​ទម្ងន់ ដុះ​ក្បាល​ពោះ។ “បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ខាង​អង្គការ​ជំងឺ​ទឹកនោម​ផ្អែម​អន្តរជាតិ គេ​គ្រាន់​តែ​មើល​ក្បាល​ពោះ ក៏​ដឹង​ថា អ្នក​ហ្នឹង​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ ព្រោះ​គេ​បាន​កម្រិត​ថា ឲ្យ​វាស់​រង្វង់​ពោះ មនុស្ស​ប្រុស​រង្វង់​ពោះ ក្រោម៩០ សង់ទីម៉ែត្រ មនុស្ស​ស្រី​តិច​ជាង ៨០សង់ទីម៉ែត្រ”

ចុចគណនាសន្ទស្សន៍ BMI ដើម្បីដឹងថា កម្ពស់ប៉ុនណា គួរមានទម្ងន់ប៉ុនណា ទើបសុខភាពល្អ។

អត្ថបទពាក់ព័ន្ធ៖ 

ចំពោះ​ស្ត្រី​វិញ​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី​២ បំផុត នៅ​ពេល​អស់​រដូវ ដោយ​អំឡុង​ពេល​នោះ ទម្ងន់​ចាប់​ផ្តើម​ឡើង។ ឯ​របប​អាហារ​ចាប់​ពី​អាយុ ៤០ ឆ្នាំ​ឡើង​ទៅ គ្រូពេទ្យ​ឲ្យ​កាត់​បន្ថយ ដោយ​ញ៉ាំ​កុំ​ប្រៃ​ពេក ផ្អែម​ពេក ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក បង្កើន​លំហាត់​ប្រាណ។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី២  កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំង​ស៊ុយលីន ហើយ​កម្រិត​ជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុង​ឈាម។ ក្រៅ​ពី​ធាត់លើស​ទម្ងន់ កត្តា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី២ មាន កត្តា​អាយុ (លើស​ពី​៤០ឆ្នាំ) កត្តា​តំណពូជ ចំណី​អាហារ មិន​ហាត់​ប្រាណ​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មិនមែនតែផឹកស្រា ជក់បារីទើបខូចថ្លើមទេ ទម្លាប់ទាំងនេះក៏ជាមូលហេតុដែរ!

    ថ្លើម - សរីរាង្គ​ក្នុង​រាងកាយ​យើង ថ្លើម​មាន​មុខងារ​សំខាន់​បំផុត ហើយ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បរិភោគ​ត្រូវ​បាន​ដំណើរ​ការ​ដោយ​ថ្លើម មុន​ពេល​ត្រូវ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    មកដឹងរោគសញ្ញាជំងឺមហារីកក្រពះនៅដំណាក់កាលដំបូងៗ

    មហារីកក្រពះ - មហារីកក្រពះជាជំងឺសាហាវ បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ ដូចនេះយើងគួរដឹងរោគសញ្ញាដូចជា....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

    សម្រាលកូន - ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែង មិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    សម្រាលកូន, ពពោះ 10/07/2020 . 2 mins read

    ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

    រលូតកូន - បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិត។ បញ្ហា​នេះ​មិន​សូវ​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    អ្នកជំងឺវីរុសCOVID-19

    ថ្ងៃនេះមានអ្នកជាសះស្បើយ COVID-19 ២ នាក់ និងគ្មានករណីឆ្លងថ្មី

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 11/07/2020 . 1 min read
    វ៉ាក់សាំង

    នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    សម្រាលកូន

    ឈឺពោះសម្រាល ស្រ្តីខ្លះមានចោះស្រោមទឹកភ្លោះ? តើចោះដើម្បីអ្វី?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 1 min read
    បំបៅដោះ

    កូនទើបកើតបំបៅប៉ុន្មានដង ទើបសមល្មម? ចុះទឹក ត្រូវងូតរាល់ថ្ងៃឬ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 10/07/2020 . 2 mins read