ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 21/11/2019 . អាន 2 នាទី
Share now

ត្បិតថ្នាំពេទ្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ តែ​ថ្នាំបុរាណ ក៏នៅ​តែមាន​ការប្រើប្រាស់​ច្រើនដែរ ដោយ​ករណី​ខ្លះ ត្រូវប្រើប្រាស់​រួមគ្នា ក្នុង​ពេល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ។

ប៉ុន្ដែ​សម្រាប់​ការព្យាបាល​ជំងឺមហារីក វេជ្ជបណ្ឌិត បញ្ជាក់​ថា ការប្រើ​ថ្នាំពេទ្យផង និង​ថ្នាំបុរាណ​ផង បង្កគ្រោះថ្នាក់ ជាង​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល។ វេជ្ជបណ្ឌិត​បន្ថែម​ថា ថ្នាំ​ផលិត​ពី​ខ្ទឹមស ខ្ញី និង Ginkgo អាច​ធ្វើឲ្យ​ការព្យាបាល​របួសស្បែក​ចំណាយ​ពេល​យូរ នៅពេល​មហារីកសុដន់​កំពុង​រាលដាល។

លោកស្រី​វេជ្ជបណ្ឌិត Maria Joao Cardoso ជំនាញផ្នែក​វះកាត់ នៅ​មជ្ឈមណ្ឌល​មហារីក Champalimaud ក្នុង​ក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់ បន្ដ​ថា ពុំមានភស្ដុតាង បញ្ជាក់​ថា ការព្យាបាល​ដោយ​ថ្នាំបុរាណ ឬ​ក្រែម មាន​ប្រសិទ្ធភាព​នោះទេ។ លោកស្រី​ថា វេជ្ជបណ្ឌិត ចាំបាច់​ត្រូវ​សួរ​អ្នកជំងឺ ពី​អ្វី​ដែល​ពួកគេ​បាន​លេប នៅពេល​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​មហារីក។ រីឯ​អ្នកជំងឺ ក៏ត្រូវ​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ផងដែរ ពី​ការ​ព្យាបាល​រួមគ្នា ដោយ​ប្រើ​ថ្នាំ​ពេទ្យ​ផង ថ្នាំ​បុរាណ​ផង លើ​ជំងឺ​មហារីក ដែល​បាន​រាលដាល​លើ​ស្បែក។

នេះដោយសារ​វាអាច​បង្ក​គ្រោះថ្នាក់ ដោយ​ថ្នាំទាំងនោះ អាច​ប៉ះពាល់​លើ​ការព្យាបាល​អ័រម៉ូន ឬ​ការព្យបាល​ដោយ​ថ្នាំគីមី ហើយ​ធ្វើឲ្យ​ដំណើរការ​កំណកឈាម​កាន់តែ​យឺត ដែល​ធ្វើ​ឲ្យ​ការព្យាបាល​របួស​កាន់តែយូរ និង​គួរឲ្យខ្លាច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

    មហារីក - គឺជាជំងឺគ្រោះថ្នាក់ និងច្រើន​កើត​មានផង​ដែរ​ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យ​អ្នកជំងឺទទួលបានផលវិបាកជាច្រើន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ គឹម កាណែល

    កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

    ជំងឺមហារីក​ - ជា​ទូទៅ អ្នក​ជំងឺ​ដែល​កើត​ជំងឺ​មហារីក​ស្ទើរ​តែ​ទាំង​អស់​អត់​ដឹង​ខ្លួន​ថា កើត​ជំងឺ​នេះ​នៅ​ដំណាក់​កាល​ទី១....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    កត្តាចម្បងៗជំរុញឲ្យកើតមហារីក និងវិធីការពារ (វីដេអូ)

    លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ...

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy

    ការសិក្សាមួយ​បង្ហាញថា​ការអង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

    មហារីក - ការ​សិក្សា​ថ្មី​នៅ​ JAMA Oncology បាន​លើក​ឡើង​ថា​ការ​អង្គុយ​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីកបាន...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន

    ចាក់វ៉ាក់សាំងមហារីកមាត់ស្បូន នៅពេលណាទើបមានប្រសិទ្ធភាព? (វីដេអូ)

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    ចេញផ្សាយថ្ងៃទី 20/07/2020 . អាន 1 នាទី
    មហារីកសុដន់

    ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ? (វីដេអូ)

    ត្រួតពិនិត្យដោយ Chan Vutha
    ដោយ Thearith Kuy
    ចេញផ្សាយថ្ងៃទី 20/07/2020 . អាន 1 នាទី
    មហារីក

    ៥សំណួរ មានអ្នកសួរញឹកញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 14/07/2020 . អាន 3 នាទី
    មហារីកថ្លើម

    មហារីកថ្លើមអាចកើតស្ងាត់ៗ តែបើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យភ្លាម

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 08/07/2020 . អាន 2 នាទី