ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ដំបៅ​ក្រពះ បណ្តាល​មក​ពី​ការ​បាត់​លំនឹង​ស្រទាប់​ការពារ​ក្រពះ និង​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​កើត​មាន​ជំងឺ​ដំបៅ​ក្រពះ មាន​២​សំខាន់ៗ គឺ​ទី១ មាន​មេរោគ​នៅ​ក្រពះ និង​ទី២ ការ​ប្រើ​ប្រាស់​ថ្នាំ​ឈឺ​សន្លាក់ នេះ​បើ​តាម​ប្រភព​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

១. ឆ្លង​មេរោគ​ក្រពះ

ការ​ឆ្លង​មេរោគ​ក្រពះ Helicobater Pylori បណ្តាល​មក​ពី​កង្វះ​អនាម័យ ដោយ​អ្នក​ជំងឺ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​មេរោគ​ទាំង​នោះ​ចូល​ក្នុង​ក្រពះ ឬ​ក៏​ញ៉ាំ​អាហារ​ផ្អាប់ៗ ធ្វើ​ឲ្យ​មេរោគ​នោះ​ចូល​ក្នុង​ក្រពះ ទំ​នៅ​លើ​កោសិកា​ក្រពះ ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ​ច្រើន។ ដំបូងៗ​ឡើយ​មេរោគ​ទាំង​នេះ​ធ្វើ​ឲ្យ​ត្រឹម​តែ​រលាក​ក្រពះ​ប៉ុណ្ណោះ តែ​យូរៗ​ទៅ​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ វា​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ។

២. ប្រើ​ថ្នាំ​ឈឺ​សន្លាក់

ការ​ប្រើ​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយ​ចុះ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​​កោសិកា​របស់​ក្រពះ។ បើ​អ្នក​ជំងឺ​ដំបៅ​ក្រពះ​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖

រោគ​សញ្ញា​ដំបៅ​ក្រពះ៖

– ឈឺ​ចាប់​ពោះ​ផ្នែក​ចុង​ដង្ហើម ឬ​ផ្នែក​ស្តាំ​ខាង​លើ
– ឈឺ​ចាប់​នៅ​ផ្នែក​ខ្នង ឬ​បោះ​ដៃ​ផុត
– ឈឺ​នៅ​ពេល​ឃ្លាន ហើយ​ថយ​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ​អាហារ​រួច
– អាច​មាន​ក្អួត​ចង្អោរ
– ពិបាក​ក្នុង​ការ​រំលាយ​អាហារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 17, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 17, 2019

អ្នកអាចចូលចិត្ត